អាមេរិក-ផ្ញើរសំបុត្រមានថ្នាំពុលទៅប្រធានាធិបតី៖ ឃាត់ខ្លួនជនសង្ស័យម្នាក់
បុរសម្នាក់នៅរដ្ឋម៉ីស្សីស៊ីពី (Mississippi) ត្រូវបានឃាត់ខ្លួន ដោយបានជាប់ចោទពីបទ បានផ្ញើរសំបុត្រដែលមានផ្ទុកជាតិពុលកម្រិតខ្លាំងមួយ ទៅប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និងអ្នកនយោបាយអាមេរិកផ្សេងទៀត។
រូបតំណាងអោយការផ្ញើរសំបុត្រ។
ភ្នាក់ងារពិសេសខាងការស៊ើបអង្កេត អេហ្វប៊ីអាយ (FBI) ដែលទទួលខុសត្រូវលើសំនុំរឿង ដានីញ៉ែល ម៉ាកម៉ុយលែន (Daniel McMullen) បានអះអាងថា ជននេះត្រូវបានឃាត់ខ្លួន នៅរសៀលថ្ងៃពុធទី១៧ខែមេសា។ តែភ្នាក់ងារពិសេស អេហ្វប៊ីអាយ មិនបានបង្ហាញពីឈ្មោះរបស់ជនសង្ស័យ ថាជានរណាម្នាក់នោះឡើយ។
អាជ្ញាធរនៅរងចាំនៅឡើយ នូវលទ្ធផលជាស្ថាពរ នៃការវិភាគទៅលើសំបុត្រ ដែលបានផ្ញើរទៅអោយលោក អូបាម៉ា និងទៅព្រឹទ្ធសមាជិកម្នាក់ មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋមីស្សីស៊ីពី លោក រ៉ូហ្សេ [...]