Posts tagged as "Manuel Valls"

ភេរវកម្មនៅប៉ារីស៖ ​បារាំង​ប្រកាស​«សង្គ្រាម» ប្រឆាំង ISIS

ភេរវកម្មនៅប៉ារីស៖ ​បារាំង​ប្រកាស​«សង្គ្រាម» ប្រឆាំង ISIS

«ពិតហើយ យើងកំពុងធ្វើសង្គ្រាម» នេះជាការប្រកាសឲ្យដឹង នៅតាមកញ្ចក់ទូរទស្សន៍ «TF1» របស់​លោក​នាយករដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល (Manuel Valls)។ លោក បានថ្លែងបន្តថា៖ «យើងនឹងចាត់នូវវិធានការ យ៉ាង​ពិសេសៗ។ យើងនឹងឆ្លើយតប ហើយយើងនឹងបើក​ការវាយប្រហារ ប្រឆាំងក្រុម ជីហាដ (jihad ដែល​មាន​ន័យថា កងស្ម័គ្រប្រយុទ្ធ ដើម្បីព្រះឡាហ៍) ទាំងនេះ ដើម្បីកំទេចវាឲ្យអស់ ពីប្រទេសបារាំង ទ្វីបអ៊ឺរ៉ុប ប្រទេស​ស៊ីរី និងពីប្រទេសអៀរ៉ាក់។»

លោក វ៉ាល បានអះអាងទៀតថា ការវាយបកតបតររបស់បារាំង នឹងមានកម្រិតដូចគ្នា ទៅនឹង​ការវាយ​ប្រហារ​ភេរវកម្ម មកលើប្រទេសបារាំង ហើយបានសន្យាថា៖ «យើងនឹងឈ្នះសង្គ្រាមនេះ។ (...) យើង​បាន​ដឹង និងនិយាយគ្នា ជាមុនហើយថា នឹងមិនអាចជៀស ពីហនិភ័យបានទេ។»

កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមរដ្ឋអ៊ីស្លាមបានចេញមុខ មកប្រកាសទទួលស្គាល់ តាមគេហទំព័រផ្លូវការរបស់ខ្លួន ថាក្រុមខ្លួនពិតជានៅពីក្រោយ [...]

ភេរវកម្ម​​នៅ​ប៉ារីស៖ យ៉ាង​តិច​១២៦នាក់​ស្លាប់ ជាង​២០០នាក់​របួស

ភេរវកម្ម​​នៅ​ប៉ារីស៖ យ៉ាង​តិច​១២៦នាក់​ស្លាប់ ជាង​២០០នាក់​របួស

ខាងក្រោមនេះ ជារបាយការណ៍លំអិត ធ្វើនៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា វេលាម៉ោង៧ព្រឹក (ម៉ោង១៣រសៀល ម៉ោងនៅកម្ពុជា) ពីស្ថានការណ៍ទាំងឡាយ ដែលបានកើតឡើង នៅក្នុងការវាយប្រហារ ចំនួន៦កន្លែងនៅ​រដ្ឋធានីប៉ារីស និងនៅតំបន់ជាយក្រុង។ ប៉ុន្តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកតែព័ត៌មាន ដែល​ផ្ដល់​ឲ្យ ដោយប្រភពជាផ្លូវការ (រដ្ឋាភិបាល នគរបាល តុលាការ...) និងរាយការណ៍ ដោយអ្នកយកព័ត៌មាន​របស់​យើង ដែលមានវត្តមាននៅនឹងកន្លែងប៉ុណ្ណោះ។

ការបាញ់ប្រហារ បានធ្វើឡើង ចំនួន៥ចំណុច កណ្ដាលរដ្ឋធានីប៉ារីស

ភោជនីយដ្ឋាន និងហាងផឹកស៊ីជាច្រើន បានរងនូវការបាញ់រះ ពីខាងក្រៅ ដោយអាវុធស្វ័យប្រវត្ត ក្នុងនោះ​មានភោជនីយដ្ឋានម្ហូបខ្មែរមួយឈ្មោះ «Le Petit Cambodge» ផង។ ការបាញ់ប្រហារដ៏ខ្លាំងក្លា និងបាន​ធ្វើ​ឲ្យមនុស្សជាច្រើនស្លាប់នោះ គឺនៅក្នុងរោងល្ខោន បាតាក្លង់ (Bataclan) ដែលកំពុងមានការប្រគុំតន្ត្រីរ៉ុក របស់​ក្រុមចម្រៀង [...]

