ហ៊ុន សែន-សម រង្ស៊ី ជួបមុខគ្នាប្រើភាសា«គ» ពេលដំណើរយាងនិវន្តន៍នៃព្រះមហាក្សត្រ
ដោយសារការយាងនិវត្តន៍ របស់ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នារសៀលថ្ងៃទី១១ ខែកញ្ញានេះ មានវត្តមានទទួលព្រះអង្គដោយមេគណបក្សធំៗទាំងពីរ គណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ គេចាត់ទុក ថានេះជាជំនួបមុខគ្នា ដោយផ្ទាល់លើកទីមួយ រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី បន្ទាប់ពីបែកគ្នាជិតមួយអាណត្តិនោះ ប៉ុន្តែមិនមានការជួបជជែកគ្នាអ្វីមួយនោះឡើយ។
ដំណើរយ៉ាងត្រឡប់វិញ របស់ព្រះមហាក្សត្រនរោត្ដម សីហមុនី នៅព្រលានយន្ដហោះភ្នំពេញ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
អ្នកសារព័ត៌ជាតិ និងអន្តរជាតិរាប់សិបនាក់ បានចោលក្រសែរភ្នែកដូច«សត្វមៀម» រំពៃមើលគ្រប់ទិសទីដើម្បីដឹងពីស្ថានការណ៍ នៃការមកដល់ចំពោះថ្នាក់ដឹកនាំកំពូលៗទាំងពីរបក្សនោះ [...]