Posts tagged as "CNRP"

ហ៊ុន សែន ធ្លោយ​មាត់​ថា ឡេ ឌឹកថូ ជា​ប្ដីមុន​របស់​ប្រពន្ធ​លោក

ហ៊ុន សែន ធ្លោយ​មាត់​ថា ឡេ ឌឹកថូ ជា​ប្ដីមុន​របស់​ប្រពន្ធ​លោក

និយាយច្រើន មិនមែនមានន័យថា សុទ្ធតែមានប្រយោជន៍នោះទេ។ ហើយនេះ ជាករណីរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាន់អំណាច​ដ៏យូរអង្វែង នៅកម្ពុជា ដែលធ្លោយមាត់ដោយខ្លួនលោក នូវប្រវត្តិភរិយារបស់លោក ដែលពីមុនមកគ្មាននរណាបានដឹង ឬពីមុនមក គ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះនោះ។

នៅក្នុងការថ្លែង របស់លោក នៅចំពោះកម្មករ-កម្មការិនី រាប់ពាន់នាក់ កាលពីថ្ងៃទី២ ខែសីហានេះ លោក ហ៊ុន សែន បានរំលឹកយកមកថ្លែងជាថ្មី នូវករណីចោទប្រកាន់ ថាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់ភរិយាលោក គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាមួយលោក ឡេ ឌឹកថូ អតីតមេទ័ព​វៀតណាម។​ នាយករដ្ឋមន្ត្រីផុតអាណត្តិ បានហៅករណីនេះ ថាជារឿងឈឺចាប់ របស់ក្រុមគ្រួសារត្រកូល ហ៊ុន របស់លោក ដោយភ្ជាប់មកជាមួយ នូវការធ្លោយ​មាត់មួយ ដែលធ្វើឲ្យពាក្យចចាមអារាម ស្ដីពីទំនាក់ទំនងសាហាយស្មន់ ​រវាង​អ្នកស្រី ប៊ុន រ៉ានី និងលោក ឡេ ឌឹកថូ ក្លាយជាទំនាក់ទំនងពិត [...]

អ្នក​នាំ​ពាក្យ​អគ្គ​លេខាធិការ អ.ស.ប ថា​​ត្រូវ​មាន​បក្ស​ប្រឆាំង​ចូលរួម​ក្នុង​ការ​បោះឆ្នោត

អ្នក​នាំ​ពាក្យ​អគ្គ​លេខាធិការ អ.ស.ប ថា​​ត្រូវ​មាន​បក្ស​ប្រឆាំង​ចូលរួម​ក្នុង​ការ​បោះឆ្នោត

នៅក្រោយការបោះឆ្នោតជាតិ នៅកម្ពុជា លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នៅតែរក្សាជំហររបស់លោក ដូចមានចែង នៅក្នុង​សេចក្ដីថ្លែងការណ៍ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបាន​អំពាវនាវ ទៅរដ្ឋាភិបាលកម្ពុជា ត្រូវគោរព​​​តាម​​បទដ្ឋាន​អន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស និងជាពិសេសត្រូវធានា ឲ្យគ្រប់តួអង្គ នៃក្រុមសង្គមស៊ីវិល និងក្រុមគណបក្សនយោបាយ អាចអនុវត្តន៍​សិទ្ធិប្រជាធិបតេយ្យ​របស់ពួកគេ បានដោយសេរី។

នេះ ជាការថ្លែងឡើង របស់លោក «Farhan Haq» អ្នកនាំពាក្យរង របស់លោកអគ្គលេខាធិការ នៅក្នុង​សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃ កាលពីថ្ងៃទី៣០ ខែកក្កដា (ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ម៉ោងនៅកម្ពុជា) នាទីក្រុងញ៉ូយក (សហរដ្ឋអាមេរិក)។

នៅក្នុងការថ្លែងនោះ អ្នកនាំពាក្យរង [...]

សម រង្ស៊ី ប្រកាស​ឲ្យ​​អ្នក​បង្កើត​គណបក្ស​ថ្មី មក​រួបរួម​ជុំវិញ CNRP

សម រង្ស៊ី ប្រកាស​ឲ្យ​​អ្នក​បង្កើត​គណបក្ស​ថ្មី មក​រួបរួម​ជុំវិញ CNRP

បន្ទាប់ពីការបោះឆ្នោត ដ៏ចម្រូងចម្រាសមួយ បានកន្លងផុតទៅ៣ថ្ងៃ មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានចេញមុខនៅថ្ងៃនេះ អំពាវនាវឲ្យមានការបង្រួបបង្រួម នៅជុំវិញគណបក្សសង្គ្រោះជាតិ ជាមួយអ្នកនយោបាយទាំងឡាយ ដែលបាន ឬមានបំណង បង្កើតគណបក្សថ្មីៗ។ សម្រាប់​ប្រធាន​ចលនា​សង្គ្រោះជាតិ​រូបនេះ ក្រៅពីគណបក្សសង្គ្រោះជាតិរបស់លោក ពលរដ្ឋកម្ពុជាមិនបានសំដែងការទុកចិត្តណាមួយ ទៅគណបក្សផ្សេងនោះទេ។

