Posts tagged as "François Hollande"

ទស្សនាវដ្ដីបី មាន​ទោស​ពី​ការផ្សាយ​ រូប​ឈុត​ងូត​ទឹក​របស់​ស្រ្តី​ទី​មួយ​បារាំង

ទស្សនាវដ្ដីបី មាន​ទោស​ពី​ការផ្សាយ​ រូប​ឈុត​ងូត​ទឹក​របស់​ស្រ្តី​ទី​មួយ​បារាំង

ប្រព័ន្ធផ្សព្វផ្សាយ របស់បារាំង ចំនួនបី ក្នុងនោះ ទស្សនាវដ្ដី វ័រស្សី - ក្លូស៊័រ ត្រូវតុលាការបង្ខំអោយបង់ប្រាក់ជម្ងឺចិត្ត ចំនួន ១៥០០​អ៊ឺរ៉ូ​ និងទស្សនវដ្ដី ភូប្លិច ចំនួន ១០០០អ៊ឺរ៉ូ ទៅអោយស្ត្រីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​។


លោកប្រធានាធិបតីបារាំង និងលោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ ជាគូរកំណាន់ ពេលទៅវីស្សមកាលឆ្នាំ២០១០។

កាលពីដើមខែកញ្ញា ទស្សនាវដ្ដីមួយឈ្មោះ វ៉េអេសឌេ (VSD) ធ្លាប់ត្រូវតុលាការកាត់ទោសម្ដងរួចហើយ អោយបង់ប្រាក់ ២០០០ អ៊ឺរ៉ូ ទៅអោយលោកស្រ្តី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ ហើយលោកស្រីបានបង្វិលប្រាក់នេះជាបន្ត ជាអំណោយទៅអោយ គ្រឹះស្ថានអ្នកសារពត៌មាន។ តែនៅថ្ងៃអង្គារទី២៣តុលាកន្លងទៅនេះ បញ្ហាទោសទណ្ឌនេះ [...]

ប្រធានាធីបតីបារាំង៖ ទុក្ខដ៏ក្រៀមក្រំ នៅចំពោះការសោយទីវង្គត របស់ព្រះវីរក្សត្រ

ប្រធានាធីបតីបារាំង៖ ទុក្ខដ៏ក្រៀមក្រំ នៅចំពោះការសោយទីវង្គត របស់ព្រះវីរក្សត្រ

នៅក្នុងសេចក្ដីប្រកាសពត៌មាន របស់វិមានប្រធានាធិបតី អេលីហ្សេរ ប្រធានាធិបតីរបស់ប្រទេសបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ បានប្រកាសកាលពីថ្ងៃច័ន្ទទី ១៥តុលានេះ ថាជា«ទុក្ខដ៏ក្រៀមក្រំ» នៅពេលដែលលោកបានទទួលដំណឹង ពីការសោយទីវង្គតរបស់ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។


អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះញាតិវង្សជិតដិត នៅក្នុងព្រះទីនាំង។

លោកប្រធានាធិបតីបានបន្ថែម ក្នុងសេចក្ដីប្រកាសនោះថា «ខ្ញុំគោរពដល់និមិត្តរូប របស់រដ្ឋបុរសដ៏ធំម្នាក់ ដែលព្រះអង្គ​ បានដើរតួជំនួស អោយវាសនារបស់ប្រទេស និងប្រជាជនរបស់ព្រះអង្គ នៅក្នុងវិញ្ញាសារដ៏សោកសៅបំផុត ប្រចាំសតវត្សន៍ ទី២០នេះ ជាមួយនឹងការស្ដាសន្តិភាពឡើងវិញ [...]

