សេចក្តីស្នើច្បាប់ស្តីពី គ.ជ.ប បានបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែវិច្ឆិកា
តំណាងគណបក្សប្រជាជនកម្ពុជា (CPP) និងតំណាងគណបក្សសង្រ្គោះជាតិ (CNRP) ជួបគ្នានារសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ នៅវិមានរដ្ឋសភា បន្តពិភាក្សាលើសេចក្ដីស្នើច្បាប់ ស្ដីពីការកែទម្រង់ច្បាប់ ស្ដីពីការបោះឆ្នោត ដែលនៅមានភាពប្រទាំងប្រទើសគ្នា លើ១០ចំណុច ស្មើនឹង១០ភាគរយ នាពេលកន្លងមកនោះ។
កន្លងមកក្រុមការងារនៃគណបក្សទាំងពីរនេះ ធ្លាប់បានជួបពិភាក្សាគ្នាជាច្រើនលើកច្រើនសារមកហើយ លើបញ្ហានៃកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ពិសេសលើច្បាប់បោះឆ្នោតតែម្តង ដែលសម្រេចបានជាង ៩០ភាគរយទៅហើយនោះ។ ហើយចំណុចសេសសល់នាពេលនេះ នៅត្រង់ការកំណត់ សមាសភាព និងសញ្ជាតិ នៃអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
ជំនួបនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះ រួមមានក្រុមការងារខាង គណបក្សប្រជាជនកម្ពុជា មានចំនួន៨នាក់ ដឹកនាំដោយលោក ប៊ិន ឃិន [...]