កម្ពុជានឹងបញ្ជូនកងទ័ព២៩៨នាក់ពាក់មួក អ.ស.ប ទៅប្រទេសម៉ាលី
កម្ពុជានឹងបញ្ជូនកងទ័ពរបស់ខ្លួន ២៩៨នាក់ ទៅកាន់ប្រទេសម៉ាលី ក្នុងទ្វីបអាហ្វ្រិក នៅក្នុងក្របខ័ណ្ឌជាកងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ នាពេលឆាប់ៗខាងមុខ។ នេះជាការប្រកាសឲ្យដឹងរបស់ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ នៃកងទ័ពរបស់ប្រទេសក្នុងទ្វីបអាស៊ីអាគ្នេយ៍មួយនេះ។
កងរក្សាសន្តិភាព ក្រោមក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។ (រូបថត un.org)
កងមួកខៀវកម្ពុជា - អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមហៅកាត់តាមភាសាអង់គ្លេសថា NPMEC លោកឧត្តមសេនីយ៍ សែម សុវណ្ណនី ត្រូវបានដកសម្ដីដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ (xinhua) នៅល្ងាចថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៣នេះ យ៉ាងដូច្នេះថា [...]