Posts tagged as "Sexy"

តារា Playboy ស្តាយ​ក្រោយ ព្រោះ​ឪពុក​សម្លាប់​ខ្លួន​ដោយ​សារ​កូន​ថត​ស្រាត (vdo)

តារា Playboy ស្តាយ​ក្រោយ ព្រោះ​ឪពុក​សម្លាប់​ខ្លួន​ដោយ​សារ​កូន​ថត​ស្រាត (vdo)

តារា​ម៉ូដែល​របស់​ទស្សនាវដ្តី Playboy នាង ឡូរីដាណា ជីវូ (Loredana Chivu) ដែល​មាន​អាយុ​២៥ ឆ្នាំ បាន​និយាយ​ថ្លែង​ពី​អារម្មណ៍​ឈឺ​ចាប់​ក្នុង​ចិត្ត និង​ការ​សោក​ស្តាយ​បស់​នាង បន្ទាប់​ពី​ដឹង​ថា​ ឪពុក​របស់​នាង​បាន​សម្លាប់​ខ្លួន ក្រោយ​ពី​បាន​ដឹង​ថា នាង​បាន​ក្លាយជា​តារា​ម៉ូដែល​«អាក្រាត»។

តារា​ម៉ូដែល​រស់​នៅ​ក្នុងរដ្ឋធានី ​ប៊ុយការ៉េស ប្រទេស​រ៉ូម៉ានី​រូប​នេះ បាន​រៀប​រាប់​ទាំង​ឈឺ​ចាប់​ក្តុក​ក្តួល​ក្នុង​ចិត្ត​ថា៖ «ឪពុក​របស់​ខ្ញុំ បាន​សម្លាប់​ខ្លួន ដោយ​សារ​តែ​រូប​ថត​ស្រាត​របស់​ខ្ញុំ»។ តារា​ម៉ូដែល​ថត​ស្រាត​រូប​នេះ​បន្ត​ថា នាង​ដឹង​ថា ឪពុក​របស​នាង​ប្រាកដ​ជា​ខ្វាយ​ខ្វល់ អំពី​រឿង​នេះ ប៉ុន្តែ​នាង​មិន​ដែល​គិត​សោះ​ថា ឪពុក​ជា​ទី​ស្រលាញ់​របស់​នាង​អាច​នឹង​សម្លាប់​ខ្លួន​ឡើយ។ នាង ជីវូ បាន​ថ្លែង​ទៀត​ថា៖ «គាត់​បាន​ឈប់​និយាយ​រក​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា [...]

ស្ត្រី​​សុដន់​​«​​យក្ស» ប្រចាំ​​ឆ្នាំ​​២០១៥ (vdo&pic)

ស្ត្រី​​សុដន់​​«​​យក្ស» ប្រចាំ​​ឆ្នាំ​​២០១៥ (vdo&pic)

ក្នុង​ជីវិត មនុស្ស​ត្រូវ​ការ​ក្ដី​សុបិន្ដ​ខុសៗ​គ្នា។ តែ​ក្ដី​សុបិន្ដ​របស់​នាង ម៉េរ៉ា ហៀល ដែល​គេ​ស្គាល់​ឈ្មោះ​ក្រៅ​របស់​នាង បេសាញ (Beshine) ជាតិ​អាល្លឺម៉ង់ មាន​លក្ខណៈ​ពិសេស និង​បង្ក​ឲ្យ​អ្នក​ផង​ជ្រួល​ជ្រើម​ជាង​គេ។ នោះ ក៏​ព្រោះ​តែ​សុដន់​របស់​នាង មាន​ទំហំ​ដ៏​ធំ​មហិមា​ជាងគេ​ក្នុង​ពិភពលោក។

ជា​ការ​ពិត​ហើយ សុដន់​ទាំង​គូរ មិន​មែន​ជា​សុដន់​តាម​ធម្មជាតិ​នោះ​ទេ។ តែ​វា​មាន​ទងន់ ១៨​គីឡូក្រាម (មួយ​ចំហៀង​៩​គីឡូ​ក្រាម) ហើយ​តម្រូវ​ឲ្យ​មាន​អាវ​ទ្រនាប់​ទំហំ​ដល់​ទៅ ១៣៥L ខ្នាត​អាវ​អាមេរិកាំង ឬ​៨៥Z ខ្នាត​អាវ​នៅ​ស្រុក​ខ្មែរ​យើង។ ក្នុង​សុដន់​ទាំង​ពីរ មាន​ផ្ទុក​សារជាតិ​រាវ​ប្រមាណ​ជា១០​លីត្រ ដើម្បី​បង្ក​ឲ្យ​មាន​ទំហំ​រហូត​ដល់​ប៉ុណ្ណេះ។

មិនមែនតែសៀវភៅឯកត្តកម្មពិភពលោកទេ ដែលបានទទួលស្គាល់រូបនាង តែនៅតាមបណ្ដាញសង្គមវិញ ក៏នាងមានឈ្មោះល្បីរួចជាស្រេចដែរ។ គ្រាន់តែនៅលើទំព័រទ្វីសធើរ [...]

