Posts tagged as "CNRP"

យ៉ែម បុញ្ញឫទ្ធិ ពន្យល់ឃ្លា «តុលាការ​ជា​ទី​គោរព លុយ​មិន​គ្រប់​គឺចាញ់»

យ៉ែម បុញ្ញឫទ្ធិ ពន្យល់ឃ្លា «តុលាការ​ជា​ទី​គោរព លុយ​មិន​គ្រប់​គឺចាញ់»

«តុលាការជាទីគោរព លុយមិនគ្រប់គឺចាញ់! តុលាការជាទីស្រឡាញ់ បើដឹងថាចាញ់ ដាក់លុយឲ្យគ្រប់!» នេះ​ជា​ឃ្លាមួយ ដែលកំពុងត្រូវបានប្រើប្រាស់ ដោយពលរដ្ឋខ្មែរមួយចំនួន ហើយត្រូវបានលោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យគណបក្សសង្គ្រោះជាតិ លើកមកពន្យល់បកស្រាយ យ៉ាងក្បោះក្បាយ នៅលើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់លោក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមក។ លោកបានចាប់ផ្ដើមថា  ពាក្យមួយ«ឃ្លា»នេះ កំពុង​ពេញនិយម ពីសំណាក់ប្រជាពលរដ្ឋភាគច្រើន ដែលកំពុងរងគ្រោះ ព្រោះតែ«ភាពអយុត្តិធម៌» នៃតុលាការ​កម្ពុជា។ លោកថា៖ «ពាក្យមួយឃ្លានេះ ប្រហែលជាមានន័យគ្រប់គ្រាន់ ក្នុងការបង្ហាញពីប្រព័ន្ធយុត្តិធម៌»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេបន្តថា ប្រជាពលរដ្ឋ ដែលស្អប់ខ្ពើម ជាពន់ពេក ចំពោះភាព​អយុត្តិធម៌នោះ ចង់បានការធ្វើកំណែទម្រង់ ដ៏ពិតប្រាកដមួយ។ ប្រជាពលរដ្ឋបានសួរសំណួរជាច្រើន ពាក់ព័ន្ធ​នឹងតុលាការ ដូចជា «ដុល្លារការ [...]

ផៃ ស៊ីផាន យល់​ស្រប​តាម សម រង្ស៊ី តែ...

ផៃ ស៊ីផាន យល់​ស្រប​តាម សម រង្ស៊ី តែ...

«ខ្មែរអ្នកស្នេហាជាតិទាំងអស់ មិនត្រូវចាញ់ល្បិចបំបែកបំបាក់ របស់បរទេសឈ្លានពានទេ ហើយត្រូវរួមគ្នា​ជា​ធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសយើង ឲ្យបានគង់វង្ស។» នេះជាការលើកឡើង របស់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៅលើបណ្ដាញសង្គម ដែលជាការយល់ស្រប និងដើម្បីឆ្លើយឆ្លងតប​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

បន្ទាប់ពីយុទ្ធនាការផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជា របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងជាហូរហែ និងត្រូវបាន​បញ្ចប់កាលពីសប្ដាហ៍មុន លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថា៖ «បញ្ហា​ព្រំដែន និងបូរណភាពទឹកដីប្រទេសកម្ពុជា មិនមែនជាបញ្ហារវាងខ្មែរ និងខ្មែរទេ ហើយក៏មិនមែន ជាបញ្ហារវាង​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែរ»។ មេបក្សរូបនេះ បានរំលេចឡើង នូវអ្នកដែល​ទទួល​ខុសត្រូវ ក្នុងការដោះស្រាយបញ្ហានោះថា ជា«ការពិត គឺជាបញ្ហារវាងខ្មែរ [...]

រវាង​ការ​«ផ្ទៀង​ផ្ទាត់»​ផែនទី និង​ការ​«បាត់​ដី» ណា​មួយ​សំខាន់?

រវាង​ការ​«ផ្ទៀង​ផ្ទាត់»​ផែនទី និង​ការ​«បាត់​ដី» ណា​មួយ​សំខាន់?

មន្ត្រីរដ្ឋាភិបាល ជាពិសេសលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោល​ព្រំដែន​កម្ពុជា  សុទ្ធតែអះអាងថា ខ្សែបន្ទាត់ ដែលមានក្នុងផែនទី មកពីបារាំង «ត្រួតស៊ីគ្នា» នឹងខ្សែរបន្ទាត់ របស់​ផែនទី របស់រដ្ឋាភិបាល ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ។ ជាមួយគ្នានេះ ការផ្ទៀងផ្ទាត់ផែនទីមកពី UN ក៏ត្រូវ​បាន​អះអាងថា ដូចគ្នានឹងផែនទីរដ្ឋាភិបាលដែរ។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បាន​ធ្វើឡើង​សឹង​​តែ​រាល់​លើក ជារៀងនៅក្រោយ ការផ្ទៀងផ្ទាត់ផែនទីនានា នៅវិមានសន្តិភាព (វិមានរដ្ឋាភិបាល)។

ការអះអាងខាងលើ របស់លោក វ៉ា គឹមហុង មិនបានធ្វើឲ្យមន្រ្តី និងអ្នកគាំទ្រមួយចំនួន នៃក្រុមប្រឆាំង អស់ចិត្ត​នោះឡើយ ព្រោះតែបញ្ហាផ្ទៀងផ្ទាត់ផែនទីនេះ មិនបានបង្ហាញ ពី«ការពិត» ថាតើនៅតាម​ព្រំដែន មានការ​បាត់​បង់ដីឬអត់។ តាមលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានបង្ហាញ នូវទស្សនៈផ្ទាល់ខ្លួន​ថា បើទោះបី​ជា​ផែនទី ដែលបានទទួលមកពី [...]

