តុលាការដាក់គុក អ៊ុក ពេជ្រសំណាង ៧+២=៩ឆ្នាំពីបទចោទអ្វី?
លោក អ៊ុក ពេជ្រសំណាង ដែលគេស្គាល់ថា ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិនោះ ត្រូវបានតុលាការសាលាដំបូង រាជធានីភ្នំពេញ សម្រេចបន្ថែមទោស កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងមក ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ បន្ថែមទៀត ពី«បទបង្កហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ» ពាក់ព័ន្ធសំណុំរឿង លោកបើកម៉ូតូកង់បី ដឹកប្រជាពលរដ្ឋតវ៉ា មកពីខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ម្តុំនាគបាញ់ទឹក ជិតផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការសម្រេចផ្ដន្ទាទោសនេះ បានធ្វើឡើង បន្ទាប់ពីលោក អ៊ុក ពេជ្រសំណាង អាយុ៥១ឆ្នាំរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ ឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំ ពី«បទចូលរួម ចលនាកុប្បកម្មនាំឲ្យមានហិង្សា»ពាក់ព័ន្ធនឹងសំណុំរឿង ការផ្ទុះអំពើហិង្សា ក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ សរុបមក លោក អ៊ុក ពេជ្រសំណាង [...]