Posts tagged as "CNRP"

សមាជិក​សភា​អ៊ឺរ៉ុប​សួរ​ពី​ការ​ធានា​ឲ្យ សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ

សមាជិក​សភា​អ៊ឺរ៉ុប​សួរ​ពី​ការ​ធានា​ឲ្យ សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ

សំនួរជាលាយលក្ខណអក្សរ​ទាំងបី ត្រូវបានសមាជិកសភាអ៊ឺរ៉ុប យ៉ាងហោចចំនួន៧រូប ដាក់ចូលទៅកាន់ស្ថាប័នកំពូលៗ របស់អ៊ឺរ៉ុប ទាក់ទងនឹងស្ថានការណ៍​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា ហើយត្រូវបាន​ធ្វើឡើង ជាផ្លូវការ តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ តែសំនួរទាំងនេះ នៅតែជាបច្ចុប្បន្នភាព រហូតមកដល់ថ្ងៃនេះ ខណៈគេហទំព័ររបស់សភាអ៊ឺរ៉ុប បានដាក់បង្ហោះសំនួរខាងលើ ជាសាធារណៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។

ស្ថាប័នកំពូលៗទាំងបី របស់សហភាពអ៊ឺរ៉ុបនោះ មាន (១) ប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) ដែលជាតំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ (២) ឯកអគ្គអង្គទូត នៃសហភាពអ៊ឺរ៉ុប [...]

ទីបំផុត ចៅសង្កាត់ CNRP ថ្មីបានបន្ទប់សង្កាត់ធ្វើការហើយ!

ទីបំផុត ចៅសង្កាត់ CNRP ថ្មីបានបន្ទប់សង្កាត់ធ្វើការហើយ!

«សាលាសង្កាត់ ជាកម្មសិទ្ធិ​របស់រដ្ឋ មិនមែនជារបស់ឯកជនទេ! សូមបងប្អូនប្រជាពលរដ្ឋជ្រាប ជាដំណឹង។» នេះ ជាសាររិះគន់មួយ ដែលយកគំរូ តាមសារ«មីក្រូហិរញ្ញវត្ថុ»ដ៏ល្បី នៅក្នុងរយៈពេល នៃការផ្លាស់ប្ដូរតំណែង នៃមេឃុំ ឬចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី មួយចំនួន ដែលត្រូវបានមេឃុំ ឬចៅសង្កាត់ចាស់ បដិសេធមិនព្រមប្រគល់បន្ទប់ចៅសង្កាត់ នៅក្នុងអាគារសាលាឃុំ ឬសាលាសង្កាត់ឲ្យធ្វើការ ក្រោមហេតុផលថា អាគារនោះសង់ឡើង ដោយគណបក្សប្រជាជនកម្ពុជា ឬដោយថវិកាផ្ទាល់ខ្លួន របស់មេឃុំ ឬចៅសង្កាត់ចាស់។

ហើយនេះ ជាករណីរបស់លោក ជិន សុខង៉េង ដែលទើបនឹងជាប់ឆ្នោត ជាចៅសង្កាត់ថ្មី មកពីគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់សាលាកម្រើក ក្រុងសៀមរាប មុននឹងត្រូវបានចៅសង្កាត់ចាស់ មកពីគណបក្សប្រជាជនកម្ពុជា បើកសោរប្រគល់បន្ទប់ចៅសង្កាត់ ឲ្យលោកបានចូលធ្វើការពេញលេញ ក្នុងព្រឹកថ្ងៃទី១១ ខែកក្កដានេះ។ ចៅសង្កាត់ថ្មីវ័យក្មេង [...]

