ខឹម វាសនា៖ (សង្គ្រោះជាតិ)ទោះមានគ្នារាប់លាន ក៏នៅតែមានតម្លៃមួយរៀល
វាពិតជាមានន័យ ប្រសិនបើគេតាមដាន ការឆ្លើយឆ្លងគ្នា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងរយៈពេលចុងក្រោយ ហើយកំពុងបន្តភាគទៅមុខ យ៉ាងសម្បើមដៃ។
ថ្លែងទៅកាន់សមាជិក និងថ្នាក់ដឹកនាំគណបក្សប្រចាំខេត្ត ព្រះសីហនុ កាលពី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ លោក យ៉ែម បុញ្ញឬទ្ធិ ដែលអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានបរិហារអ្នកនយោបាយ មកពីគណបក្សមួយ ដោយមិនបញ្ចេញឈ្មោះ ថាចូលចិត្តប្រើពាក្យអសុរោះ ដូចជាពាក្យ អាឈាមថោក អាឈាមឆ្កែ អាចម៌ មកលើថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ និងថែមទាំងជេរសាសនា ដែលជាសាសនារបស់រដ្ឋថែមទៀត។
ពាក្យសម្ដីអសុរោះ ទាំងប៉ុន្មានខាងលើនេះ បើគេមិនច្រឡំទេ លោក យ៉ែម បុញ្ញឬទ្ធិ ទំនងជាចង់និយាយដល់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលគណបក្សនេះ ហៅខ្លួនឯងថា គណបក្ស«ជួង»។ ប៉ុន្តែអ្នកនាំពាក្យ របស់គណបក្សប្រឆាំងក្នុងរដ្ឋសភា [...]