មាជ សុវណ្ណារ៉ា៖ «គុក»អាចឃុំបានតែរូបកាយប៉ុណ្ណោះ
ក្នុងវេទិការ ជួបជាមួយនឹងសកម្មជន គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែមេសា ម្សិលម៉ិញនេះ លោក មាជ សុវណ្ណារ៉ា បានធ្វើការប្តេជ្ញាចិត្តជាថ្មី បន្ទាប់ពីទទួលបានបទពិសោធ ក្នុងពន្ធគារ អស់រយៈពេលជិតប្រាំមួយខែ ក្រោមបទចោទ ពីការដឹកនាំការប្រើហិង្សា នៅស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក។
កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងលោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំង មួយចំនួនទៀត តាមការស្នើសុំរបស់មេធាវី និងស្របទៅតាមការធូរស្បើយ នៃភាពតានតឹងខាងផ្នែកនយោបាយ។ សកម្មជនគណបក្សប្រឆាំងទាំងនោះ ត្រូវបានតុលាការសម្រេច ឲ្យដាក់ស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ។
ប៉ុន្តែសម្រាប់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលទើបនឹង ត្រូវបានដោះលែងរូបនេះវិញ បានចាត់ទុក ការសម្រេចរបស់តុលាការ ថាជាការ«គុកដាក់មនុស្ស តែដាក់ចិត្ត និងបញ្ញាមិនបានទេ»។ លោក [...]