សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តូ្រវបានរដ្ឋសភាអនុម័ត
សម្លេងគាំទ្រ ១០៣ លើសម្លេង ១២៣ បានធ្វើឲ្យសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក ទទួលបានការអនុម័ត ជាស្ថាពរនៅព្រឹកទី ០៥ ខែធ្នូនេះ។ បន្ទាប់ពីអនុម័តរួច ច្បាប់នេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីធ្វើការពិនិត្យ មុននឹងដាក់ថ្វាយព្រះមហាក្សត្រ សុំឡាយព្រះហស្ថលេខាសម្រេច ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងត្រូវមកជំនួសច្បាប់ចរាចរណ៍ផ្លូវគោកចាស់ ដែលបានអនុម័តកាលពីឆ្នាំ ២០០៧ ហើយនឹងត្រូវចាត់ទុកជានិរាករណ៍ បន្ទាប់ពីព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាពី លើច្បាប់ថ្មីរួច។
សេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក មានចំនួន ១២ជំពូក និងមាន ៩២ មាត្រា រួមមាន៖ ជំពូកទី១៖ ចែងអំពី បទបញ្ញត្តិទូទៅ មានចំនួន ៤មាត្រា(មាត្រា១ដល់ មាត្រា៤), ជំពូកទី២. សញ្ញាចរាចរណ៍ មាន២មាត្រា [...]