Posts tagged as "CNRP"

អំ សំអាត៖ កំណត់​ចំនួន​មនុស្ស​ចូល​រួម​បាតុកម្ម​អហិង្សា គឺ​ជា​រឿង​មិន​ត្រូវ

អំ សំអាត៖ កំណត់​ចំនួន​មនុស្ស​ចូល​រួម​បាតុកម្ម​អហិង្សា គឺ​ជា​រឿង​មិន​ត្រូវ

ស្របពេលគណបក្សសង្រ្គោះសង្រ្គោះជាតិ គ្រោងនឹងផ្តើមធ្វើបាតុកម្មអហិង្សា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក្នុងពេល​ដែលស្ថាភាពនយោបាយរបស់កម្ពុជា កំពុងជាប់គាំងនៅឡើយនោះ សាលារាជធានីបានសម្រេចអនុញ្ញាត ឲ្យធ្វើតាម​ការ​ស្នើសុំរបស់គណបក្សជំទាស់មួយនេះ តែបានកំណត់ចំនួនមនុស្សចូលរួម មិនឲ្យលើសពី១ម៉ឺននាក់។ ការកំណត់នេះ ត្រូវ​មន្រ្តីអង្គការសង្គមស៊ីវិលចាត់ទុកថា ជារឿងមិនត្រឹមត្រូវ ប្រសិនបើបាតុកម្មនោះធ្វើឡើងក្នុងលក្ខខណ្ឌអហិង្សា និងមានការ​ជូនដំណឹងជាមុន។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

រាជធានីភ្នំពេញ - លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ [...]

សេចក្ដីថ្លែងការណ៍​ដែល​ប្រែ​ក្លាយ​គណបក្ស​ប្រជាជន ជា​«មេមាន់»?

សេចក្ដីថ្លែងការណ៍​ដែល​ប្រែ​ក្លាយ​គណបក្ស​ប្រជាជន ជា​«មេមាន់»?

ទីបំផុតទៅ សេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ របស់គណបក្សប្រជាជនកម្ពុជា ស្តីពីកំណែទម្រង់​ការបោះឆ្នោតខាងមុខ បានផ្សាយចេញជាសាធារណៈ ថាខ្លួននឹងសហការជាមួយគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការ​សង្គមស៊ីវិលជាតិ និងអន្តរជាតិក្នុងការកែទម្រង់ការបោះឆ្នោត ដើម្បីឲ្យស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ តើសេចក្ដីថ្លែងការណ៍នេះ មានអត្ថន័យស្មើ នឹងដើរជាន់កែងខ្លួនឯងឬយ៉ាងណា?


កញ្ចាប់សុវត្ថិភាពនៃលទ្ធផលឆ្នោត ពីការិយាល័យមួយចំនួនក្នុងខេត្តសៀមរាប ដែលត្រូវយកមកបើកផ្ទៀងផ្ទាត់ឡើងវិញ។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ញ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ [...]

បក្ស​ប្រឆាំង​ថា ​ល្បិច​បំបែក​បំបាក់​របស់​បក្ស​កាន់​អំណាច «បរាជ័យ»

បក្ស​ប្រឆាំង​ថា ​ល្បិច​បំបែក​បំបាក់​របស់​បក្ស​កាន់​អំណាច «បរាជ័យ»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃនេះ បានអះអាងថា គណបក្សលោកនៅតែមាន​ជំហរឯកភាព​គ្នាល្អដដែល គ្មានការខ្វែងគំនិតគ្នា ដូចការចោទប្រកាន់របស់គណបក្សប្រជាជនកម្ពុជានោះទេ។ លោក កឹម សុខា បានហៅ​ការលើកឡើង របស់គណបក្សកាន់អំណាចថា ជាល្បិចកលបំបែកបំបាក់របស់គណបក្សប្រជាជន ដែលចង់បំភ្លើស​បោក​ប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយល្បិចទាំងនេះ ត្រូវបរាជ័យហើយ។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - «ពេលនេះ ល្បិចកលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបរាជ័យហើយ»។ នេះ គឺជាពាក្យរបស់លោក កឹម សុខា អនុប្រធាន និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ [...]

