Posts tagged as "CNRP"

បន្ត​ដាក់​ញាតិ​ថ្វាយ​ព្រះមហាក្សត្រ ខណៈ​អាជ្ញាធរ​ព័ទ្ធ​បន្លា​លួស​ជុំ​វិញ​វាំង

បន្ត​ដាក់​ញាតិ​ថ្វាយ​ព្រះមហាក្សត្រ ខណៈ​អាជ្ញាធរ​ព័ទ្ធ​បន្លា​លួស​ជុំ​វិញ​វាំង

ក្រុមពលរដ្ឋប្រមាណជាជាង១០០នាក់ បានបន្តជួបជុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីស្វែងរកការដាក់ញាតិថ្វាយព្រះមហាក្សត្រ ដើម្បីស្នើរដល់ព្រះអង្គ ឲ្យពន្យាពេលប្រជុំសភា។ ប៉ុន្តែច្រកចូលទៅកាន់ព្រះបរមរាជវាំង ត្រូវបានហ៊ុំព័ទ្ធទៅរនាំងបន្លាលួស និងកងកម្លាំងអាជ្ញាធរ ហើយបានធ្វើឲ្យលេចលឺនូវការរិះគន់ថា «អាជ្ញាធរកំពុងឃុំព្រះមហាក្សត្រ»។ ការរិះគន់ដែលអាជ្ញាធរ​បានច្រានចោល ដោយអះអាងពីមូលហេតុ «ការពារសុវត្ថិភាពរបស់ព្រះមហាក្សត្រ» មកបញ្ជាក់។


ក្រុមប្រជាពលរដ្ឋ ព្យាយាមធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង តែត្រូវបានហាមឃាត់ដោយកងកម្លាំងសមត្ថកិច្ច។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ប្រជាពលរដ្ឋប្រមាណជាជាងមួយរយនាក់ ដែលគេជឿថាស្និតនឹងគណបក្សសង្គ្រោះជាតិ ដែលជា​គណបក្សប្រឆាំង [...]

ផៃ ស៊ីផាន៖ ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​«ប្រមាថ»​ចំពោះ​ព្រះ​មហាក្សត្រ

ផៃ ស៊ីផាន៖ ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​«ប្រមាថ»​ចំពោះ​ព្រះ​មហាក្សត្រ

នៅទីបផុតទីបក្សសង្គ្រោះជាតិ បានប្រកាសមិនចូលរូមប្រជុំសភាលើកដំបូង តាមការកោះហៅរបស់ព្រះមហាក្សត្រ​នោះ​ទេ។ ជាមួយគ្នានឹងការមិនចូលរួមប្រជុំ សភារបស់បក្សប្រឆាំងនេះ ត្រូវបានគណបក្សប្រជាជនអះអាងថា ជាការមិន​គោរព​ឲ្យ​តម្លៃ​ចំពោះ​ព្រះមហាក្សត្រ។ ក៏ប៉ុន្តែមន្រ្តីគណបក្សសង្គ្រោះជាតិបាន លើកឡើងថា ខ្លួនគោរពតាមព្រះហាក្សត្រជានិច្ច តែឆន្ទៈ​របស់​ពលរដ្ឋក៏សំខាន់ដែរ។


លោក ផៃ ស៊ីផាន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា។ (រូបថត ទីស្ដីការគណរដ្ឋមន្ត្រី)

បើតាមការគ្រោងទុក្ខនៅសល់តែរយៈពេលជាង២ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំសភាលើកដំបូងនឹងត្រូវចាប់ផ្តើមឡើង ដែល​ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារយ៉ាងទទូចម្តងហើយម្តងទៀត សូមឲ្យតំណាងរាស្រ្តបក្សប្រឆាំង [...]

