ជំនួប ហ្សេ២០៖ គាំទ្រគំរោងរបស់អ៊ឺរ៉ុប ដើម្បីកាត់បន្ថយវិបត្តិ
ជារឿយៗ គោលគំនិតនៃ ការច្របាច់បញ្ចូលវិស័យធនាគារ ទៅជាផ្នែកមួយនៃអ៊ឺរ៉ុប ត្រូវបានគេលើកយកមកនិយាយ ដើម្បី ទំលាយភាពទាល់ច្រក ដែលជាបញ្ហា យ៉ាងចំរូងចំរាស់ រវាង បណ្ដារដ្ឋអធិបតេយ្យនៃអ៊ឺរ៉ុប និងធនាគារ ដោយហេតុថា រាល់ ការផ្ដល់ហិរញ្ញទាន ដ៏លើសលប់ទាំងឡាយ ទៅអោយខាងធនាគារ វាអាចបង្កអោយប្រាក់បំណុលសាធារណៈ រីកកាន់តែធំ ឡើងដែរ។
លោកប្រធានាធិបតីអាមេរិកាំង បារ៉ាក់ អូបាម៉ា បានថ្លែងថាលោកយល់ ពីអារម្មណ៍យ៉ាងប្រញាប់ប្រញាល របស់បណ្ដា ប្រទេសនៅអ៊ឺរ៉ុប និយាយពីពីវិធានការ ជាច្រើន ដើម្បីកាត់បន្ថយ «ជំងឺគ្រុនសន្ធំ»នេះ។ លោកបាននិយាយ នៅពេលដែល កិច្ចប្រជុំ ធ្វើបានពីរថ្ងៃមកហើយនេះ ថា «រាល់ជំហ៊ាននីមួយៗ ដែលអ៊ឺរ៉ុបដើរ គឺជាការស្វែងរក កាន់តែច្បាស់ទៅ នូវការ ច្របាច់បញ្ចូល ជៀសជាង ការបំបែកចេញ។»
លោកស្រី នាយិការមូលិធិរូបិយវត្ថុអន្តរជាតិ គ្រឹស្ទីល ឡាហ្គាដ (Christine Lagarde) បានអបអរ គំរោងដែលកំពុងដាក់អោយ [...]