Posts tagged as "Assemblée nationale"

សាស្ត្រាចារ្យ​ច្បាប់​បក​ស្រាយ ពី​អសុពលភាព​នៃ​រដ្ឋសភា ជា​ឧបសគ្គ​នៃ​ការ​បង្កើត​រដ្ឋាភិបាល

សាស្ត្រាចារ្យ​ច្បាប់​បក​ស្រាយ ពី​អសុពលភាព​នៃ​រដ្ឋសភា ជា​ឧបសគ្គ​នៃ​ការ​បង្កើត​រដ្ឋាភិបាល

ភ្នំពេញ៖ ការបើកសម័យប្រជុំលើកដំបូង ឬដំណាក់កាលទីមួយរបស់ខ្លួន ជាមួយនឹងតំណាងរាស្ត្រយ៉ាងហោច ១២០រូប នឹង​បញ្ជាក់ពីសុពលភាពនៃរដ្ឋសភា ហើយនឹងអាច​ឲ្យដំណើរការផ្សេងទៀត មានភាពស្របច្បាប់។ ដំណើរការ​ទាំងនេះ មាន​រួមទាំងការជ្រើសតាំងប្រធានអនុប្រធាន​ គណកម្មាធិការរបស់រដ្ឋសភា និងការបង្កើតរដ្ឋាភិបាលនោះផង។ ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយសាស្ត្រចារ្យច្បាប់មួយរូប ឯកទេសខាងនីតិរដ្ឋធម្មនុញ្ញ ដើម្បី​សុំ​ការបក​ស្រាយ​បញ្ហាខាងលើ ទៅតាមមាត្រានីមួយៗ ចែងក្នុងរដ្ឋធម្មនុញ្ញ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

ដោយសារលោក មានតួនាទីខ្ពស់គួរសម នៅក្នុងស្ថាប័នរដ្ឋសព្វថ្ងៃ លោកសាស្ត្រាចារ្យបានអនុញ្ញាតផ្ដល់កិច្ចសម្ភាសនេះ តែនៅក្នុងលក្ខខ័ណ្ឌ [...]

អ្នក​វិភាគ​គ្មាន​ជំនឿ​លើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជុំ​​វិញ​ការ​បណ្តេញ​សមាជិក​សភា​នៃ​បក្ស​ប្រឆាំង

អ្នក​វិភាគ​គ្មាន​ជំនឿ​លើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជុំ​​វិញ​ការ​បណ្តេញ​សមាជិក​សភា​នៃ​បក្ស​ប្រឆាំង

ភ្នំពេញ៖ ក្ដីមន្ទិលបានកើតមានឡើងទៀត ស្ដីពីឯករាជ្យភាពនៃក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីរដ្ឋសភាកម្ពុជាបាន«បណ្ដេញ» សមាជិកនៃរដ្ឋសភា របស់អ្នកតំណាងរាស្ត្រចំនួន២៩រូប មកពីគណបក្សប្រឆាំងពីរ។ អ្នកតំណាងរាស្ត្រម្នាក់ ពីក្នុងចំណោម​នោះ បានថ្លែងថាក្រុមលោក នឹងប្ដឹងឡើងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរបស់ព្រះរាជាណាចក្រ។


ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)

លោក សុន ឆ័យ អ្នកតំណាងរាស្ត្រម្នាក់មកពីគណបក្ស សម រង្សី ដែលជាគណបក្សប្រឆាំងមាន​តំណាងរាស្ត្រចំនួន​២៦​នាក់ ហើយត្រូវបានរដ្ឋសភាបណ្ដេញចេញនោះ បានសម្ដែងប្រតិកម្មថា «ខ្ញុំនៅតែជាតំណាងរាស្រ្តមួយស្របច្បាប់ ហើយ​គេ​យក​ច្បាប់មួយដែលមិនមានចែង មកអនុត្តន៍លើយើង។ [...]

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា

រដ្ឋសភាជាតិកម្ពុជា បានអនម័ត្រយល់ព្រម ឲ្យរដ្ឋាភិបាល ចាយវាយថវិកាលើទំហំទឹកប្រាក់ សរុបចំនួន១២.០៩៥.០៧៣,៣ លានរៀល (ប្រមាណជា ៣.០០០ លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០១៣ ដែលមានខ្ទង់ចំណាយមិនទាន់បែងចែកមានចំនួន ៥.៦២៨.៩២៦ លានរៀល ស្មើនឹង ១.៤០៧ លានដុល្លារ និងចំណាយមិនបានគ្រោងទុកមានចំនួន ៤៥២.៣៣៣ លានរៀល ស្មើនឹង ១១៣ លានដុល្លារ ។

ក្នុងច្បាប់ថវិកាជាតិសំរាប់ឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានចំណាយលើវិស័យធំៗមួយចំនួនដូចជា លើវិស័យរដ្ឋបាលទូទៅចំនួន ១.១០០.០៨៩,១ លានរៀល (២៧៥ លានដុល្លារអាមេរិក) លើវិស័យសង្គមកិច្ចចំនួន ២.៧៤៦.៥៣៩,៩ លានរៀល (៦៨៦ លានដុល្លារ) លើក្រសួងសុខាភិបាលមានចំនួន ៩០១.៥០០,៩លានរៀល (២២៥ លានដុល្លារ) លើក្រសួងអប់រំយុវជន និងកីឡាមានចំនួន ១.១១៩.៥៦៥,៥លានរៀល ស្មើនឹង (២៨០ លានដុល្លារ) លើក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា មានចំនួន ៤១១.០៣២,៨ លានរៀល (១០៣ លានដុល្លារ)។ ចំណែកវិស័យការពារជាតិ និងសន្តិសុខ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...