Posts tagged as "HO Vann"

ក្រសួង​ការពារជាតិ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល

ក្រសួង​ការពារជាតិ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល

ក្រសួងការពារជាតិកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយជាផ្លូវការណ៍ណាមួយចំពោះការអំពាវនាវ និងការ​ព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល អំពីគោលជំហ៊រយោធាកម្ពុជា ក្រោយការបោះឆ្នោត។


ទីបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅរាជធានីភ្នំពេញ។ (រូបថត panoramio.com)

កាលពីថ្ងៃទី២៤ខែកក្កដានេះ អង្គការសង្គមស៊ីវិលចំនួនប្រាំមួយ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវ​ដល់កងយុទ្ធពល​ខេមរភូមិន្ទ។ ឲ្យស្ថាប័នការពារជាតិមួយនេះ ចេញមុខអះអាងដល់ប្រជាពលរដ្ឋ ថានឹងគ្មានរដ្ឋប្រហារ​នោះទេ ទោះបីជា​លទ្ធផលការបោះឆ្នោត បានជ័យជំនះទៅគណបក្សណាក៏ដោយ។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) ដែលបានចូលរួមក្នុងសេចក្តីថ្លែងការណ៍នោះរ បាន​បញ្ជាក់​ថា៖ [...]

សាលា​ដំបូង​កោះ កឹម  សុខា ជា​លើក​ទី​២ តែ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​រំខាន​នយោបាយ

សាលា​ដំបូង​កោះ កឹម សុខា ជា​លើក​ទី​២ តែ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​រំខាន​នយោបាយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិ ជាលើក​ទី២ ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជន​រងគ្រោះ និងជាអ្នករស់មានជីវិត ពីការសម្លាប់នៅគុកទួលស្លែង ដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ តែត្រូវបាន​គណបក្សប្រឆាំងដ៏ធំមួយនេះហៅថា ការជារំខានផ្នែកនយោបាយ។


សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)

លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោកបានចេញដីកាកោះ​ជា​លើកទី២ឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចូលខ្លួនមកបំភ្លឺ ករណីបណ្ដឹងរបស់លោកជុំ ម៉ី អតីត​អ្នក​ទោសគុកទួលស្លែង ពីបទបរិហារកេរ្ត៍ជាសាធារណៈ [...]

ហូរ វ៉ាន់៖ គណបក្ស មិន​អាច​«បំផ្លាញ»​ស្លាក​គណបក្ស ដែល​ជា​«ទ្រព្យ​ខ្លួន​ឯង»

ហូរ វ៉ាន់៖ គណបក្ស មិន​អាច​«បំផ្លាញ»​ស្លាក​គណបក្ស ដែល​ជា​«ទ្រព្យ​ខ្លួន​ឯង»

ភ្នំពេញ៖ គណបក្សប្រឆាំង មិនដែលមានគំនិត គិតឃើញពីការបំផ្លាញ«ស្លាក»គណបក្សខ្លួនឯងនោះទេ។ ការលើកស្លាក​នីមួយៗត្រូវចំណាយ លុយកាក់ ហើយក៏នឹងគ្មានបំណងណាមួយ ដែលត្រូវរៀបចំឲ្យមានការបំផ្លាញវាទៅវិញនោះដែរ។ គណបក្សនីមួយៗ ចង់បានតែសេចក្តីសុខ ចង់ឲ្យតែស្លាកនោះបាន«នឹងន»ទេ។ នេះជាកាលើកឡើងរបស់លោក ហូរ វ៉ាន់ អនុប្រធានគណកម្មការវិន័យនៃគណបក្សសង្គ្រោះជាតិ។


សកម្មភាពលើកផ្លាកគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្ត សៀមរាប។

តាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៩ ខែមិថុនានេះ បានបង្ហាញថា រាល់សកម្មភាព​បំផ្លាញស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ ចំនួនដប់ប្រាំមួយ(១៦)ស្លាក ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខមួយ និងផ្លូវគ្រួសក្រហមក្នុងខេត្តព្រៃវែង និងស្វាយរៀង [...]

វិភាគ៖ វៀតណាម​ចូល​រំដោះ ឬ​ឈ្លានពាន​កម្ពុជា?

វិភាគ៖ វៀតណាម​ចូល​រំដោះ ឬ​ឈ្លានពាន​កម្ពុជា?

កងទ័ពរបស់ប្រទេសវៀតណាម បានវាយលុកចូលប្រទេសកម្ពុជា ក្រោមផ្លាកជាអ្នករំដោះនៅឆ្នាំ១៩៧៩ ដើម្បីបណ្ដេញ​របបខ្មែរក្រហម ប៉ុល ពត ឲ្យចេញពីអំណាច។ ការចូលវាយលុកនេះ ត្រូវទទួលបានការបកស្រាយផ្សេងៗពីគ្នា ជាពិសេស​ក្នុងឱកាសនៃទិវាចងកំហឹង រំលឹកវិញ្ញាណក្ខ័ន្ធ និងឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី២០ខែឧសភាម្សិលម៉ិញ។


ទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ខែមិនាឆ្នាំ១៩៧៩។ (រូបថត ina របស់បារាំង)

ពលរដ្ឋកម្ពុជា ដែលសុទ្ធសឹងជាអ្នករងគ្រោះ នៅក្នុងរបបកុម្មុយនីសប្រល័យពូជសាសន៍ប៉ុលពត ក្នុងពេលនោះមាន​សេចក្ដី​រីករាយណាស់ ដែលខ្លួនម្នាក់ៗត្រូវបានរំដោះចេញពីរបប ដែលពោរពេញទៅដោយភាពខ្លោចផ្សារនេះ។ តែនៅពេលបាន​ឈានជើងចេញពីកម្ពុជាប្រជាធិបតេយ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...