Posts tagged as "CNRP"

មេ​ឃុំ​ខ្នាឆ្មា​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា បាន​អុជ​អាល​បំបែក​បក្ស​ប្រឆាំង

មេ​ឃុំ​ខ្នាឆ្មា​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា បាន​អុជ​អាល​បំបែក​បក្ស​ប្រឆាំង

ពីខេត្តកំពង់ឆ្នាំង ក្នុងស្រុកសាមគ្គីមានជ័យ ឃុំខ្នាឆ្មា មានករណីចោទប្រកាន់ ពីតំណាងគណបក្សសង្គ្រោះជាតិ ទៅ​លើលោក ទា កុំ មេឃុំខ្នាឆ្មា ពីបទអុចអាល ញុះញង់ ធ្វើឲ្យមានការភ័ន្ដច្រលំ និងបែកបាក់ផ្ទៃក្នុងនៃគណបក្ស​សង្គ្រោះ​ជាតិ។


ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)

----------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ ឧសភា ២០១៤
----------------------------

វិវាទបោះឆ្នោត -  លោក កែវ ថៃ ប្រធានគណកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកិច្ចសម្ភាស​ជា​មួយទស្សនាវដ្តី​

កឹម សុខា ថា​បក្ស​ប្រជាជន​«ទិញ»​អ្នក​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ

កឹម សុខា ថា​បក្ស​ប្រជាជន​«ទិញ»​អ្នក​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ

បន្ទាប់ពីបានអះអាងថា មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សផ្សេងទៀត បានចុះចូលជាមួយ​គណបក្សសង្រ្គោះជាតិនោះ ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានព្យាយាមទិញអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ តែមិនបានសម្រេច។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
----------------------------

នយោបាយ - «នៅសល់ប៉ុន្មានថ្ងៃ គេកំពុងតែដើរទិញហើយ។ (...) រហូតដល់ម៉ោងនេះ [...]

ស ខេង៖ បក្ស​សង្រ្គោះ​ជាតិ​ឃោសនា​បោះ​ឆ្នោត​បាន តែ​កុំ​បន្លំ​ធ្វើ​បាតុកម្ម

ស ខេង៖ បក្ស​សង្រ្គោះ​ជាតិ​ឃោសនា​បោះ​ឆ្នោត​បាន តែ​កុំ​បន្លំ​ធ្វើ​បាតុកម្ម

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមានគណបក្សសង្រ្គោះជាតិ មិនឲ្យយកការ​ឃោសនាបោះឆ្នោត ដើម្បីជាលេសធ្វើបាតុកម្ម តវ៉ាផ្នែកនយោបាយនោះទេ។ ការព្រមានរបស់លោក ស ខេង គឺស្រប​ពេលដែលគណបក្សសង្រ្គោះជាតិ កំពុងធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី​-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ យ៉ាងគគ្រឹកគគ្រេង។


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
---------------------

នយោបាយ - «គណបក្សប្រជាជនកម្ពុជា ឃោសនា តែនៅទីស្នាក់ការ និងទីកន្លែងឯកជន [...]

សម្ភាស​សុខ ឈុនអឿន៖ ២១​នាក់​ជា​ឈ្នាន់ ដើម្បី​ឲ្យ​បក្ស​ទាំង​ពីរ​ត្រូវ​គ្នា

សម្ភាស​សុខ ឈុនអឿន៖ ២១​នាក់​ជា​ឈ្នាន់ ដើម្បី​ឲ្យ​បក្ស​ទាំង​ពីរ​ត្រូវ​គ្នា

លោក សុខ ឈុនអឿន ប្រធានស្តីទី របស់សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្ដល់កិច្ច​សម្ភាសដាច់ដោយឡែកមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទាក់ទងនឹង សាលដីការសម្រេចនានា របស់​ប្រព័ន្ធ​តុលាការកម្ពុជា កាត់ទោសទៅលើជនជាប់ឃុំទាំង២១នាក់ ទាំងពួកគេមិនទាន់មានទោស។ លោកនិយាយថា ការ​ប្រកាសសាលដីកាបន្តការឃុំខ្លួននេះ ពិតជារឿងដែលមានការពាក់ពាន់នឹងរឿងនយោបាយ ហើយបានដាក់​អ្នក​ទាំង​២១នាក់នោះ ជាចំណាប់ខ្មាំងនៃអ្នកនយោបាយ។

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១០ ឧសភា ២០១៤
--------------------------

គួរ​បង្កើត​ច្បាប់ ដាក់​«ឃុំ»​ទីលាន​ប្រជាធិបតេយ្យ ដោយ​បន្លា​លួស!

គួរ​បង្កើត​ច្បាប់ ដាក់​«ឃុំ»​ទីលាន​ប្រជាធិបតេយ្យ ដោយ​បន្លា​លួស!

ទីលានប្រជាធិបតេយ្យ នៅតែបន្តជាប់«ឃុំ»ដោយបន្លាលួស រនាំងព្រមជាមួយនឹងក្រុមកម្លាំងសន្តិសុខជាតិ ជាច្រើន​នាក់ ដែលត្រូវបានដាក់ពង្រាយការពារ យ៉ាងម៉ត់ចត់ ដោយពុំអនុញាតិឲ្យអ្នកណាម្នាក់ចូលបានឡើយ សូម្បីអ្នក​សារព័ត៌មាន។ ការដាក់ទីលានប្រជាធិបតេយ្យ នៅក្នុងការជាប់ឃុំនេះ ដោយយោងតាមបទបញ្ជារបស់សាលារាជធានី ប្រកាសជាផ្លូវការដោយ លោកអភិបាល ដោយផ្ទាល់ផងទៀត តែមិនបានយោងទៅតាមច្បាប់ណាមួយ យកមក​សំអាងនោះឡើយ។ ដូច្នេះ តើគេត្រូវគោរពបទបញ្ជានេះ ឬក៏គប្បីធ្វើច្បាប់មួយតែម្ដង ដើម្បីអាចដាក់«ឃុំ»​ទីលាន​ប្រជាធិបតេយ្យ ដោយគ្មានការប្រទាំងប្រទើស?


ទីលានប្រជាធិបតេយ្យ ហ៊ុំព័ទ្ធដោយបន្លាលួស តាំងពីចុងខែមេសាឆ្នាំ២០១៤មក។ (រូបថត MONOROOM.info/ C. Nita)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...