Posts tagged as "Uefa"

អ៊ឺរ៉ូ២០១៦៖ ក្ដីអំណរ​ផ្ទុះ​ដូច​ភ្នំភ្លើង​នៅ​អ៊ីស្លង់ បន្ទាប់​ពី​បំបាក់​អង់គ្លេស

អ៊ឺរ៉ូ២០១៦៖ ក្ដីអំណរ​ផ្ទុះ​ដូច​ភ្នំភ្លើង​នៅ​អ៊ីស្លង់ បន្ទាប់​ពី​បំបាក់​អង់គ្លេស

នៅពេលនេះ ក្រុមបាល់ទាត់ជម្រើសជាតិ របស់កោះអ៊ីស្លង់ មិនត្រូវបានអ្នកផងចាត់ទុក ជាក្រុមតូចមិនពូកែ ដូច​ក្រុម​ប្រទេស​ដែល​មាន​បាល់ទាត់​ខ្លាំងៗ ដទៃទៀតឡើយ ជាពិសេសបន្ទាប់ពីក្រុមអ៊ីស្លង់ បាន​បំបាក់​ក្រុម​អង់គ្លេស​​​យ៉ាងជូរចត់ នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃច័ន្ទទី២៧ ខែមិថុនាម្សិលម៉ិញ។ ភ្លាមៗនៅក្រោម​ជ័យជំនះ​​នេះ បណ្ដា​ជន​អ៊ីស្លង់រាប់ម៉ឺននាក់ បានចុះមកជួបជុំគ្នា នៅនឹងទីលានមួយ ដែលមានដាក់អេក្រង់ដ៏ធំ បញ្ចាំង​​ពី​​ការ​ប្រកួត​ខាងលើ កណ្ដាលរដ្ឋធានី «Reyjavik»។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មាន​ក្នុង​ស្រុក​នានា។

សារព័ត៌មាន «RUV » បានចេញផ្សាយអត្ថបទ នៅលើគេហទំព័រខ្លួនថា៖ «ជ័យជំនះដែលមិនគួរឲ្យជឿបាន របស់​កោះ​អ៊ីស្លង់» ខណៈសារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ [...]

អ៊ឺរ៉ូ២០១៦៖ ទម្លាក់​អតីត​ជើង​ឯក ដើម្បី​ឡើង​ទៅ​ជួប​ជើង​ឯក​ពិភពលោក

អ៊ឺរ៉ូ២០១៦៖ ទម្លាក់​អតីត​ជើង​ឯក ដើម្បី​ឡើង​ទៅ​ជួប​ជើង​ឯក​ពិភពលោក

ក្រុមយក្ស និងយក្សជួបប្រយុទ្ធគ្នា តើនឹងមានរឿងអ្វីកើតឡើង? មិនមានអ្វីចម្លែកទេ ព្រោះយក្សដែលចាញ់ មាន​តែ​ការសោកស្ដាយ និងយំមិនចេញ​ ហើយដើរត្រឡប់ទៅផ្ទះវិញ ដោយខ្លួនឯងប៉ុណ្ណោះ។ គូប្រកួតខ្លាំងៗ បាន​ប៉ះ​គ្នា​នៅ​ក្នុង«អ៊ឺរ៉ូ២០១៦» ហើយគូប្រកួតដែលទន់ជាង ឬរៀបក្បួនយុទ្ធសាស្ត្រមិនបានល្អ បានខ្ទាតចេញ​ជាបន្តបន្ទាប់ ពីជំនួបរៀងរាល់​៤ឆ្នាំម្ដងនេះ។ ពីក្នុងចំណោមនោះ មានក្រុមអេស្ប៉ាញមួយផង ដែលធ្លាប់ជាប់​ជា​ម្ចាស់​ជើង​ឯកពិភពលោក-អ៊ឺរ៉ុប ២ជំនាន់ តែត្រូវបានក្រុមជម្រើសជាតិអ៊ីតាលី បំបាក់ដោយពិន្ទុ២ទល់នឹងសូន្យ កាល​ពី​យប់​ថ្ងៃទី២៧ ខែមិថុនានេះ។

អាចនិយាយបានថា ការប្រកួតនាយប់ម្សិលម៉ិញនេះ ជាការវិលមកសងសឹក របស់ក្រុមអ៊ីតាលី ទល់នឹងក្រុម​អេស្ប៉ាញ ដែលធ្លាប់បំបាក់ខ្លួន ដោយពិន្ទុ៤ទល់នឹងសូន្យ កាលពីការប្រកួតផ្ដាច់ព្រ័ត្រ នៃ«អ៊ឺរ៉ូ២០១៤» នាទី​ក្រុង​គៀវ (ប្រទេសអ៊ុយក្រែន) កាលពីបួនឆ្នាំមុន។

គ្រូបង្វឹករបស់ក្រុមអ៊ីតាលី លោក [...]