លោក សម រង្ស៊ី បានថ្លែងក្នុងវីដេអូមួយ ចេញពីប្រទេសបារាំង អះអាងថា៖ «គ្មានគណបក្សណា អាចមកជំនួសគណបក្សសង្គ្រោះជាតិបានទេ។ ល្បិចពួកជនផ្ដាច់ការ គេរំលាយគណបក្សសង្គ្រោះជាតិ ហើយគេជំរុញឲ្យមានគណបក្សតូចៗ កើតចេញព្រោងព្រាត ដើម្បីមកជំនួសគណបក្សសង្គ្រោះជាតិ។ តែប្រជាពលរដ្ឋខ្មែរមិនចាញ់បោកជនផ្ដាច់ការ មិនចាញ់បោកគណបក្សតូចៗ ដែលខ្ញុំហៅថា គណបក្សអាប មានតែក្បាលអត់ខ្លួន ឬគណបក្សអំពិលអំពែក ចេញមកព្រោងព្រាត ពេលរដូវបោះឆ្នោតម្ដងៗ [...]

គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អ៊ឺរ៉ុប ទាមទារ​ពន្លឿន​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​​របប​​ក្រុង​ភ្នំពេញ

គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អ៊ឺរ៉ុប ទាមទារ​ពន្លឿន​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​​របប​​ក្រុង​ភ្នំពេញ

គណៈកម្មការអ៊ឺរ៉ុប (នីតិប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុប) ជាពិសេសការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE) គួរពន្លឿនរបាយការណ៍របស់ខ្លួន ស្ដីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា និងចាត់វិធាការប្រឆាំងរបបក្រុងភ្នំពេញ ទាក់ទងប្រព័ន្ធអនុគ្រោះពន្ធ ដែលមានឈ្មោះថា «EBA (Everything but Arms - អ្វីៗទាំងអស់ លើកលែងតែអាវុធ)» របស់សហភាពអឺរ៉ុប។

ខាងលើនេះ ជាការលើកឡើង របស់លោក ព្យែ អង់តូនីញ៉ូ ប៉ងហ្សេរី (Pier Antonio Panzeri) ប្រធានអនុ-គណៈកម្មការ ទទួលបន្ទុកសិទ្ធិមនុស្ស របស់សភាអ៊ឺរ៉ុប ដែលជាប្រតិកម្មទៅនឹងការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ ក្នុងប្រទេសកម្ពុជា ដែលលោកចាត់ទុក ថាជាការបោះឆ្នោត «មិនប្រជាធិបតេយ្យ»។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អនុ-គណៈកម្មការ ដែលដឹកនាំដោយសមាជិកសភាអ៊ឺរ៉ុប [...]

ចក្រភព​អង់គ្លេស​បន្ទោស​កម្ពុជា​ធ្ងន់ៗ ថា​មិន​ដែល​ខ្វល់​ពី​លទ្ធិ​ប្រជាធិបតេយ្យ

ចក្រភព​អង់គ្លេស​បន្ទោស​កម្ពុជា​ធ្ងន់ៗ ថា​មិន​ដែល​ខ្វល់​ពី​លទ្ធិ​ប្រជាធិបតេយ្យ

មិនចាំបាច់និយាយ ពីភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យកន្លងមកនេះទេ បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរំលាយ កាល​ពីខែ​វិច្ឆិកា​កន្លងមក ខណៈអាជ្ញាធរកម្ពុជា ខ្លួនឯងមិនដែលអើពើ ពីលទ្ធិប្រជាធិបតេយ្យពហុបក្ស អ្វីផងនោះ។ នេះ ជាការបញ្ជាក់ ដោយប្រើពាក្យពេជន៍ «ធ្ងន់ៗ» របស់ចក្រភពអង់គ្លេស ដែលធ្វើឡើង តាមរយៈលោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីទទួលបន្ទុកតំបន់អាស៊ីន និងប៉ាស៊ីភិក។

សេចក្ដីថ្លែងការណ៍របស់លោក ម៉ាក ហ្វៀល ដែលបានចេញផ្សាយ នៅថ្ងៃអង្គារ ទី៣១ ខែកក្កដានេះ បានអះអាងថា ការបោះឆ្នោតជាតិកម្ពុជា បានរងការខូចខាត ក្រោមស្នាដៃរបស់អាជ្ញាធរ តាំងពីមុនពេលយុទ្ធនាការឃោសនា​បោះឆ្នោត ចាប់ផ្តើមម្លេះ និងបាននាំទៅដល់ការបោះឆ្នោត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...