ផ្អើលពេញហ្វេសប៊ុក ព្រោះទើបនឹងដឹងថា ខឹម វាសនា ជាអតីតតួកុន
ជីវិត - លោក ខឹម វាសនា ដែលគេធ្លាប់តែស្គាល់ថា អ្នកនយាបាយ នោះ បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយរូប បានបង្ហោះវីដេអូមួយ ដែលមានលោក ខឹម វាសនា បានសម្តែងរឿង រួមជាមួយលោក ទេព រិន្ទដារ៉ូ និងអ្នកនាងអម្ពរទេវី ក្នុងរឿង«ជើងខ្លាំងមានតែមួយ»។ ភា្ញក់ផ្អើល ដោយសារតែពួកគេមួយចំនួនទាំងនោះ មិននឹកស្មានថា អ្នកនយោបាយដ៏លេចធ្លោ លោកខឹម វាសនា គឺជាអតីតតារាភាពយន្ដ ដ៏ស្រស់សង្ហាដូច្នេះឡើយ។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានលើកឡើងថា ប្រសិនគេមិនបានឃើញវីដេអូនេះទេ គេពិតជាមិនដឹងថា លោក ខឹម វាសនា ដែលធ្លាប់តែកាន់ក្បាលមេក្រូ ឃោសនាតែពីរឿងនយោបាយ គឺជាតួកុនម្នាក់សោះ ព្រោះតែកន្លងមកឈ្មោះរបស់លោក មិនត្រូវបានល្បីសុះសាយថា ជាតារាភាពយន្ដនោះទេ តែល្បីជាអ្នកនយោបាយ ហើយក៏មិនដែលឮចាស់ទុំជំនាន់មុននិយាយពីលោកដែរ [...]

ការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃដំបូងទី២៧ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ U. Bory)
