ហ៊ុន សែន ហៅ សម រង្ស៊ី «អាល្ងង់»ជុំវិញ«បទបញ្ជាសម្ងាត់»
បើទោះជាលោកបានច្រានចោល ថា«បទបញ្ជាសម្ងាត់»នោះ មិនមែនលោកជាអ្នកសរសេរក៏ដោយ តែនាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានទទួលស្គាល់ នៅល្ងាចថ្ងៃនេះថា សំណេរនោះមានលក្ខណៈ «ត្រូវចិត្ត»លោក ហើយលោកក៏នឹងបញ្ជាទ័ព ឲ្យធ្វើដូច្នេះដែរ ប្រសិនណាជាលោក សម រង្ស៊ី វិលត្រឡប់ចូលស្រុកវិញនោះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងខ្លាំងៗ តបទៅលោក សម រង្ស៊ី មេដឹកនាំប្រឆាំងថា៖ «ខ្ញុំបញ្ជាក់ហើយ ស្តាប់ឲ្យច្បាស់ បើចូលត្រូវតែចាប់វៃខ្នោះ ដល់ក្នុងយន្តហោះ ហើយបញ្ជូនទៅគុកតែម្តង កុំព្រហើន អាល្ងង់»។
ប្រតិកម្មរបស់បុរសខ្លាំងកម្ពុជា បានធ្វើឡើងនៅល្ងាចនេះ ជាមួយនឹងសារព័ត៌មានក្នុងស្រុកមួយ នៅបន្ទាប់ពីការបង្ហោះ អត្ថបទ«ខ្លី» មួយកាលពីយប់ម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដោយទំព័រហ្វេសប៊ុកនោះ បានហៅអត្ថបទនេះ ថាជា«បទបញ្ជាសម្ងាត់»របស់លោក ហ៊ុន សែន សរសេរទៅកាន់ [...]