ទីប្រឹក្សាវត្តសាមគ្គីរង្សី គ្រោងប្តឹងចៅអធិការទៅតុលាការ រឿងប្រើហិង្សា (vdo)
ព័ត៌មានមួយបានលើកឡើងបរិហា ពីការរគ្រប់គ្រងវត្តសាមគ្គីរង្សី ដោយព្រះចៅអធិការវត្ត ព្រះនាម សៀង សុវណ្ណារ៉ា និងគ្រូសូត្រឆ្វេង ថាបានគំរាមកំហែង បិទសិទ្ធិបញ្ចេញមតិ និងការប្រើប្រាស់អំពើហិង្សាលើព្រះអង្គផ្ទាល់ និងសង្ឃដទៃទៀត ហើយថានឹងត្រៀមពាក្យបណ្ដឹងមួយ ឡើងទៅអាជ្ញាធរ និងតុលាការ ដើម្បីស្វែងរកយុត្តិធម៌។
ព្រះតេគុណ សុទ្ធ ឆៃយ៉ា ដែលទើបមកគង់នៅក្នុងវត្តសាមគ្គីរង្សីនេះ ប្រមាណជាងមួយខែ បានសម្ដែងសង្ឃដីការប្រាប់ទស្សនាវដ្ដីថា ថ្នាក់ដឹកនាំវត្តសាមគ្គីរង្សីបានគំរាមកំហែង និងបង្ខំឲ្យផ្តិតមេដៃ លើលិខិតយល់ព្រមទទួលស្នាក់ នៅក្នុងវត្តត្រឹមតែ៦០ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីនោះមក បានហាមឃាត់ព្រះអង្គ មិនឲ្យនិយាយស្តី ឬចាត់ចែងការងារអ្វីក្នុងវត្តនោះឡើយ។
ព្រះសង្ឃដែលមានព្រះជន្ម៤៥ ព្រះវស្សា ដែលមានងារជាទីប្រឹក្សាវត្ត បានបន្តថា ព្រះចៅអធិការវត្តនេះ បានតម្រូវឲ្យព្រះអង្គធ្វើអ្វី ទៅតាមការចង់បានរបស់គេ (ព្រះចៅអធិការ) [...]