តឺនីស៖ ណាដាល់ បំបាក់រ៉ាវណិក លើកពានលើកទី៣នៅកាណាដា
កីឡាករឆ្នើមរបស់អេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានចំណាយពេលត្រឹមតែ ៦៨នាទីតែប៉ុណ្ណោះ ក្នុងការយកឈ្នះកីឡាករជើងខ្លាំងរបស់កាណាដា មីឡូស រ៉ាវណិក (Milos Raonic) ដោយលទ្ធផល ៦-២ និង៦-២ និងបានលើកពាន អេធីភី ម៉ុងរៀលម៉ាស្ទើ (ATP Montreal Masters) កាលពីថ្ងៃអាទិត្យ។
កីឡាករ មីឡូស រ៉ាវណិក (ខាងឆ្វេង) និងកីឡាករ រ៉ាហ្វាអែល ណាដាល់។ (រូបថត EFE)
ណាដាល់ បានប្រាប់យ៉ាងច្បាស់ថាគាត់កំពុងតែត្រៀមខ្លួន ដើម្បីប្រកួតក្នុងពានរង្វាន់ដ៏ធំចុងក្រោយ យូអេស អូផិន (US Open) នៅសប្តាហ៏ក្រោយ ដែលរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៏ អេធីភី ដិបិលយូធីអេ ស៊ីនស៊ីនណាទី (ATP-WTA Cincinnati) ផងដែរ។
កីឡាករ ដែលលើកពានទេសចរណ៏អេធីភី លើកទី៣នៅកាណាដា (ណាដាល់) បាននិយាយ បន្ទាប់ពីឈ្នះកីឡាករ [...]