Posts tagged as "Séoul"

យន្ដហោះ​អាមេរិកាំង F-22 ជា​ច្រើន​ទៀត ហោះ​នៅ​ក្នុង​វេហា​របស់​កូរ៉េ

យន្ដហោះ​អាមេរិកាំង F-22 ជា​ច្រើន​ទៀត ហោះ​នៅ​ក្នុង​វេហា​របស់​កូរ៉េ

សហរដ្ឋអាមេរិកបានដាក់ពង្រាយយ៉ាងច្រើន នូវយន្ដហោះប្រដេញធុន F-22 នៅលើវេហារបស់កូរ៉េខាងត្បូង។ ប្រតិបត្តិការ​នេះ ដើម្បីជាការហោះសាកល្បងផង និងដើម្បីបង្ហាញជាថ្មីម្ដងទៀត ពីការគាំទ្ររបស់ខ្លួន ទៅទីក្រុងសេអ៊ូល នៅចំពោះ​មុខការគម្រាមរបស់កូរ៉េខាងជើង។


យន្ដហោះប្រដេញ យ៉ាងលឿនរបស់អាមេរិក ធុន F-22។

យន្ដហោះទាំងនេះ បានហោះសាកល្បងជាមួយយោធាកូរ៉េខាងត្បូង ចេញពីបន្ទាយយោធាអាមេរិក នៅកោះជប៉ុន អូគីណាវ៉ា (Okinawa) ដើម្បីទៅចុះចតនៅបន្ទាយយោធាមួយទៀត របស់អាមេរិកដែរ នៅអូសង់ (Osan) របស់កូរ៉េ​ខាង​ត្បូង។

មេបញ្ជាការរបស់កងទ័ពអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង បានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា «ប្រទេសកូរ៉េ​ខាងជើង នឹងមិនអាចធ្វើអ្វីបានទាំងអស់ ជាមួយនឹងការគម្រាម និងការបង្កហេតុទាំងឡាយ ដែលផ្ទុយទៅវិញ [...]

វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ៖ អ្នកណា​ចំណាយ​ច្រើន​ជាង ក្នុង​ល្បែង​ដ៏​គ្រោះថ្នាក់​នេះ

វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ៖ អ្នកណា​ចំណាយ​ច្រើន​ជាង ក្នុង​ល្បែង​ដ៏​គ្រោះថ្នាក់​នេះ

ការគម្រាមកាន់តែខ្លាំងទៅៗ របស់កូរ៉េខាងជើង បានបង្ហាញធ្មុងមកជាបន្តបន្ទាប់ តែក៏ទទួលបាននូវចម្លើយឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ពីសំណាក់សហរដ្ឋអាមេរិកនោះដែរ។ ម្ខាងៗ បានតម្លើងកម្លាំងសព្វាវុធតែរៀងៗខ្លួន ធ្វើអោយឧបទ្វីបកូរ៉េ កំពុងក្លាយជាល្បែងដ៏គ្រោះថ្នាក់មួយ។ «ល្បែង» ដែលអ្នកចូលរួមលេង អាចនឹងមានការចំណាយខុសៗគ្នា។


ជនជាតិកូរ៉េខាងត្បូង កំពុងសម្លឹងមើលក្បួនកងទ័ពរបស់ កូរ៉េខាងជើង។

ការបង្ហាញជាសាធារណៈ នៃការហោះសាកល្បង របស់យន្ដហោះផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B-2 និងយន្ដហោះប្រដេញ​ផ្សេង នៅក្នុងលំហមេឃរបស់ប្រទេសកូរ៉េខាត្បូង ទីក្រុងវ៉ាស៊ីនតោន ទំនងដូចជាចង់ពន្យុះបន្ថែមដាក់ប្រទេសកុម្មុយនីស ដែលកំពុងតែប្រើពាក្យសម្ដីទាំងក្ដៅក្រហាយស្រាប់។

លោកផូល ខារ៉ូល (Paul Carroll) [...]

កូរ៉េខាងត្បូង បន្តសកម្មភាពយោធា ក្រោម​ក្រសែរ​ភ្នែក​របស់​ព្យុងយ៉ាង

កូរ៉េខាងត្បូង បន្តសកម្មភាពយោធា ក្រោម​ក្រសែរ​ភ្នែក​របស់​ព្យុងយ៉ាង

យោងតាមកាសែតប្រចាំថ្ងៃ របស់បារាំង RFI.fr ដែល ផ្សាយនៅលើ internet ថ្ងៃ  ២០ កុម្ភះ ២០១២ បាននិយាយពី ភាពតានតឹងបានកើតមានឡើងវិញ នៅឧបទ្វីបកូរ៉េ ខណៈដែលកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិក បានសម្រេចចិត្តបន្ត​ ធ្វើសកម្មភាពយោធា នៅក្នុងសមុទ្រលឿង បង្កអោយព្យុងយ៉ាង ក្ដៅក្រេបក្រោប ហើយសន្យាថានឹងតបតរ​ ដោយគ្មានអាសូរ ។

កាលពីព្រឹកថ្ងៃ ច័ន្ទ វិទ្យុជាតិ របស់កូរ៉េខាងជើង បានផ្សព្វផ្សាយ ជាមួយនឹងពាក្យជេរប្រទេច និង ការគំរាមកំហែង ជាចំលើយឆ្លើយតប ដល់ការធ្វើសមយុទ្ធ​នេះ ដែលកូរ៉េខាងជើង ចាត់ទុកថា ជាការ ប្រកាសសង្គ្រាម ។ ប៉ុន្តែ មេបញ្ជាការកងទ័ព របស់កូរ៉េខាងត្បូង បានរក្សាភាពនឹងនរ ដោយសហការជាមួយ យោធាអាមេរិករ នូវគំរោងការសមយុទ្ធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...