អាមេរិកប្រតិកម្មនឹងការចាប់ខ្លួន កឹម សុខា ថានឹងប៉ះពាល់ដល់ការបោះឆ្នោត
ប្រតិកម្មទល់នឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទាំងកណ្ដាលអាធ្រាត ពីសំណាក់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានធ្លាប់ចុះមកជាបន្តបន្ទាប់។ ហើយប្រតិកម្មរបស់សហរដ្ឋអាមេរិក ដែលគេទន្ទឹងរង់ចាំនោះ ក៏បានធ្លាក់មកដល់ដែរ។
ខាងក្រោមនេះនេះ សេចក្ដីថ្លែងការណ៍របស់អ្នកស្រី «Heather Nauert» អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលទើបនឹងចេញផ្សាយ នៅមុននេះបន្តិច លើគេហទំព័ររបស់ក្រសួង និងនៅតាមបណ្ដាញសង្គម៖
«យើងកត់សម្គាល់ ជាមួយនឹងការព្រួយបារម្ភក្រៃលែង ចំពោះការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំនយោបាយប្រឆាំង ដ៏គួរឲ្យគោរពម្នាក់ ធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ក្រោយការចោទប្រកាន់មួយចំនួន ដែលហាក់ដូចជា មានហេតុផលនយោបាយ នៅពីក្រោយ។ លោក កឹម សុខា មានការប្តេជ្ញាចិត្ត ដ៏យូរអង្វែងមួយ [...]