«តើសត្វស្វាឪ ស៊ីសណ្ដែកដីយ៉ាងដូចម្ដេច?» សំណើចខ្លីៗ
ពីរនាក់ ឪពុកនិងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែលកំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។ កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ដ៏ធំមួយនេះ ក៏បានបោះសណ្ដែកដីមួយគ្រាប់ ទៅឲ្យវា។ ស្វាបានទទួលសណ្ដែកដីរួច ស្រាប់តែវាយកសណ្ដែកដីនេះ ទៅញ៉ុកចូល ក្នុងរន្ធគូទរបស់វាមួយសន្ទុះ មុននឹងប្រឹងជុះមកវិញ ហើយបានវាយកទៅដាក់ក្នុងមាត់ ទំពារធ្វើជាអាហារ។
ឪពុកនិងកូន ឃើញកាយវិការរបស់សត្វស្វា«ឪ» បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរ បានសាកល្បងជាថ្មីម្ដងទៀត។ ប៉ុន្តែមិនខុសពីលើកទីមួយទេ គឹស្វាឪបានយកសណ្ដែកដី ទៅញ៉ុកចូលក្នុងរន្ធគូទសិន មុននឹងយកចំណីដ៏ឆ្ងាញ់នេះ មកស៊ីក្នុងមាត់វិញ។
គាប់ជួនមានអ្នកថែសួនសត្វម្នាក់ បានដើរកាត់ទីនេះ ក៏ជំរុញឲ្យឪពុកនិងកូន ទ្រាំមិនបាន ក្នុងការនិយាយទៅកាន់ អ្នកថែសួនសត្វរូបនោះថា៖ «នេះ បានហៅថា ជាសត្វល្ងីល្ងើ! [...]