សម រង្សី៖ រដ្ឋ​សភា​ឯក​បក្ស ជា​សភា​«បក្ស» តែ​មិន​មែន​សភា​ជាតិ​ទេ

សម រង្សី៖ រដ្ឋ​សភា​ឯក​បក្ស ជា​សភា​«បក្ស» តែ​មិន​មែន​សភា​ជាតិ​ទេ

សភាជាតិដែលកើតឡើងដោយ«ឯកបក្ស» តាមការកោះអញ្ជើញដោយព្រះមហាក្សត្រ ដូចអ្វីដែលបានគ្រោងទុក នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០០៣ខាងមុខនេះ ដោយមិនមានការចូលរួមពីសមាជិកតំណាងរាស្រ្តជាប់ឆ្នោត របស់បក្ស​ប្រឆាំង​ជិតពាក់កណ្តាលនោះ មិនអាចចាត់ទុកថាជាសភាជាតិបានទេ។ នេះជាការអះអាងរបស់លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង។ លោកបានចាត់ទុករដ្ឋសភាដែលនឹងបង្កើតឡើងដោយឯកបក្សនាពេលខាងមុខនេះ ជាសភា«បក្ស»ប្រជាជន​កម្ពុជា។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែត ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ៖ បើរដ្ឋសភាដែលនឹងបង្កើតឡើងក្នុងថ្ងៃខាងមុខនេះដោយ«ឯក»បក្ស ដែលមានតែគណបក្សប្រជាជន​កម្ពុជាតែ«មួយ»មែននោះ [...]

តើ​កិច្ច​ប្រជុំ​សភា​ធម្មនុញ្ញ បើក​នីតិកាល​ទី​ប្រាំ មាន​នរណា​ខ្លះ​ចូល​រួម​?

តើ​កិច្ច​ប្រជុំ​សភា​ធម្មនុញ្ញ បើក​នីតិកាល​ទី​ប្រាំ មាន​នរណា​ខ្លះ​ចូល​រួម​?

តាមការគ្រោងទុកកិច្ចប្រជុំសភាដំបូង ក្នុងនីតិកាលទីប្រាំនេះ នឹងប្រព្រឹត្តទៅតាមកាលកំណត់ ដូចដែលបានចែងក្នុង​ព្រះសារលិខិត របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ដែលទំនង​ជា​មិនត្រូវបានផ្លាស់ប្តូរទេ ហើយការបើកប្រជុំសភាដំបូងនេះ ស្ថិតក្រោមព្រះវត្តមានជាអធិបតីភាពរបស់ព្រះអង្គផងដែរ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - កិច្ចដែលអាចឈានទៅដល់ ការបើកប្រជុំសភាដំបូងនេះ ដោយសារតែមានការប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោតពីក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានកំណត់នូវចំនួនអាសនៈ ខាងគណបក្សប្រជាជនកម្ពុជា៦៨អាសនៈ [...]

មួរ សុខហួរ ទូល​ព្រះមហាក្សត្រ​ថា ប្រជា​រាស្រ្ត​ចង់​បាន​«យុត្តិធម៌»

មួរ សុខហួរ ទូល​ព្រះមហាក្សត្រ​ថា ប្រជា​រាស្រ្ត​ចង់​បាន​«យុត្តិធម៌»

បើទោះជាព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានកោះអញ្ជើញក្រុមបេក្ខជនតំណាងរាស្រ្ត របស់គណបក្ស​សង្រ្គោះ​ជាតិចំនួន៥៥រូប ឲ្យចូលប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ២០១៣ ចំនួនពីលើកហើយក៏ដោយ ក៏ក្រុម​បេក្ខជន​អ្នកតំណាងរាស្រ្តទាំងនោះ នៅតែប្រកាន់ជហរដាច់ខាច មិនចូលប្រជុំសភានោះទេ បើគ្នានការស្វែងរក​យុត្តិធម៌​ជាមុន​នោះ។


លោកស្រីមូរ សុខហួរ (រូបកណ្ដាល) នៅលើវេទិការគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ មណ្ឌលបាត់ដំបង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នេះ បាន​ថ្លែង​ប្រាប់ក្រុមអ្នកសារពត៌មានក្នុងកម្មវិធីមួយ នៅសណ្ឋាគារអ៊ីមភើរៀលថា ប្រជាពលរដ្ឋខ្មែរនៅតែទាមទារចង់ដឹងថា តើ​សន្លឹក​ឆ្នោតរបស់ពួកគាត់នៅឯណា? [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...