ឆក់ខ្សែភ្លើងស្លាប់ដោយសារគាប់សក់
តាមម្ចាស់គណនីហ្វេសប៊ុក ដែលបានយកករណីឆក់ខ្សែភ្លើងនេះ មកមកបង្ហោះចែកចាយនោះ បានឲ្យដឹងថា ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទី ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ដែលស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប បណ្តាលស្ត្រីរងគ្រោះស្លាប់។
ស្រ្តីរងគ្រោះឈ្មោះ ហួយ ម៉ាលី មានអាយុ ៣០ ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកមូលហេតុ ដែលបណ្តាលឲ្យឆក់ស្លាប់នោះ ដោយសារតែស្រ្តីរងគ្រោះ ទើបតែចេញពីមុជទឹកហើយ មិនទាន់ស្ងួតទឹកពីខ្លួន ទើបពេលប្រើប្រាស់ ឧបករណ៍គាបសក់បណ្តាលឲ្យឆក់។
ក្រោយពេលកើតហេតុ រថយន្ដរបស់កងរាជអាវុធហត្ថ បានដឹកបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ដកែប។ ប៉ុន្តែជាអកុសល ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ ៕