Posts tagged as "Chum Mey"

ខ្សែរអាត់​សម្លេង​លោក កឹម សុខា ពាក់​ពន្ធ័​នឹង​គុក​ទួល​ស្លែង​ជា​រឿង​«នយោបាយ»?

ខ្សែរអាត់​សម្លេង​លោក កឹម សុខា ពាក់​ពន្ធ័​នឹង​គុក​ទួល​ស្លែង​ជា​រឿង​«នយោបាយ»?

ការចាក់ខ្សែរអាត់សម្លេងរបស់លោក កឹម សុខា ថា«គុកទួលស្លែងជាគុកសប្បនិមិ្មត» ដោយអង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស របស់រដ្ឋាភិបាល បានក្លាយជាព្រឹត្តិការណ៍នយោបាយមួយថ្មី ដែលនាយករដ្ឋមន្ត្រីលោកហ៊ុនសែន បានយកឱកាស​នេះ«វាយសន្ធាប់»ទៅលើមេដឹកនាំបក្សប្រឆាំង។ តើខ្សែរអាត់សម្លេងជារឿងពិត ឬគ្រាន់ជាការ«កាត់ត» ដើម្បីបង្កើតជា​ឧបករណ៍ក្នុងការវាយប្រហារ?


រូបថតរបស់គណបក្ស ដែលបានផ្ញើរមកមនោរម្យព័ងអាំងហ្វូ បញ្ជាក់ពីវត្តមានលោកកឹម សុខា នៅស្រុកពពាក្រែក ក្នុងខេត្ត​កំពង់ចាម មិនមែននៅខេត្តតាកែវ ឬនៅខេត្តព្រៃវែងនោះទេ។

រៀងរាល់មុនរដូវកាលនៃការបោះឆ្នោតម្តងៗ គ្រប់គណបក្សនយោយបាយ តែងតែសម្លៀងមាត់ កំដៅសាច់ដុំ និងព្យាយាម​ស្វែងរកកំហុសពីគូបដិបក្ខ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក។ ជាពិសេស [...]

ហ៊ុន សែន​គម្រាម​មាន​បាតុកម្ម​ធំ​ទូទាំង​ប្រទេស បើ​កឹម សុខា​មិន​សុំ​ទោស

ហ៊ុន សែន​គម្រាម​មាន​បាតុកម្ម​ធំ​ទូទាំង​ប្រទេស បើ​កឹម សុខា​មិន​សុំ​ទោស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានជាសាធារណៈថា នឹងមានបាតុកម្មរបស់មហាជននៅទូទាំងប្រទេស​ប្រឆាំងនិង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកពុំព្រមសុំទោសជាសារណៈ ទាក់ទិន​ទៅ​ការចោទប្រកាន់ថា គុកទួលស្លែង ជាគុកសិប្បនិម្មិត្ត ដែលរៀបចំឡើងដោយប្រទេសវៀតណាម។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា។

ការកំដៅសាច់ដុំតាមរយៈសង្គ្រាម ពាក្យសម្តីរបស់គណបក្សនយោបាយ បានចាប់ផ្តើមមានឡើងនៅខណៈការបោះឆ្នោត ខិតជិតចូលមកដល់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តមង្គលវង្ស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ថា នៅពេលនេះ កំដៅនយោបាយ [...]

ច្បាប់ពិន័យ​អ្នក​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជ​សាសន៍៖ បក្ស​ប្រឆាំង​គាំទ្រ ខណៈ​កឹម សុខា​មិន​សុំ​ទោស

ច្បាប់ពិន័យ​អ្នក​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជ​សាសន៍៖ បក្ស​ប្រឆាំង​គាំទ្រ ខណៈ​កឹម សុខា​មិន​សុំ​ទោស

ភ្នំពេញ៖ ជាការឆ្លើយតប និងវាយបកទៅនឹងការស្នើរសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សសង្គ្រោះជាតិ ដែល​ជាគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជំហរគាំទ្រឲ្យរដ្ឋសភា មានការបង្កើតច្បាប់ថ្មីមួយ ដើម្បីដាក់​ទោសអ្នកមិនទទួលស្គាល់ ការសម្លាប់មនុស្សក្នុងសម័យខ្មែរក្រហម។


លោកកឹម​ សុខា នៅពិធីជួបជាមួយអ្នកគាំទ្រគណបក្សលោក។ (រូបថតគណបក្ស)

ក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ បានបង្ហាញថា គណបក្សសង្គ្រោះជាតិ គាំទ្រ​ឲ្យ​មានការបង្កើតច្បាប់ ស្តីពីការដាក់ទោសលើបុគ្គលណា ដែលនិយាយថាគ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា ហើយ​ក៏​បានបង្ហាញគោលជំហរ ឥតងាករេដែរ ដែលបក្សប្រឆាំងមួយនេះបានហៅថា ជាការសង្គ្រោះ បម្រើ ការពារ ជាតិ មាតុភូមិ ខ្មែរ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះក៏បានលើកឡើងថា [...]

ហ៊ុនសែន ចង់​ធ្វើ​ច្បាប់​ដាក់​អ្នក​មិន​ទទួល​ស្គាល់ របប​ប្រល័យ​ពូជសាសន៍

ហ៊ុនសែន ចង់​ធ្វើ​ច្បាប់​ដាក់​អ្នក​មិន​ទទួល​ស្គាល់ របប​ប្រល័យ​ពូជសាសន៍

នៅថ្ងៃច័ន្ទទី២៧ខែឧសភានេះ បុរសខ្លាំងរបស់ប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីលោកហ៊ុន សែន បានសម្ដែងពីបំណងរបស់​លោក ចង់ឲ្យរដ្ឋសភាបង្កើតច្បាប់ ដើម្បីហាមប្រាមអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយពួកខ្មែរក្រហម ហើយបានធ្វើឲ្យប្រជាជនខ្មែរជិត២លាននាក់ស្លាប់ ក្នុងអំឡុងទស្សវត្តន៍ឆ្នាំ៧០។


លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុង​ពិធីសម្ពោធ​មហាកុដិនៅ​វត្ត​លង្កា ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ លោកហ៊ុន សែនបានលើកឡើងជាអាថ៌ថា «ខ្ញុំ​គិត​ថា វា​ដូច​ជា​ភាព​បន្ទាន់។ ក៏​ប៉ុន្តែ ខ្ញុំ​ព្រះករុណា​ខ្ញុំសូម​អំពាវនាវ ​ដល់​អ្នកតំណាងរាស្ត្រ​នៃ​គណបក្សប្រជាជន និង​គណបក្សហ៊្វុនស៊ិនប៉ិច​ គួរ​តែ​ធ្វើ​ច្បាប់​មួយដូច​នៅ​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...