សុខទូច ៖ «ប្រវត្តិសាស្រ្ត​នឹង​ជេរ​ម្រាយ​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​មិន​ត្រឹម​ត្រូវ»

សុខទូច ៖ «ប្រវត្តិសាស្រ្ត​នឹង​ជេរ​ម្រាយ​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​មិន​ត្រឹម​ត្រូវ»

បើទោះជាលោក សុខ ទូច បានអះអាងថា មានតែផែនទីផ្លូវការ របស់រដ្ឋាភិបាលកម្ពុជា ដែលមានលក្ខណៈ​ផ្លួវ​ច្បាប់ សម្រាប់ការប្រើប្រាស់ នូវការវាស់វែងព្រំដែន ជាមួយប្រទេសជិតខាង យ៉ាងណាក៏ដោយ ចាំបាច់​ក្រុម​លោក​នឹងចុះផ្ទាល់ដល់ផែនដី ដើម្បីកំណត់ភាពខុស និងត្រូវនេះ។

ថ្លែង នៅក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះ របស់លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា ដែលជាសេនាធិការមួយ របស់រដ្ឋាភិបាលកម្ពុជា បាន​និយាយ​ថា ដោយហេតុការអះអាង នោះ ត្រូវបានធ្វើឡើង ដោយភាគីរដ្ឋាភិបាលផ្ទាល់តែម្ខាង ដូច្នេះលោកនៅ​មិន​ទាន់ ដាក់ការជឿជាក់ លើការះអាង ដោយតំណាងរដ្ឋាភិបាលនោះឡើយ ក្នុងករណីណា ដែលក្រុម​ការងារ​របស់​លោក នៅមិនទាន់បានធ្វើការ ចុះផ្ទៀងផ្ទាត់ជាក់ស្តែង រវាង«ផែនទី និងផែនដី»នោះ។

ប្រធានក្រុមស្រាវជ្រាវ ដែលអះអាង ពីឯករាជ្យភាពរបស់ខ្លួនញឹកញាប់ បានបញ្ជាក់ដូច្នេះថា៖ [...]

សុខ ទូច៖ មាន​តែ​ផែនទី​​របស់​រដ្ឋាភិបាល​ទេ ដែល​«ផ្លូវ​ការ»!

សុខ ទូច៖ មាន​តែ​ផែនទី​​របស់​រដ្ឋាភិបាល​ទេ ដែល​«ផ្លូវ​ការ»!

នាវិមានសន្តិភាព លោក សុខ ទូច បានលើកឡើងថា ផែនទីដែលកម្ពុជា ទទួលបានពីបារាំង និងដែលត្រូវ​បាន​ផ្ទៀងផ្ទាត់ កាលពីថ្ងៃទី៣ ខែកញ្ញានេះ មិនមែនជាផែនទីរបស់សម្តេចតា (ព្រះបរមរតនកោដ្ឋ) ជាអ្នកយក​ទៅ​ដំកល់ទុក នៅបារាំងឡើយ តែជាផែនទីគូសវាស ដោយបារាំង កាលដែលខ្លួន នៅគ្រប់គ្រងលើកម្ពុជានោះ។

ប្រធានក្រុមស្រាវជ្រាវ បញ្ហាព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា ដែលជាសេនាធិការមួយ របស់រដ្ឋាភិបាល​កម្ពុជា  បានបន្ថែមថា ផែនទីដែលកម្ពុជាទទួលបាន ពីបារាំងនោះ គ្រាន់តែជាផែនទី សម្រាប់ការផ្ទៀងផ្ទាត់ ជាមួយនឹងផែនទីផ្លូវការ របស់កម្ពុជាប៉ុណ្ណោះ។ លោកថា មានតែផែនទីផ្លូវការរបស់កម្ពុជាទេ ដែលអាចយក​ជាផ្លូវការ សម្រាប់ការវាស់វែង និងកំណត់បញ្ហាព្រំដែន កម្ពុជា-វៀតណាម តាមផ្លូវច្បាប់បាន។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន លោក សុខ ទូច បានថ្លែងអះអាងថា ថ្ងៃទី៣ ខែកញ្ញានេះ ជាថ្ងៃដែល​កម្ពុជា បានបញ្ចប់នូវភាព«សង្ស័យ» របស់អ្នកនយោបាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...