ឆ្នាំ២០១៦ កម្ពុជាចំណាយច្រើន ខណៈប្រាក់បំណុលកើនឡើង
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា បានអះអាងថា ក្នុងឆ្នាំ២០១៦ខាងមុននេះ ចំណាយនឹងកើតឡើង សម្រាប់បម្រើឲ្យសេចក្ដីត្រូវការ ក្នុងកម្មវិធីអនុវត្តគោលនយោបាយ ផ្គួបផ្សំនឹងការខិតខំគៀងគរចំណូល ថវិកាជាតិ របស់រដ្ឋាភិបាល។ ប៉ុន្តែសម្រាប់មន្ត្រីមកពីគណបក្សប្រឆាំង បានចោទជាសំណួរថា តើកំណែទម្រង់ និងគោលនយោបាយបាយនោះ មានភាពច្បាស់លាស់អ្វីខ្លះ?
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួប ជាមួយនឹងគណៈកម្មការទី២ នៃរដ្ឋសភា ក្នុងថ្ងៃទី១១ ខែវិច្ឆិកា នាវិមានរដ្ឋសភា លោក អួន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សម្រាប់ឆ្នាំ២០១៦ខាងមុខនេះ ការចំណាយថវិកាច្រើន ទៅលើវិស័យសង្គមកិច្ច ដែលមានរហូតដល់ជាង ៥,២៤ភាគរយ។ លោកបានទទួលស្គាល់ថា នេះជាចំណាយមួយ ដែលមានការកើនឡើងខ្ពស់ និងលឿនបំផុត។ ចំណាយទាំងនោះ ភាគច្រើន ប្រើទៅលើវិស័យសង្គមកិច្ច [...]