ព្រះសង្ឃ កែវ សុម៉ាលី៖ ការកោះហៅរបស់តុលាការ ជានិតិវិធីធ្វើតាមច្បាប់
ព្រះរាជអាជ្ញាចេញដីការ កោះនិមន្តព្រះតេជគុណ កែវ សុម៉ាលី មកសាកសួរ គឺធ្វើទៅតាមពាក្យបណ្តឹង ហើយវាជានិតិវិធីរបស់ច្បាប់ ដែលមិនអាចកំណត់ថា បុគ្គលណាជាបុគ្គលណាមួយនោះឡើយ ព្រោះព្រះសង្ឃក៍ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់ដែរ។ ដូច្នេះ តុលាការត្រូវតែកោះហៅព្រះសង្ឃ មកបំភ្លឺដូចជាជនដទៃទៀត។ នេះជាសង្ឃដីការរបស់ព្រះតេជគុណ កែវ សុម៉ាលី ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបាននិមន្តចេញពីក្នុងតុលាការមកវិញ។
ការកោះនិមន្តព្រះសង្ឃ ឲ្យចូលទៅបំភ្លឺក្នុងតុលាការនេះ បានរងការរិះគន់ និងការក្ដៅក្រហាយយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រព្រះសង្ឃ កែវ សុម៉ាលី ដោយពួកគេយល់ថា ដីការកោះរបស់តុលាការ ជាការម៉ាក់ងាយដល់ព្រះពុទ្ធសាសានា និងខុសធម៌វិន័យរបស់ព្រះសង្ឃ។ លោក អំ សំអាត មន្ត្រីគ្រប់គ្រងបច្ចេកទេស [...]