បើកកញ្ចប់សុវត្ថិភាព«ក»៨នៅខេត្តបាត់ដំបង មាន២ការិយាល័យគ្មានសម្លេងឆ្នោត
ភ្នំពេញ៖ គ.ជ.ប បានបើកកញ្ចប់សុវត្ថិភាព«ក» ប្រាំបីការិយាល័យ នៃមណ្ឌលខេត្តបាត់ដំបង តាមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការផ្ទៀងផ្ទាត់តែលើសម្លេងឆ្នោតក្នុងទម្រង់ ១១០២,១១០៨ និងក្រដាសកត់ត្រាធំនៃសម្លេងឆ្នោតតែប៉ុណ្ណោះ ដោយបានបដិសេធការផ្ទៀងផ្ទាត់ នៃសន្លឹកឆ្នោតបានការ និងមិនបានការតាមការស្នើសុំរបស់ដើមបណ្តឹង។
សកម្មភាពទាញកញ្ចប់សុវត្ថិភាព មកពិនិត្យផ្ទៀងផ្ទាត់ ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៣ នៅទីស្ដីការ គ.ជ.ប។ (រូបថត MONOROOM.info/ O. Vary)
ការផ្ទៀងផ្ទាត់ លើកញ្ចប់សុវត្ថិភាព «ក» នៃមណ្ឌលខេត្តបាត់ដំបងទាំងប្រាំការិយាល័យកាលពីព្រឹកថ្ងៃទី២៨ ខែសីហានេះ នៅទីស្តីការ គ.ជ.ប ដោយមានវត្តមានពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣នាក់ សមាជិក គ.ជ.ប តំណាងគណបក្សនយោបាយពាក់ព័ន្ធ [...]