កឹម សុខា ថា​បក្ស​ប្រជាជន​បំផ្លាញ​សមិទ្ធិផល​សម្តេច សីហនុ

កឹម សុខា ថា​បក្ស​ប្រជាជន​បំផ្លាញ​សមិទ្ធិផល​សម្តេច សីហនុ

ជាថ្មីម្តងទៀតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានធ្វើការចោទប្រកាន់ចំៗ ចំពោះ​គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបច្ចុប្បន្ន ដែលទទួលបានអំណាចគ្រប់គ្រងប្រទេស រហូតមកដល់ពេលនេះ មាន​រយៈពេលប្រហែជាជាង៣០ឆ្នាំទៅហើយនោះ ថាបានបំផ្លិចបំផ្លាញ សមិទ្ធិផលដ៏មានតម្លៃ របស់អតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ។ តែការចោទប្រកាន់នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បដិសេធចោល និង​ថា​ជាការនិយាយបំភ្លើស។


លោក កឹម សុខា ថ្លែងក្នុងពិធីឧទ្ទិសកុសល ថ្វាយអតីតព្រះមហាវិរៈក្សត្រ។ (រូបថត គណបក្ស)

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក្នុងពិធីសាសនា ដើម្បីឧទ្ទិសកុសល ថ្វាយដល់អតីតព្រះមហាវិរៈក្សត្រ នៅទីស្នាក់ការរបស់គណបក្ស ក្នុងខណ្ឌទួលគោក [...]

ឡៅ ម៉ុងហៃ៖ សន្ធិ​​សញ្ញា​​ទីក្រុង​​បារីស​នៅ​តែ​មាន​សុពលភាព

ឡៅ ម៉ុងហៃ៖ សន្ធិ​​សញ្ញា​​ទីក្រុង​​បារីស​នៅ​តែ​មាន​សុពលភាព

រាជធានីភ្នំពេញ - លោក ឡៅ ម៉ុងហៃ ដែលជាអតីតមន្រ្តី​ធ្វើការ​នៅអង្គការសហប្រជាជាតិ និងជាអ្នកវិភាគ​ឯករាជ្យ បាន​លើកឡើងនៅក្នុង​វិទ្យុអាស៊ីសេរីផ្សាយ​ជា​ខេមភាសា​កាលពីយប់មិញថា កិច្ចព្រមព្រមព្រៀងក្រុងប៉ារីសនេះ នៅ​តែ​មាន​សុពលភាពដដែល ហើយលោកបានហៅ​ការលើក​ឡើង​របស់មន្រ្តីរដ្ឋាភិបាល លោក ជាម យៀប ថាជាការ​និយាយ​ខុស​ទាំងស្រុង។ ហេតុផលដែលនិយាយខុស ត្រូវបានអ្នក​វិភាគ​រូបនេះបកស្រាយថា កិច្ចព្រមព្រៀងនេះ មានឧបករណ៍​សំខាន់​ចំនួន ៣ ដែលបញ្ជាក់ថា មិនទាន់អស់​សុពលភាព។

ទី១ កិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយបញ្ហានយោបាយរួម នៃជំម្លោះកម្ពុជា នៅក្នុងប្រទេសកម្ពុជា។ ទី២ កិច្ចព្រម​ព្រៀង​ស្តីពីការធានានូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងភាពមិនអាចឲ្យប្រទេសណាមួយ រំលោភបាននូវ​បូរណភាពទឹកដីកម្ពុជា។ ទី ៣ សេចក្តីថ្លែងការណ៍ ស្តីពីការស្តារ និងការកសាងប្រទេសកម្ពុជាឡើងវិញ។

លោក ឡៅ ម៉ុងហៃ បន្ថែមថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...