Posts tagged as "CNRP"

Global Witness៖ ហ៊ុន សែន និង​គូ​កន ចង់​រំលាយ​បក្ស​ប្រឆាំង ដើម្បី​បន្ត​ក្ដាប់​អំណាច​និង​ទ្រព្យ​សម្បត្តិ

Global Witness៖ ហ៊ុន សែន និង​គូ​កន ចង់​រំលាយ​បក្ស​ប្រឆាំង ដើម្បី​បន្ត​ក្ដាប់​អំណាច​និង​ទ្រព្យ​សម្បត្តិ

«សហគមន៍អន្តរជាតិ មិនអាចឈរមើល ហើយទុកឲ្យប្រទេសកម្ពុជា រអិលធ្លាក់ ទៅក្នុងរបបផ្ដាច់ការទាំងស្រុង ដូច្នេះឡើយ។ ម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មទាំងឡាយ របស់កម្ពុជា ត្រូវប្រើឥទ្ធិពលរបស់ផងខ្លួន ដើម្បីធ្វើអន្តរាគមន៍ ក្នុងរឿងនេះ។» នេះជាការថ្លែងឡើង របស់អ្នកស្រី អេម៉ា បឺណេត (Emma Burnett) មន្ត្រី​ផ្នែក​យុទ្ធនាការ​ នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) នៅក្នុង​សេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការនេះ ដើម្បីប្រតិកម្ម ទៅនឹងបណ្ដឹងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុងការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈក្រុមមេធាវី តំណាងដោយអាណត្តិរបស់ខ្លួន [...]

សម រង្ស៊ី៖ រដ្ឋាភិបាល​សម្រេច​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត ២០១៨

សម រង្ស៊ី៖ រដ្ឋាភិបាល​សម្រេច​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត ២០១៨

រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង«ខ្លាចចាញ់» ការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០១៨ខាងមុខ។ នេះ ជាប្រតិកម្មរបស់លោក សម រង្ស៊ី ស្ថាបនិក និងជាអតីតប្រធាន គណបក្សសង្គ្រោះជាតិ តបទៅនឹងការសម្រេច របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្ដឹង រំលាយគណបក្សប្រឆាំង ដ៏ធំជាងគេនៅកម្ពុជា ក្នុងថ្ងៃនេះ ទៅកាន់តុលាការកំពូល។

មេធាវី៥រូប តំណាងដោយអាណត្តិរបស់រដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្ដឹង រួមជាមួយនឹងភស្ដុតាង ចំនួន២១កញ្ចប់ ទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យតុលាការ រំលាយគណបក្សសង្គ្រោះជាតិ តាមមាត្រា៦ថ្មី និងមាត្រា៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មពីរដង នៅក្នុងរយៈពេល មិនដល់៥ខែស្រួលបួលផង កាលពីដើមឆ្នាំ២០១៧នេះ។

បណ្ដឹងខាងលើ ធ្វើ​ឡើង​ដោយ​ផ្អែក​ លើ​ពាក្យ​​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ចំនួន​ពីរ គឺ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​យុវជន​កម្ពុជា [...]

រដ្ឋាភិបាល​សម្រេច​ប្ដឹង​រំលាយ CNRP តាម​សំណើរ​គណបក្ស​ពីរ

រដ្ឋាភិបាល​សម្រេច​ប្ដឹង​រំលាយ CNRP តាម​សំណើរ​គណបក្ស​ពីរ

ពាក្យបណ្ដឹង ប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង​ធំជាងគេ​ចោលនេះ មិនជាប់ពាក់ព័ន្ធជាមួយលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ននោះទេ ដោយទំនងជាលោក កឹម សុខា នៅជាជនគ្មានទោសនៅឡើយ ដរាបណាមិនមានសាលក្រមតុលាការ ចូលជាស្ថាពរទេនោះ។

