វិភាគតាមព្រឹត្តិការណ៏៖ បក្សទាំងពីរគ្មានឆន្ទៈពិត ក្នុងការដោះស្រាយវិបត្តិនយោបាយ
វិភាគនយោបាយ - ទោះជាយ៉ាងនេះក្តី គណបក្សធំៗទាំងពីរ ដែលទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ចូលរួមក្នុងរដ្ឋសភាជាតិ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ បានព្យាយាមខិតរកគ្នា ក្នុងការដោះស្រាយនូវភាពប្រទាំងប្រទើស ក្នុងការមើលមុខគ្នាមិនចំនេះ។
ហាក់ដូចជាគាំទ្រនូវវិបត្តិនយោបាយ ក្រោយការបោះឆ្នោត ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ព្រះអង្គបានមានព្រះតម្រិះដ៏ខ្ពង់ខ្ពស់ បង្កើតឲ្យមានជំនួប ប្រជុំពិភាក្សាគ្នា រវាងប្រតិភូគណបក្សប្រជាជនកម្ពុជា និងប្រតិភូគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រទេសជាតិ។
ជាលទ្ធផល នៃព្រះរាជតម្រិះរបស់អង្គព្រះមហាក្សត្រ ប្រតិភូគណបក្សប្រជាជនកម្ពុជា និងប្រតិភូគណបក្សសង្គ្រោះជាតិ បានចាប់ដៃគ្នា ចូលរូមពិភាក្សាក្នុងជំនួបកំពូល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។ ភាគីទាំងពីរបានឯកភាព គោរព [...]