Posts tagged as "Bouddhisme"

រវាង​បុណ្យ​មាឃ​បូជា និង​ទិវា​នៃ​ក្តី​ស្រលាញ់ មួយ​ណា​ប្រជាប្រិយ​ជាង?

រវាង​បុណ្យ​មាឃ​បូជា និង​ទិវា​នៃ​ក្តី​ស្រលាញ់ មួយ​ណា​ប្រជាប្រិយ​ជាង?

ប្រតិទិនជាតិខែ្មរសំរាប់ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ្២០១៤នេះ មានពិធីបុណ្យបីប៉ះចំថ្ងៃតែមួយគឺ ពិធីបុណ្យមាឃបូជា ទិវា​នៃក្តីស្រលាញ់ និងបុណ្យហែអ្នកតា។ តែហាក់បីដូចជាមានបែងចែកក្រុមគោលដៅផេ្សងៗពីគ្នាដូចជា ក្រុមមនុស្ស​ចាស់​ដែលដឹងបុណ្យមាឃបូជាហើយនាំគ្នា ទៅវត្តតាមសាសនារបស់ពុទ្ធសាសនិក ចំនែកក្រុមយុវវ័យស្គាល់​បុណ្យ​នៃក្តីស្រលាញ់នាំគ្នាទិញកាដូជូនគ្នា ឬឯប្រជាជនខែ្មរកាត់ស្រឡាញចិនទៅទីសក្ការៈគោរពអ្នកតា។ ប៉ុន្តែមានអ្នក​មួយចំនួនធំ បានប្រៀបធៀបបុណ្យមាឃបូជានិង ទិវានៃក្តីស្រលាញ់មួយណា មានគេស្គាល់ច្រើនជាង?


គូរសង្សារដ៏ល្អូកល្អឺន ស្រឡាញ់គ្នាណាស់ ជាពិសេសនៅពេលយប់។

បុណ្យប្រជាប្រិយ - ពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យសាសនាដ៏ធំ របស់ប្រទេសកម្ពុជា [...]

ហេតុអ្វី​ពុទ្ធបរិស័ទ​យក​ថ្ងៃ​១៥កើត ខែ​មាឃ ប្រារព្ធ​ពីធី​បុណ្យ​រម្លឹក​ដល់​ព្រះសម្មាសម្ពុទ្ធ?

ហេតុអ្វី​ពុទ្ធបរិស័ទ​យក​ថ្ងៃ​១៥កើត ខែ​មាឃ ប្រារព្ធ​ពីធី​បុណ្យ​រម្លឹក​ដល់​ព្រះសម្មាសម្ពុទ្ធ?

ថ្ងៃទី១៥ កើត ខែមាឃ ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ជាថ្ងៃដែលប្រជាពលរដ្ឋ ដែលកាន់នូវ​សាសនាព្រះពុទ្ធ ប្រារព្ធពីធីបុណ្យដើម្បីរម្លឹកដល់ថ្ងៃបង្កើតពុទ្ធសាសនា។ នៅតាមវត្តអារាមនីមួយៗ មានប្រជាជន​ច្រើនកុះករនៅថ្ងៃនេះ។ តើពីធីបុណ្យមានប្រវត្តិយ៉ាងដូចម្តេច និងប្រតិបត្តយ៉ាងដូចម្តេច?


ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងធម៌ទៅដល់បណ្ដាភិក្ខុ និងសាវ័ករបស់ព្រះអង្គ។ (រូបថតពីគំនូរព្រះសម្មាសម្ពុទ្ធ)

សាសនា - មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ [...]

ឥណ្ឌា តាំង​បង្ហាញ​មហោស្រព​សិល្បៈ ប្រពៃណី​ធំៗ​ពីរ​នៅ​កម្ពុជា

ឥណ្ឌា តាំង​បង្ហាញ​មហោស្រព​សិល្បៈ ប្រពៃណី​ធំៗ​ពីរ​នៅ​កម្ពុជា

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតនៃប្រទេសឥណ្ឌា បានសហការរៀបចំ​ការ​សម្ដែងសិល្បៈរបាំប្រពៃណីឥណ្ឌា ដែលសម្ដែងដោយក្រុម កាឡាក់សាស្ត្រា នៅសណ្ឋាគារ សូហ្វីតែល ​រាជធានី​ភ្នំពេញ និងនៅខេត្តសៀមរាប។ ព្រឹត្តិការណ៍ដែលមិនធ្លាប់មាននេះ មានការរៀបចំតាំងបង្ហាញជាច្រើនដូចជា ការ​សម្តែងរឿង រាមាយណៈ របាំក្បាច់បុរាណ ការតាំងពិព័រណ៍រូបថត ព្រះពុទ្ធសាសនា វត្ថុបុរាណ ជាពិសេសការសូត្រ​ធម៌​ដ៍ធំបំផុតនៅក្នុងប្រទេសកម្ពុជា ។


សន្និសីទការសែត នៅស្ថានទូតនៃប្រទេសឥណ្ឌា ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ SokKheang)

មហោស្រពសិល្បៈ- ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៃស្ថានទូតប្រទេសឥណ្ឌានាថ្ងៃពុធ ទី១២ ខែកុម្ភៈកន្លងមក នៅវេលាម៉ោង១២ ថៃ្ងត្រង់ [...]

ថៃ៖ ឃាត់​ខ្លួន​សង្ឃ​ពីរ​អង្គ ទាក់ទង​បទ​សេព​កាម​ជា​មួយ​អនិតិជន ផ្ទុះ​រឿង​អាស្រូវ

ថៃ៖ ឃាត់​ខ្លួន​សង្ឃ​ពីរ​អង្គ ទាក់ទង​បទ​សេព​កាម​ជា​មួយ​អនិតិជន ផ្ទុះ​រឿង​អាស្រូវ

នគរបាលថៃបានប្រកាសថា នេនពីអង្គ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបាននាំកុមារអាយុ១៤ឆ្នាំម្នាក់ ទៅ«ប្រគេន»ឲ្យចៅ​អធិការរបស់ខ្លួន នៅក្នុងវត្ត ដើម្បីសេពកាម។ នេះជាហេតុការណ៍ថ្មីមួយទៀត កើតឡើងក្នុងប្រទេសមួយ ដែលប្រកាសថា​ខ្លួនជាអ្នកប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវព្រះពុទ្ធសាសនា។


សង្ឃរាប់សិបអង្គនៅថៃ កំពុងសូត្រធម៌ ក្នុងព្រះវិហារវត្តព្រះកែវ រាជធានីបាងកក ដើម្បីឧទ្ទិសខួបឆ្នាំ៨៤វស្សា ថ្វាយព្រះមហាក្សត្សព្រះបាទភូវិបុល។ (រូបថត Reuters)

នាយនគរបាលប្រចាំខេត្តឈៀង ម៉ៃ ស្ថិតនៅផ្នែកខាងជើងនៃប្រទេសថៃ លោកស័ក្ដិប្រាំ វៀរ៉ាឈុន ប៊ុនថាវីល (Wirachon Bunthawile) បានបញ្ជាក់ថា នេនទាំងពីរអង្គនេះ ដែលប្រកែកថាមិនដឹងពី អំពើសេពកាមនេះ អាចនឹងត្រូវមានទោស​រហូត​ដល់១៥ឆ្នាំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...