សម រង្ស៊ី ព្រមាន ហ៊ុន សែន ថានឹងទទួល​លទ្ធផល​«ផ្ទុយ​ស្រឡះ» ពី​ការ​រំពឹង​ទុក

សម រង្ស៊ី ព្រមាន ហ៊ុន សែន ថានឹងទទួល​លទ្ធផល​«ផ្ទុយ​ស្រឡះ» ពី​ការ​រំពឹង​ទុក

ភ្លាមៗ ក្រោយការអនុម័ត ការធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើឡើង ដោយរដ្ឋសភា (ដោយមានតែតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពជា) ជាលើកទីពីរ ក្នុងរយៈពេលមិនដល់៥ខែផងនេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេ នៅកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ឈប់ខាតពេល ក្នុងការប៉ុនប៉ងសម្លាប់ សម រង្ស៊ី តាមផ្លូវនយោបាយ» តាមរយៈការកែច្បាប់ខាងលើនេះ។

លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក ពីរដ្ឋធានី ប៉ារីស ប្រទេសបារាំង ទីកន្លែងដែលលោកបាននិរទេសខ្លួន ចេញពីការចាប់ចង របស់អាជ្ញាធរកម្ពុជា តាំងពីច្រើនខែមកនោះ ព្រមានលោក ហ៊ុន សែន ថាការប៉ុនប៉ងទាំងនោះ នឹងនាំមក«នូវលទ្ធផលផ្ទុយស្រឡះ» ពីអ្វីដែលោក ហ៊ុន សែន បានរំពឹងទុក។

«រដ្ឋសភាទីងមោង»

អតីតប្រធានគណបក្សប្រឆាំង បានសរសេរពន្យល់ថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន [...]

សម រង្ស៊ី៖ «រដ្ឋាភិបាល​ផ្ដាច់​ការ​នឹង​ចាប់​អ្នក​ទិតៀន ជា​ចំណាប់​ខ្មាំង»

សម រង្ស៊ី៖ «រដ្ឋាភិបាល​ផ្ដាច់​ការ​នឹង​ចាប់​អ្នក​ទិតៀន ជា​ចំណាប់​ខ្មាំង»

នៅចំពោះគម្រោងជាថ្មី ក្នុងការ​ធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលរដ្ឋសភាកម្ពុជាគ្រោងនឹងបើកសម័យប្រជុំ ដើម្បីអនុម័ត្រនៅថ្ងៃចន្ទស្អែកនេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា បានសំដែងក្ដីបារម្ភរបស់លោកថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ អាចនឹងប្រើប្រាស់ច្បាប់នេះ ដើម្បីចាប់ក្រុមអ្នករិះគន់ ធ្វើជាចំណាប់ខ្មាំង។

សរសេរនៅលើទំព័រ​ហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃអាទិត្យនេះ លោក សម រង្ស៊ី បានពន្យល់ពីក្ដីកង្វល់ ដូច្នេះថា៖ «រដ្ឋាភិបាលផ្តាច់ការ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងចាប់អតីតសហការីរបស់ខ្ញុំ នៅក្នុងជួរគណបក្សសង្គ្រោះជាតិ ដែលមានឧត្តមគតិដូចខ្ញុំ ព្រមទាំងអ្នកទិតៀនរដ្ឋាភិបាល និងអ្នកប្រជាធិបតេយ្យខ្មែរ​ទាំងអស់ យកធ្វើជាចំណាប់ខ្មាំង ដើម្បីបំបិទមាត់ខ្ញុំ»។

លោក សម រង្ស៊ី បានលាលែងចេញពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីច្បាប់ដដែលនេះ [...]

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយនៅថ្ងៃសៅរិ៍នេះ បានសរសេរថា លោក កឹម សុខា ប្រធានគណបក្ស នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងពិធីបុណ្យរំលឹកខួប១ឆ្នាំ នៃការស្លាប់ របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយដ៏ល្បីឈ្មោះ ដែលត្រូវបានបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ការចូលរួមរំឭកវិញ្ញាណក្ខ័ន្ធនេះ នឹងត្រូវប្រព្រឹត្តិទៅ ក្នុងថ្ងៃទី៩ ខែកក្កដា ស្អែកនេះ វេលាម៉ោង ២ និង៣០នាទីរសៀល នៅទីតំកល់សពលោក កែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ

ការធ្វើពិធីបុណ្យខួប១ឆ្នាំ នៃមរណភាពលោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយ​នយោបាយដ៏ល្បីឈ្មោះ នៅក្នុងទឹកខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកនេះ ត្រូវបានរៀបចំឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...