Posts tagged as "CNRP"

ឡាក់ សុភាព៖ កឹម សុខា ថា សម រង្ស៊ី ទទួល​លុយ​៤០​លាន បាន​២០​លាន (vdo)

លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក សម រង្ស៊ី ទទួល​ប្រាក់​៤០​លាន​ដុល្លារ បាន​២០​លាន នៅ​២០​លាន​ទៀត។ នេះ​ជា​ការ​ថ្លែង​របស់​អ្នកស្រី ឡាក់ សុភាព ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន នៅ​ពេល​ដែល​អ្នកស្រី​បាន​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម នៅ​មុខ​ទី​ស្នាក់​ការ​កណ្ដាល របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៥។

អ្នកស្រី​បាន​បន្ត​អះ​អាង ទាំង​គ្មាន​ភស្ដុតាង​«រឹង» មក​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​អង្គ​ប្រជុំ​គណកម្មការ​នាយក ដែល​មាន​សមាជិក​ប្រមាណ​ជា​២​ភាគ​៣ លោក​ កឹម សុខា បាន​ឆ្លើយ​ទម្លាក់​បញ្ហា​លុយ​នេះ មក​លើ​អ្នកស្រី និង​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស។ អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ ឡាក់ សុភាព បាន​ប្រាប់​ព័ត៌មាន​ទៅ​គាត់ (កឹម សុខា) ថា​លោក​ប្រធាន សម រង្ស៊ី ណ្នឹង​យក​លុយ​ពី​ណា​ទេ ៤០លាន បាន​២០លាន ហើយ​ខ្ញុំ​អត់​ដឹង​អ្វី​ទាល់​តែ​សោះ»។

[...]

អ្នក​មក​ធ្វើ​បាតុកម្ម ឡាក់ សុភាព មួយ​ចំនួន មិន​ដឹង​មក​ធ្វើ​បាតុកម្ម (vdo)

សកម្មជន​មួយ​ចំនួន ដែល​មក​ចូល​រួម​បាតុកម្ម​កាលពីថ្ងៃទី០១ ខែ​មករា ឆ្នាំ​២០១៥ ដឹក​នាំ​​ដោយ​​អ្នក​ស្រី ឡាក់ សុភាព បាន​ថ្លែង​ថា ពួក​គាត់​មិន​បាន​ដឹង​ថា ពួក​ខ្លួន​ត្រូវ​បាន​គេ​ហៅ​ឲ្យ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង នឹង​គណបក្ស​ដែល​ខ្លួន​ឯង​ចូល​ចិត្ត​​ដូច្នេះ​ទេ។ សកម្ម​ជន​ទាំងនោះ បាន​និយាយ​ថា ធ្វើ​ម៉េច​ឲ្យ​តែ​មាន​យុត្តិធម៌ និង​សុខ​សន្តិភាព​ទៅ ជា​ការ​ល្អ​ណាស់​ទៅ​ហើយ។

លោកយាយ សី សុខេង អាយុ​ជិត ៦០ឆ្នាំ មក​ពី​ខេត្ត​តាកែវ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រុម​​លោក​យាយ​ដែល​មក​ពី​ខេត្ត​តាកែវ​ជាង ២១​នាក់ មិន​បាន​ដឹង​ថា​គេ​ហៅ​គាត់​មក​នេះ ដើម្បី​គាំទ្រ​អ្នក​ស្រី ឡាក់ សុភាព ធ្វើ​បាតុកម្ម​នៅ​មុខ​ទី​ស្នាក់ការ របស់​គណៈបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ គ្រាន់​តែ​ដឹង​ថា គេ​ហៅ​មក​ដើម្បី​ប្រជុំ​នៅ​គណៈបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​២០១៥ នេះ​ប៉ុណ្ណោះ។

ស្រ្តីវ័យចំណាស់រូបនេះ [...]

សុភ័ណ្ឌ ឡារី ​​ទារ​​បំណុល​​ពី ឡាក់ សុភាព ដល់​​កន្លែង​​បាតុកម្ម (vdo)

សុភ័ណ្ឌ ឡារី ​​ទារ​​បំណុល​​ពី ឡាក់ សុភាព ដល់​​កន្លែង​​បាតុកម្ម (vdo)

អ្នកស្រី ឡាក់ សុភា ដែល​ទើប​នឹង​ត្រូវ​បាន បណ្ដេញ​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​តារា​សម្តែង​លោក សុភ័ណ្ឌ ឡារី តាម​បំបាក់​មុខ​យ៉ាង​ជូរ​ចត់​ជា​សាធារណៈ។ តារា​មិន​សូវ​ល្បី​ឈ្មោះ និង​ស្និត​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ទៅ​ទារ​ប្រាក់​បំណុលពី​អ្នកស្រី ឡាក់ សុភាព នៅ​កណ្ដាល​ចំណោម ខណៈ​ពេល​ដែល​អ្នកស្រី កំពុង​ធ្វើ​បាតុកម្ម​នៅ​មុខទី​ស្នាក់ការ​កណ្តាល របស់​គណៈបក្ស​សង្រ្គោះ​ជាតិ​នា​ព្រឹក​នេះ។

