Posts tagged as "CNRP"

បក្ស​សង្រ្គោះ​ជាតិ​ផ្តល់​ជម្រើស​តែ​មួយ ដល់​បក្ស​ប្រជាជន​កម្ពុជា

បក្ស​សង្រ្គោះ​ជាតិ​ផ្តល់​ជម្រើស​តែ​មួយ ដល់​បក្ស​ប្រជាជន​កម្ពុជា

ខណៈវិបត្តិនយោបាយកម្ពុជាបន្តជាប់គាំងនៅឡើយ គណបក្សសង្រ្គោះជាតិ ក្នុងពេលចុងក្រោយនេះ បានបង្ហាញ​គោលជំហរដ៏តឹងរឹងមួយ សម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជាជ្រើសរើស បន្ទាប់ពីគណបក្សនេះបាន​សម្រេច​បង្កើត​រដ្ឋសភា និងរដ្ឋាភិបាលជា​ឯកបក្ស តាំងក្រោយបោះឆ្នោតមកនោះ។ នោះ ជាការធ្វើពហិការមិនចូលរួម​ក្នុង​រដ្ឋសភា​នោះទេ បើទោះជាមានការ​កែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដោយ។ អ្វីដែល​គណបក្ស​ជំទាស់ចង់បានបំផុតនៅ​ពេលនេះ គឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Bory)

នយោបាយកម្ពុជា - អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា [...]

ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៥ របស់​បក្សសង្គ្រោះ​ជាតិ​​នៅ​សៀមរាប (Pic)

ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៥ របស់​បក្សសង្គ្រោះ​ជាតិ​​នៅ​សៀមរាប (Pic)

សម្រែកទាមទារ នៃប្រជាពលរដ្ឋមកពីតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាប ដែលចូលរួមក្នុងទិវាសិទ្ធិមនុស្ស បាន​បង្ហាញនូវការលំបាករបស់ខ្លួន ដែលរងនូវការគាបសង្កត់ ពីសំណាក់អាជ្ញារមូលដ្ឋានឈ្មួញ ឬមន្រ្តីមានអំណាច​ក្នុង​ការរំលោភបំពានយកដីធ្លី ផ្ទះសម្បែង ស្រែចំការ ជាពិសេសរំលោភសិទ្ធិមនុស្ស និងសិទ្ធិនៃការសម្តែងមតិជាដើម។


ខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅខេត្តសៀមរាប រៀបចំដោយគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O.Vary)

សៀមរាប - ខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ មុខអង្គខ្យូងយូ ខេត្តសៀមរាប ដែលរៀបចំដោយគណបក្ស​សង្គ្រោះជាតិ អ្នកសម្របសម្រួកនៃកម្មវិធី បានបង្ហាញពីគោលជំហរនៃការប្រារពទិវាសិទ្ធិមនុស្សនេះថា ជាការជួបជុំ​ដោយអហិង្សា ការសម្តែងនូវមតិយោបល់ [...]

សម រង្ស៊ី៖ គេ​មិន​ត្រូវ​កំណត់​ចំនួន​បាតុករ​នោះ​ទេ

សម រង្ស៊ី៖ គេ​មិន​ត្រូវ​កំណត់​ចំនួន​បាតុករ​នោះ​ទេ

បើទោះជាក្រសួងមហាផ្ទៃ បានកំណត់ពីចំនួនអ្នកចូលរួមក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ បានអះអាងថា​បើ​គ្មាន​អ្វីប្រែប្រួល គណបក្សជំទាស់នេះនឹងដឹកនាំមហាបាតុកម្មអហិង្សា នៅចំថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ទាំងនៅ​រាធានីភ្នំពេញ និងខេត្តសៀមរាប ដោយមិនកំណត់ពីចំនួនអ្នកចូលរួមទេ ព្រោះវាជាសិទ្ធិសេរីភាព​របស់ប្រជា​ពលរដ្ឋ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

នយោបាយកម្ពុជា - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលទើបប្រឡប់មកពីបរទេស នៅ​ព្រលាន​យន្តហោះអន្តរជាតិរាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្ស​សង្រ្គោះជាតិនឹងមានការជួបជុំទាំងនៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ហើយក៏មិនកំណត់ពីចំនួន​អ្នកចូលរួម​ផងដែរ។ [...]

មតិ​រិះគន់​ ចំពោះ​ការ​ដក​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ហួស​អាណត្តិ

មតិ​រិះគន់​ ចំពោះ​ការ​ដក​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ហួស​អាណត្តិ

បន្ទាប់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការ ចំពោះការប្រើប្រាស់ស្លាកលេខរថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ ដែលបាននិរាករណ៍ផុតកំណត់មក បានជម្រុញឲ្យអ្នកតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់ចំណាត់ការនេះថា មានលក្ខណៈ​នយោបាយច្រើនជាងការពង្រឹងការអនុវត្តច្បាប់ ព្រោះបញ្ហានេះវាមិនមានភាពចាំបាច់ខ្លាំង ខណៈបញ្ហាផ្សេងៗ​ទៀត​ច្រើនស្អេកស្កះ កំពុងកើតឡើងនៅក្នុងសង្គមមិនត្រូវបានផ្តល់អាទិភាពក្នុងការដោះស្រាយ។


រថយន្ដរបស់លោក សម រង្ស៊ី បើកចេញពីព្រះបរមរាជវាំងវិញ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់កម្ពុជា - ជុំវិញបញ្ហានេះ តំណាងរាស្រ្ត [...]

យ៉ែម បុញ្ញរិទ្ធ៖ តំណាង​រាស្រ្ត​អាមេរិកមិន«ល្ងង់» ដូច ឈាង វុន និយាយ

យ៉ែម បុញ្ញរិទ្ធ៖ តំណាង​រាស្រ្ត​អាមេរិកមិន«ល្ងង់» ដូច ឈាង វុន និយាយ

តំណាងរាស្រ្តជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន នៅថ្ងៃនេះ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងៗ ចំពោះអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកមួយចំនួន ដែលបានទាមទារឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ​បច្ចុប្បន្ន​ចុះចេញពីតំណែង។ លោក ឈាង វុន បានហៅការទាមទាររបស់អ្នកតំណាងរាស្រ្តទាំងនោះ គឺជាការមិន​យល់​ពី​លទ្ធិ​ប្រជាធិតេយ្យទាល់តែសោះ។ ជុំវិញការលើកឡើងរបស់លោក ឈាង វុន បែបនេះ អ្នកនាំពាក្យគណបក្ស​សង្គ្រោះ​ជាតិ បាននិយាយថា អ្នកតំណាងរាស្រ្តអាមេរិកមិនមែន«ល្ងង់» ដូចអ្វីដែលលោក ឈាង វុន និយាយនោះ​ទេ។


លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)

នយោបាយ - «បើមិនយល់ពីប្រជាធិបតេយ្យនោះទេ ត្រូវសិក្សាពីប្រជាធិបតេយ្យឡើងវិញ» នេះគឺជាសម្តីរបស់​អ្នកតំណាងរាស្រ្តជាន់ខ្ពស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...