ក្រៅ​ពី​រូប​ស្ត្រី​អាក្រាត​នៅ​អង្គរ WANIMAL មាន​រូប​ផ្សេង​ទៀត (pic)

ក្រៅ​ពី​រូប​ស្ត្រី​អាក្រាត​នៅ​អង្គរ WANIMAL មាន​រូប​ផ្សេង​ទៀត (pic)

ដូច​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​មុន​របស់​ខ្លួន​រួចខ្លះ​ហើយ ទាក់​ទង​នឹង​ភាព​រំជើប​រំជួល និង​ការ​ក្ដៅ​ក្រហាយ របស់​បណ្ដា​ជន​កម្ពុជា​ជា​ច្រើន ដែល​បាន​គិត​ថា ម្ចាស់​រូប​ថត​ស្ត្រី​អាក្រាត​នៅ​អង្គរ បាន​ធ្វើ​ឲ្យ​អាប់​អោន​ដល់​វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និង​ជា​ពិសេស​បង្អាប់​បង្អោន ដល់​កិត្តិនាម​ដ៏​ថ្លៃ​ថ្លា នៃ​ប្រាង្គ​ប្រាសាទ​បូរាណ​របស់​ខ្មែរ។

ប្រតិកម្ម​របស់​បណ្ដា​ជន​កម្ពុជា បាន​កើត​ឡើង បន្ទាប់​ពី​រូប​ថត​ចំនួន​៤​ទៅ​៥​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម យក​មក​បង្ហោះ​ផ្សព្វ​ផ្សាយ ហើយ​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក យក​ទៅ​ធ្វើ​ចំណាប់​អារម្មណ៍​ជា​បន្ត​ទៀត យ៉ាង​ព្រោង​ព្រាត។ រូប​ថត​ទាំង​នោះ មាន​បង្ហាញ​ពី​រូប​ស្រី​ម្នាក់​ព្រលែង​ខ្លួន​ល្វែង​ខាង​លើ​ចោល ថត​នៅ​ជាមួយ​នឹង​ប្រាង្គ​ប្រាសាទ​បូរាណ​ខ្មែរ ដោយ​មាន​រូប​ភាព​ទាំង​ក្នុង​ស្ថានភាព​ឈរ [...]

«រូប​ស្រី​អាក្រាត​ល្វែង​លើ​នៅ​អង្គរ ជា​សិល្បៈ» បើ​តាម​អ្នក​ជំនាញ

«រូប​ស្រី​អាក្រាត​ល្វែង​លើ​នៅ​អង្គរ ជា​សិល្បៈ» បើ​តាម​អ្នក​ជំនាញ

ភាព​រំជើប​រំជួល​បាន​ផ្ទុះ​ឡើង ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រូប​ស្ត្រី​ជាតិ​អាស៊ី​មួយ​រូប អាក្រាត​ល្វែង​ខាង​លើ​ទទេ ត្រូវ​បាន​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម យក​មក​បង្ហោះ​ចែក​ចាយ។ ភាព​រំជើប​រំជួល​ខ្លាំង ព្រោះ​បើ​សូម្បី​អាជ្ញាធរ​ជាតិ​អប្សារា ដែល​គ្រប់​គ្រង​តំបន់​ប្រាសាទ​បូរាណ​របស់​ខ្មែរ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​«ថ្កោល​ទោស»​យ៉ាង​ចាស់​ដៃ​ណាស់​ដែរ ប្រឆាំង​ទល់​នឹង​ទង្វើ បែប​បង្អាប់​បង្អោន​យ៉ាង​ធ្ងន់ធ្ងរ «ដល់​បេតិកភណ្ឌ​ជាតិ និង​កិត្តិយស​នារី​ភេទ» របៀប​នេះ។

«រូប​​ថត​សិល្បៈ ចាំ​បាច់​​ត្រូវ​មាន​លក្ខណៈ​សិល្បៈ។ បើ​យក​មនុស្ស​ធម្មតា មក​ស្លៀក​ពាក់​ពេញ​ខ្លួន​ដូច​ធម្មតា ហើយ​យក​មក​ថត​រូប​ដាក់​តាំង​បង្ហាញ​នោះ ធ្វើ​ម៉េច វា​ក្លាយ​ជា​សិល្បៈ​ទៅ​កើត? ទោះ​ជា​ស្រី ឬ​ប្រុស​ក៏​ដោយ!» នេះ​ជា​ការ​បក​ស្រាយ​យ៉ាង​សមញ្ញ និង​ដោយ​ផ្ទុះ​សំណើច​បន្តិចៗ​ផង របស់​លោក ឡឹក សុទ្ធី [...]

បី​នាក់​ស្រាត​ជិះ​ម៉ូតូ នៅ​ស្រុក​លើក​ដែក ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា (vdo)

ជន​បរទេស​បី​នាក់ ម្នាក់​ជា​ជន​ជាតិ​អៀរឡង់​ខាង​ជើង (ឬ​ជន​ជាតិ​អង់គ្លេស) ម្នាក់​ជា​ជន​ជាតិ​អ៊ីតាលី និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ហ្វាំងឡង់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ដាក់​ឃុំ​ពីរ​យប់ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន ដោយ​នគរបាល​ប៉ុស្ដ៍​​​​រដ្ឋ​បាល​​​ពាម​​រាំង ក្នុង​​ស្រុក​លើក​ដែក ពី​បទ​បាន​ស្រាត​ននល​គោក ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​សាធារណៈ។

វីដេអូ​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន ហើយ​យក​មក​ផ្សាយ​ជា​បន្ត​បន្ទាប់​នោះ ថត​ដោយ​ជនជាតិ​អៀឡង់​ខាង​ជើង លោក គ្រាហ្វ័ត ប្រោន (CRAWFORD BROWN) អាយុ ២៣ឆ្នាំ ជន​បរទេស​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​ទាំង​បី។ វីដេអូ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​កញ្ញា កាតារីណា អាអាញ៉ូ (CATARINA AARNIO) ជន​ជាតិ​ហ្វាំង​ឡង់​អាយុ​​២២ឆ្នាំ មាន​ខ្លួន​ននល​គោក ជិះ​នៅ​ពី​ក្រោយ​លោក ជាកាឡូ អាឡូកា (GIANCARLO ALLOCCA) អាយុ ៣០​ឆ្នាំ ជា​ជន​ជាតិ​អ៊ីតាលី។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...