ការ​មក​ទារ​បំណុល​នេះ លោក សុភ័ណ្ឌ ឡារី មិន​បាន​បញ្ជាក់​ថា លោក​ស្រី​ជំពាក់​បំណុល​លោក តាំង​ពី​ពេល​ណាមក​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​បញ្ជាក់​ថា អ្នក​ស្រី ឡាក់ សុភាព បាន​ខ្ចី​លុយ​បង​ស្រី​របស់​លោក ដូច្នេះ​ថ្ងៃ​នេះ​ជំនួស​ឲ្យ​បង​ស្រី លោក​មក​ទារ​លុយ​នោះ​វិញ។ លោក​បាន​បញ្ជាក់​ទៀត​ថា លុយ​ដែលអ្​នកស្រី ឡាក់ សុភាព ខ្ចី​នោះ មាន​ចំនួន ៣០០​ដុល្លារ​អាមេរិក។

នៅលើចិញ្ចើមថ្នល់ [...]

មុន​នឹង​ដេញ ឡាក់ សុភាព គួរ​​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​?

មុន​នឹង​ដេញ ឡាក់ សុភាព គួរ​​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​?

«មែន​ទែន​ទៅ ត្រូវ​មាន​ការ​ស៊ើប​អង្កេត ព្រោះ​កាល​ណា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង នៅ​ទី​កន្លែង​ណា​មួយ ត្រូវ​មាន​ការ​ស៊ើប​អង្កេត ជៀស​ជាង​យើង​បណ្តេញ​ស្រេច​តែ​ចិត្ត​អញ្ចឹង» នេះ​ជា​ការ​យល់​ឃើញ​របស់​លោក ហ៊ឹម យន់ អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យ​ភាព​សង្គម បន្ទាប់​ពី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ប្រកាស​ជា​ផ្លូវ​ការ ដោយ​បញ្ចប់​សមាភាព របស់​លោក​ស្រី ឡាក់ សុភាព ដែល​ជា​ជំនួយ​ការ​ផ្ទាល់​លោក កឹម សុខា និង​ជា​សមាជិក​គណកម្មការ​នាយក នៃ​គណបក្ស​សង្រ្គោះ​ជាតិ។

លោក ហ៊ឹម យន់ បាន​លើក​ឡើង​បន្ត​ថា ការ​ដក​សមាជិក​ភាព​របស់​លោក​ស្រី ឡាក់ សុភាព ពី​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​នេះ ធ្វើ​ឱ្យ​បាត់​បង់​សេរីភាព ដល់​អ្នក​ហ៊ាន​បញ្ចេញ​យោ​បល់ និង​ហ៊ាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​ [...]

ឡាក់ សុភាព៖ CNRP កំពុង​មាន​បញ្ហា ក្រោម​ការ​ដឹក​នាំ​បែប​«ប៉ើក​ឡើក» និង​«ពពាក់​ពពូន» (vdo)

តើជំហាន​ណា​មួយ ដែល​អ្នកស្រី ឡាក់ សុភាព បាន​ដើរ រហូត​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឆេះ​ដុំ អត់​ទ្រាំ​ពុំ​បាន ក៏​សម្រេច​បណ្ដេញ​អ្នកស្រី ចេញ​ពី​សមាជិកគណបក្ស​នោះ? ខាង​ក្រោយ​នេះ ជា​ពាក្យ​សម្ដី​មួយ​ចំនួន អម​ដោយ​ខ្សែ​អាត់​ថត​សម្លេង​ផង ដែល​​អ្នកស្រី​បាន​ថ្លែង ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បន្ទាប់​ពី​អ្នកស្រី​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា រៀបចំ​ដោយ​បណ្ដាញ​សង្គម​ខ្មែរ​ជួយ​ខ្មែរ របស់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក។

«មុន​នឹង​យើង​ទិញ​ឡាន​ថ្មី​ជិះ ទាល់​តែ​យើង​ចូល​ជិះ​ឡាន​ជា​មួយ​គេ ហើយ​យើង​ធ្វើ​ផ្លូវ​ឲ្យ​ល្អ​សិន។ (...) ផ្លូវ គឺ​ជា​ច្បាប់ ដែល​ច្បាប់​សម្រាប់​ការ​ដឹកនាំ គឺ​ជោគ​ជ័យ​ហើយ»។ នេះ​ជា​ឃ្លា​ពីរ ក្នុង​ចំណោម​ពាក្យ​សម្ដី​ដំបូង​គេ ដែល​អ្នក​ស្រី​បាន​បន្លឺ​ប្រាប់​ទស្សនាវដ្ដី និង​ទំនង​ជា​បាញ់​មុខ​ព្រួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...