ប៉ុន្តែបើតាមក្រុមមេធាវីទាំង៥នាក់ របស់ក្រសួងមហាផ្ទៃ បានអះអាងថា ពាក្យបណ្ដឹងបានយោងតាមអង្គហេតុផ្សេង ដែលមានភស្ដុតាង ដល់ទៅ២១កញ្ចប់ រួមមាន៖ សម្ដី​ផ្ទាល់​ខ្លួន​របស់​លោក កឹម សុខា និង​វីដេអូ​ឃ្លីប​ចំនួន​បី ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ​បាន​សហការ ​និង​ត្រូវ​បាន​គាំ​ពារ​ដោយ​បរទេស។

​លោក គី តិច មេធាវីម្នាក់ ពីក្នុងចំណោមមេធាវីទាំង៥រូប បានបង្ហាញជំនឿថា ភស្ដុតាងដែលដាក់ជូន ទៅតុលាការកំពូលទាំងនេះ មានលក្ខណៈគ្រប់គ្រាន់ និងរឹងមាំ សម្រាប់ឲ្យតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិបាន តាម​មាត្រា​៦​ថ្មី​ពីរ និង​មាត្រា​៧ [...]

ប្រមុខ​ការទូត​អ៊ឺរ៉ុប​ថា កម្ពុជា​នឹង​គ្មាន​ការ​អភិវឌ្ឍន៍​ទេ បើ​គ្មាន​សិទ្ធិ​មនុស្ស​និង​លទ្ធិ​​ប្រជាធិបតេយ្យ

ប្រមុខ​ការទូត​អ៊ឺរ៉ុប​ថា កម្ពុជា​នឹង​គ្មាន​ការ​អភិវឌ្ឍន៍​ទេ បើ​គ្មាន​សិទ្ធិ​មនុស្ស​និង​លទ្ធិ​​ប្រជាធិបតេយ្យ

នៅចំពោះកិច្ចប្រជុំវិសាមញ្ញា និងបន្ទាន់ របស់សភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាប៊ួរ៍ (Strasbourg) ភាគខាងកើត​ប្រទេសបារាំង ក្នុងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រមុខការទូតរបស់សហភាពអ៊ឺរ៉ុប អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) បានធ្វើប្រតិកម្មជាផ្លូវការ តាមបែបការទូត តែមានលក្ខណៈចំៗ ចំពោះព្រឹត្តិការណ៍នយោបាយចុងក្រោយ ដែលបានកើតឡើង នៅក្នុងប្រទេសកម្ពុជា។ 

អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ (ឬហៅម្យ៉ាងទៀត ជារដ្ឋមន្ត្រីការបរទេស-សន្តិសុខ របស់សហភាពអ៊ឺរ៉ុប) និងជាអនុប្រធានគណៈកម្មការ​ នៃសហភាពអ៊ឺរ៉ុប បានថ្លែងវាយតម្លៃ ចំណាត់ការចាប់ចង ប្រឆាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីសំណាក់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ថាជាការវិវត្តន៍ផ្នែកនយោបាយ ដ៏សែនគ្រោះថ្នាក់ និងជាការប៉ុនប៉ងបន្ថែមទៀត ក្នុងការរឹតបន្តឹងលំហ [...]

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាមទារ​ដាក់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ទៅ​ក្នុង​បញ្ជី​ខ្មៅ

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាមទារ​ដាក់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ទៅ​ក្នុង​បញ្ជី​ខ្មៅ

«ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​ត្រូវសហការ​គ្នា ​ជាមួយ​ការិយាល័យ​​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​​បរទេស នៃ​នាយកដ្ឋាន​រតនាគារ ដើម្បីពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​រំលោភបំពាន​សិទ្ធិ (សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេរីភាព​នៃសារព័ត៌មាន។ល។) ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ នៃ​ជន​ដែលមាន​គ្រោះថ្នាក់ ដែលត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និងហាម​ឃាត់​ មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក»។

ឃ្លាខាងលើនេះ ជាដំណកស្រង់ទាំងស្រុង នៃចំណុចទី៤ ពីក្នុងចំណោមការទាមទារ ចំនួន៨ចំណុច នៃការស្នើសេចក្ដីសម្រេចមួយ ដែលសមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូប បានដាក់ចូល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...