គ្រោះថ្នាក់រថភ្លើងងាកចេញពីផ្លូវ ក្បែរប៉ារីស យ៉ាងហោច៧នាក់ស្លាប់ (PIC&VDO)
រថភ្លើងបានចាកចេញពី ស្ថានីយមួយនៅកណ្ដាលទីក្រុងប៉ារីស ដែលមានឈ្មោះថា «ស្ថានីយ៍ប៉ារីស-អូស្ទែលីដ (Paris-Austerlitz)» ដើម្បីឆ្ពោះទៅទីក្រុងលីម៉ូជ (Limoges) តំបន់ផ្នែកកណ្ដាលនៃប្រទេសបារាំង ហើយមិនត្រូវឈប់នៅនឹងស្ថានីយ៍ ដែលមានជួបគ្រោះថ្នាក់នេះទេ។ ក្នុងពេលគ្រោះថ្នាក់ រថភ្លើងនេះរត់នៅក្នុងល្បឿន ប្រមាណជា៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿនលឿនត្រឹមត្រូវមួយ អនុញ្ញាតសម្រាប់រថភ្លើងប្រភេទនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ម៉ានុយអែល វាល (Manuel Valls) បានប្រកាសនៅល្ងាចម៉ោង ៦និង៤០នាទីថា «នៅពេលដែលខ្ញុំនិយាយទៅអ្នកនេះ មានមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និងជាង១០នាក់របួស»។ គេបានដឹងថា មានមនុស្សជិះជាច្រើន នៅលើរថភ្លើងប្រមាណជា ៤០០នាក់ ដោយហេតុមកពីថ្ងៃឈប់សម្រាកចុងសប្ដាហ៍ រួមទាំងថ្ងៃបុណ្យជាតិ១៤កក្កដារបស់បារាំង និងជាពេលវេលាដែលជនជាតិបារាំងចាកចេញទីវិស្សមកាលនោះផង។ មនុស្សប្រមាណជា ១៨០នាក់ [...]