CNRP បណ្ដេញ ឡាក់ សុភាព តែមិនប្ដឹងទៅតុលាការទេ
បើទោះជាលិខិតបណ្ដេញអ្នកស្រី ឡាក់ សុភាព បានចេញផ្សាយជាផ្លូវការ នៅថ្ងៃទី៣០ ខែធ្នូនេះក៏ដោយ ក៏ប្រធានគណៈកម្មាធិការវិន័យ របស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើកឡើងថា នឹងផ្តល់ឱកាសសម្រាប់អ្នកស្រី ឡាក់ សុភាព បើអ្នកស្រីមិនបានថ្លែងដូចការចោទប្រកាន់របស់សារព៏ត៌មានទាំងនោះ អ្នកស្រីអាចឆ្លើយតបទៅអ្នកសារព័ត៌មានវិញថា មិនបាននិយាយយ៉ាងដូច្នេះទេ។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ម្សិលម៉ិញនេះ គណកម្មការវិន័យនៃគណបក្សសង្គ្រោះជាតិ បានកោះអញ្ជើញអ្នកស្រី ឡាក់ សុភាព ដើម្បីឆ្លើយបំភ្លឺជុំវិញព័ត៌មាន ដែលអ្នកស្រីបានឆ្លើយចំពោះមុខអ្នកសារព័ត៌មាននោះ។ ក្នុងកិច្ចប្រជុំផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ តាមការស្រង់សំដី ដោយប្រធានគណកម្មការវិន័យបន្តថា [...]