ក្នុងល័ក្ខខ័ណ្ឌបីរបស់បក្សសង្រ្គោះជាតិ គ្មានការបោះឆ្នោតឡើងវិញទេ
នយោបាយ - «ទី១.កែទម្រង់ស្ថាប័នបោះឆ្នោតចាប់ផ្ដើមចេញពី (គ.ជ.ប) ទី២. កែទម្រង់រដ្ឋសភាឲ្យមានតុល្យភាពអំណាច និងទី៣. ទាមទារឲ្យបើកទូលាយនូវប្រព័ន្ធផ្សព្វផ្សាយ»។ នេះជាការសង្កត់ធ្ងន់របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងឱកាសវិលត្រឡប់ ពីបំពេញបេសកកម្មក្រៅប្រទេស មកដល់ព្រលានយន្តហោះអន្តរជាតិរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នេះ។
បើតាមអនុប្រធានគណបក្សជំទាស់រូបនេះ អះអាងថាល័ក្ខខ័ណ្ឌទាំងបី ដែលគណបក្សសង្រ្គោះជាតិលើកឡើង គឺដើម្បីធានាថាប្រទេសកម្ពុជា និងប្រតិបត្តិតាមលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការផ្តល់ឱកាសសមរម្យដល់គណបក្សជំទាស់ និងភាគីពាក់ព័ន្ធ អាចសហការ និងត្រួតពិនិត្យសកម្មភាពរបស់រដ្ឋាភិបាលដោយប្រសិទ្ធិភាព។ លោក កឹម សុខា លើកឧទាហរណ៍បញ្ជាក់ថា៖ «យើងចង់ ឲ្យវិទ្យុទូរទស្សន៍ជាតិ ជារបស់ទាំងអស់គ្នា [...]