ខួប ១០០ថ្ងៃដំបូង នៃតំណែងប្រធានាធិបតី របស់លោកហូឡង់

ខួប ១០០ថ្ងៃដំបូង នៃតំណែងប្រធានាធិបតី របស់លោកហូឡង់

លោកហ្វ្រង់ស៊័រ ហូរឡង់ បានឈានជើងចូលដល់ថ្ងៃទី ១០០ហើយ បើគិតពីតំណែងប្រធានាធិបតីបារាំងសព្វថ្ងៃ។ លោក បានប្រកាន់យកជំហរមួយបែបទស្សនវិជ្ជា មកដាក់ក្នុងអាជីបនយោបាយរបស់លោក គឺរូបភាពធម្មតា ដែលមានលក្ខណៈ ផ្ទុយស្រឡះមួយ ពីប្រធានាធិបតីផុតតំណែង លោកនីកូឡា ស្សាកូហ្សី។ តែបើតាមការស្ទង់មតិថ្មីៗ ធ្វើឡើងពិសេសសំរាប់ សារពត៌មានប្រកាន់ស្ដាំ របស់ប្រទេសបារាំងមួយឈ្មោះ ឡឺ ហ្វីហ្គារូ បានធ្វើអោយគេជឿជាក់ថា លោកហ្វ្រង់ស៊័រ ហូឡង់ ត្រូវតែពន្យល់ប្រជាជនបារាំង ដែលមានចំនួនរហូតដល់ទៅ៥៤% អោយដឹងពីទឹកចិត្តមោះមុតរបស់លោក ក្នុងការកាន់កាប់ ស្ថានការណ៍នានា បានច្រើនជាងនេះ។


លោកប្រធានាធិបតីបារាំង នៅមាត់សមុទ្រ ពេលដែលលោកចេញទៅវិសមកាល។

តាមការស្ទង់មតិនោះ [...]

ស្រ្តីទីមួយបារាំង និងគេហទំព័រ ទ្វីធើរ របស់គាត់

ស្រ្តីទីមួយបារាំង និងគេហទំព័រ ទ្វីធើរ របស់គាត់

ស្រ្តីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ (Valérie Trierweiler) បានត្រឡប់មកសរសេរឡើងវិញ នៅក្នុងគេហទំព័រ ទ្វីធើរ របស់គាត់ ដែលគាត់បានខកខាន លែងបានសរសេរ តាំងពីខែមថុនាមក។


ស្រ្តីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ នៅក្នុងវិមានប្រធានាធិបតី។

នេះជា មតិយោបល់ថ្មី របស់លោកស្រី សរសេរនៅក្នុងគេហទំព័រ ទ្វីធើរ (Tweeter) របស់លោកស្រី៖ «អ្វីៗប្រព្រឹត្តិទៅ បានល្អណាស់ ណាមិត្តទាំងអស់គ្នា។ សុន្ទរកថាដ៏ថ្លៃថ្លាមួយ របស់លោកប្រធានាធិបតី ក្នុងបុណ្យរំលឹកវិញ្ញាណខ័ន [...] គួរអោយរំភើបណាស់។»

លោកស្រីបានលប់ចោល ពីគេហទំព័រ ទ្វីធើរ (Tweeter) មានលក្ខណៈជាបណ្ដាញសង្គមដែរនេះ នូវមតិយោបល់ផ្ទាល់ខ្លួន [...]

ទីក្រុងប៉ារីស ក្រាលព្រំក្រហមទទួល អ៊ុងសាន ស៊ូជី មេដឹកនាំប្រឆាំងភូមា

ទីក្រុងប៉ារីស ក្រាលព្រំក្រហមទទួល អ៊ុងសាន ស៊ូជី មេដឹកនាំប្រឆាំងភូមា

មេដឹកនាំប្រឆាំងភូមា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានទទួលដោយ លោកប្រធានាធិបតីបារាំង  ហ្វ្រង់ស័រ ហូឡង់ នៅវិមាន អេលីហ្សេ កាលពីថ្ងៃអង្គារទី២៦មិថុនា។ លោកស្រី អ៊ុងសាន ស៊ូជី នឹងបន្តទស្សនាកិច្ច របស់ខ្លួន នៅទីក្រុងប៉ារីស ជាមួយ នឹងរបៀបវីរះដ៏ណែនចង្អៀតមួយ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ។


លោកស្រី អ៊ុងសាន ស៊ូជី និង លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ នៅថ្ងៃ២៦មិថុនា។ Photo: elysee.fr

ក្នុងឱកាសទស្សនកិច្ច នៅទ្វិបអ៊ឺរ៉ុប របស់មេដឹកនាំប្រឆាំងភូមា ដ៏ល្បីឈ្មោះ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ជាពិសេសនៅទីក្រុងប៉ារីសនេះ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានលើកអះអាងពី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...