ឧទ្ធម្ភាគចក្រ​បុក​គ្នា​នៅ​អាហ្សង់ទីន ១០​នាក់​ស្លាប់ ​ក្នុង​នោះ​៨នាក់ជា​ជន​ល្បីៗ​បារាំង

ដំណឹងដ៏អាក្រក់មួយ បានផ្ទុះឡើងទៀត សម្រាប់ប្រទេសបារាំង។ ឧទ្ធម្ភាគចក្រ​ពីរ ដែលបានដឹកក្រុមការងារ របស់​ទូរទស្សន៍បារាំង បានបុកគ្នានៅរសៀលថ្ងៃច័ន្ទ ក្នុងប្រទេសអាហ្សង់ទីន ក្បែរនឹងទីក្រុង វីឡា កាស្ទើលី (Villa Castelli) នៃខេត្ត ឡា រីយ៉ូចា (La Rioja)។ តុល្យភាពចុងក្រោយ បានឲ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះ បានធ្វើមនុស្ស១០នាក់បាន​ស្លាប់ នៅក្នុង​ចំណោមនោះ ជនរងគ្រោះដល់ជីវិត៨នាក់ សុទ្ធតែជាកីឡាករ និងអ្នកដឹកនាំកម្មវិធីល្បីៗ របស់ប្រទេស​បារាំង។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ឧទ្ធម្ភាគចក្រទាំងពីរ បានបុកគ្នាបន្ទាប់ពីហោះឡើងបានបន្ដិច និងបាន​ហោះ​នៅកំពស់ ប្រមាណជា១០០ម៉ែត្រ។ គេនៅមិនទាន់ដឹង ពីមូលហេតុអ្វី ដែលធ្វើយន្ដហោះប្រើកង្ហាទាំងពីរនេះ បើក​ទៅបុកគ្នានៅឡើយ ប៉ុន្តែឧទ្ធម្ភាគចក្រ បានធ្លាក់មកលើដី ហើយបានឆេះហុយទ្រលោមឡើង។ សម្រាប់អាជ្ញាធរ​អាហ្សង់ទីន បានថ្លែងថា មូលហេតុអាចមកពីពីរករណី៖ អាចបណ្ដាល [...]

សាកូហ្សី វាយ​បក​ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​១៥​ម៉ោង

សាកូហ្សី វាយ​បក​ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​១៥​ម៉ោង

អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ដែលត្រូវបានប្រព័ន្ទយុត្តិធម៌បារាំង ធ្វើការ​ឃាត់​ខ្លួន​ចំនួន​១៥​ម៉ោង ដើម្បីធ្វើការសិក្សាសាកសួរ ក្នុងសំនុំរឿងដ៏រសើបយ៉ាងហោចចំនួនបីនោះ បានធ្វើការ​វាយ​បក​វិញ នៅយប់​ថ្ងៃ​អង្គារតាមកញ្ចាក់ទូរទស្សន៍  ដោយបានចង្អុលចំៗខ្លាំងដាក់ស្ថាប័ននិតិប្រតិបត្តិ ថាជាអ្នកនៅពី​ក្រោយ​ហេតុការណ៍​ទាំងនេះ។ ការវាយបករបស់លោក សាកូហ្សី បានធ្វើឲ្យអ្នកផងកាន់តែយល់ថា ស្ថានភាព​នយោបាយ​របស់បារាំង ហាក់ដូចជាមានភាពស្មុគ្រស្មាញកាន់តែខ្លាំងទៅៗ។


លោក នីកូឡា សាកូហ្សី នៅក្នុងកិច្ចអន្តរាគមន៍តាមកញ្ចាក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតផ្តិតពីទូរទស្សន៍)

នយោបាយបារាំង - [...]

ការ​ឃាត់​ខ្លួន​មួយ របស់​នគរបាល​បារាំង ផ្អើល​រឿង​អាស្រូវ (វីដេអូ)

ការ​ឃាត់​ខ្លួន​មួយ របស់​នគរបាល​បារាំង ផ្អើល​រឿង​អាស្រូវ (វីដេអូ)

ខ្សែវីដេអូមួយនៃ«ការឃាត់ខ្លួនដ៏ឃោឃៅ» លើជនសង្ស័យមួយរូប របស់នគរបាលបារាំង ដែលត្រូវគេលួចថតបាន ហើយ​ដាក់​បង្ហោះនៅលើគេហទំព័រចែកផ្សាយវីដេអូ បានក្លាយជាបច្ចុប្បន្នភាពនៅពេលនេះ ហើយបង្កឲ្យផ្ទុះជារឿងអាស្រូវឡើង បង្ខំឲ្យមជ្ឈដ្ឋាននយោបាយនានារបស់ប្រទេសបារាំង ចេញមុខធ្វើប្រតិកម្ម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានថ្លែងថា នគរបាល​ដែលគ្រប់គ្រងនគរបាល នឹងចាត់វិធានការទៅលើបញ្ហានេះ ហើយសំនុំរឿងមួយនៅតុលាការ ក៏ត្រូវបានបើក​ស៊ើបអង្កេតផងដែរ។


នគរបាលបារាំង នៅពេលបំពេញការងារ។ (រូបថត GUMEZ/SIPA)

«នគរបាលបារាំង គួរឲ្យខ្មាសអៀនណាស់» ជាចំណងជើងវីដេអូ ដែលត្រូវបានម្ចាស់វាថតសកម្មភាព «ឃាត់ខ្លួន»​របស់​នគរបាល ហើយបានដាក់ផ្សាយនៅលើគេហទំព័រ«យូធូប (YouTube)»។ នៅក្នុងវីដេអូ គេឃើញ នគរបាលពីរនាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...