ក្រសួង​ការពារជាតិ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល

ក្រសួងការពារជាតិកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយជាផ្លូវការណ៍ណាមួយចំពោះការអំពាវនាវ និងការ​ព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល អំពីគោលជំហ៊រយោធាកម្ពុជា ក្រោយការបោះឆ្នោត។ កាលពីថ្ងៃទី២៤ខែកក្កដានេះ អង្គការសង្គមស៊ីវិលចំនួនប្រាំមួយ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវ​ដល់កងយុទ្ធពល​ខេមរភូមិន្ទ។ ឲ្យស្ថាប័នការពារជាតិមួយនេះ ចេញមុខអះអាងដល់ប្រជាពលរដ្ឋ ថានឹងគ្មានរដ្ឋប្រហារ​នោះទេ ទោះបីជា​លទ្ធផលការបោះឆ្នោត បានជ័យជំនះទៅគណបក្សណាក៏ដោយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងការពារជាតិកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយជាផ្លូវការណ៍ណាមួយចំពោះការអំពាវនាវ និងការ​ព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល អំពីគោលជំហ៊រយោធាកម្ពុជា ក្រោយការបោះឆ្នោត។


ទីបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅរាជធានីភ្នំពេញ។ (រូបថត panoramio.com)

កាលពីថ្ងៃទី២៤ខែកក្កដានេះ អង្គការសង្គមស៊ីវិលចំនួនប្រាំមួយ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវ​ដល់កងយុទ្ធពល​ខេមរភូមិន្ទ។ ឲ្យស្ថាប័នការពារជាតិមួយនេះ ចេញមុខអះអាងដល់ប្រជាពលរដ្ឋ ថានឹងគ្មានរដ្ឋប្រហារ​នោះទេ ទោះបីជា​លទ្ធផលការបោះឆ្នោត បានជ័យជំនះទៅគណបក្សណាក៏ដោយ។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) ដែលបានចូលរួមក្នុងសេចក្តីថ្លែងការណ៍នោះរ បាន​បញ្ជាក់​ថា៖ «រហូតមកដល់ពេលនេះក្រុមអង្គការសង្គមស៊ីវិល នៅមិនទាន់ឃើញមានការប្រតិកម្ម ឬការឆ្លើយបំភ្លឺពីភាគីក្រសួង​ការពារជាតិនៅឡើយទេ»។ លោកពន្យល់ថា មូលហេតុដែលនាំឲ្យមានការចេញសេចក្តីថ្លែងការណ៍នេះ ព្រោះក្រុម​អង្គការ​សង្គមស៊ីវិលសង្កេតឃើញថា ប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីដំណើរការណ៍បោះឆ្នោត។

កាលពីពេលកន្លងមកព្រះមហាក្សត្រកម្ពុជានរោត្តម សី ហមុនី បានមានព្រះបន្ទូលទៅកាន់ប្រជានុរាស្រ្តរបស់ព្រះអង្គ ដោយស្មើឲ្យពួកគេទៅបោះឆ្នោតតាមឆន្ទះ និងកុំមានការភ័យខ្លាច។

គួរកត់សម្ភាល់ថា ការចេញសេចក្តីថ្លែងការណ៍រួមនេះ ធ្វើឡើងក្រោយពីវិទ្យុក្នុងស្រុកឈ្មោះ ABC ១០៧.៥ បានផ្សាយថា​ពួកយោធាអាចនឹងធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលប្រសិនបើគណបក្សសង្រោះជាតិ ដែលជាគណបក្សប្រឆាំងឈ្នះឆ្នោត។

ប៉ុន្តែការផ្សាយរបស់វិទ្យុនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ធ្វើការព្រមានឲ្យបញ្ឍប់ ដោយ គ.ជ.ប ចាត់ទុកសកម្មភាពនេះ មានចរឹតញុះញង់ បំភិតបំភៃអ្នកបោះឆ្នោត ហើយក៏ជាបរិយាកាសបំពុលការបោះឆ្នោត។

ជាមួយគា្ននេះ លោក ហូ វ៉ាន់ ជាមន្ត្រីជាន់ខ្ពស់គណៈបក្សប្រឆាំង បានដាក់ពាកបណ្តឹងប្តឹងលោក សេង ប៊ុនវ៉េង ហៅ​អាចារ្យ​អេ ជាប្រធានស្ថានីយ៍វិទ្យុខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ មកលើមេ​ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្រោះជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣។

លោក នី ចរិយា ប្រធានផ្នែកស៊ើបបអង្កេត សមាគមអាដហុក (ADHOC) បានធ្វើការអត្ថាធិប្បាយថា អង្គការសង្គមស៊ីវិល ចង់ឲ្យពួកយោធាបង្ហាញគោលជំហ៊រថា ក្រោយការបោះឆ្នោតមិនមានហេតុការណ៍អ្វីកើតឡើង ដែលប៉ះពាល់ដល់​សន្តិសុខ​ជាតិយើង ដើម្បីឲ្យពលរដ្ឋមានជំនឿថាការបោះឆ្នោត អាចប្រព្រឹត្តទៅរលូន និង​មានសន្តិភាពស្ថិរភាពក្រោយការ​ប្រកាសលទ្ធផលបោះឆ្នោត៕

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...