អ៊ឺរ៉ូ២០១៦៖ ក្រុម​បីសាច​ក្រហម រស់​ពេញ​រាជា​ណាចក្រ​ប៊ែលហ្សិក

អ៊ឺរ៉ូ២០១៦៖ ក្រុម​បីសាច​ក្រហម រស់​ពេញ​រាជា​ណាចក្រ​ប៊ែលហ្សិក

នៅយប់ថ្ងៃអាទិត្យម្សិលម៉ិញ នៅចំពោះក្រុមហុងគ្រី ដែលគេអាចចាត់ទុកថា ជាក្រុមគ្រាន់បើដែរនោះ ក្រុម​កីឡាករ​​ជម្រើសជាតិប៊ែលហ្សិក ដែលមានរហស្សនាម តាមនិមិត្តសញ្ញារបស់ខ្លួន ជា«បីសាចក្រហម» បាន​ប្រមូល​គ្នា​ងើប​ពីថាននរក ចេញមកតថ្លៃ​ពេញព្រះរាជាណាចក្រ (ប៊ែលហ្សិក) ដោយបាន​បង្ក្រាប​ក្រុម​មួយ​នេះ ងើប​​មុខ​​មើល​​មេឃ​​លែង​រួច ក្នុងពិន្ទុ៤ទល់នឹងសូន្យ។

បើនិយាយរំលឹកឡើងវិញ គឺតាំងពីច្រើនខែកន្លងមក ដែលក្រុមជម្រើសជាតិប៊ែលហ្សិក ឬក្រុម«បីសាចក្រហម» តែងទទួលបាន​ការកោតសរសើរ មិនដាច់សូរ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងពីបណ្ដាអ្នកប្រើប្រាស់​បណ្ដាញ​សង្គម នៅ​ប៊ែលហ្សិក ដោយពួកគេយោងទៅលើចំណាត់ថ្នាក់ដ៏កំពូល របស់ក្រុមនេះ នៅក្នុងតារាងចាត់​ចំណាត់​ថ្នាក់ របស់​សហព័ន្ធ​បាល់ទាត់ពិភពលោក (FIFA)។

អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ លត់ ស្លូវាគី លើស​ពី​ពិន្ទុ​៣-០

អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ លត់ ស្លូវាគី លើស​ពី​ពិន្ទុ​៣-០

បើគ្មានការទប់​-ទះ-ច្រានបាល់ចេញ ពីសំណាក់អ្នកចាំទីជាតិស្លូវាគី ឬការទាត់បាល់មិនចំគោលដៅល្អ ពី​សំណាក់​កីឡាករអាល្លឺម៉ង់មួយចំនួនទេនោះ ក្រុមស្លូវាគីប្រាកដជាត្រឡប់ទៅផ្ទះវិញ ជាមួយនឹងពិន្ទុចាញ់ យ៉ាង​ហោច ៥ទល់នឹងសូន្យ។

និយាយឲ្យខ្លី ឡើងមកដល់វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនេះ ក្រុមណាក៏ដូចក្រុមណាដែរ សុទ្ធតែមានគំនិតថា «បើ​ឯង​មិនចាញ់ គឺមានតែអញទេ ដែលចាញ់ ហើយចេញត្រឡប់ទៅផ្ទះវិញ»។ ជាពិសេសទៅទៀត ដូចជា​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែលជាម្ចាស់ជើងឯក​ពិភពលោក ឆ្នាំ២០១៤មួយនេះ ប្រាកដជាមិនទុក​ឲ្យខ្លួន​ឯង​«ចាញ់» ហើយ​«ហាល​អាវ»​ត្រឡប់ទៅផ្ទះវិញ និងមិនទុកឲ្យស្រមោល នៃការប្រកួតចាញ់របស់ខ្លួន កាលពី​មួយ​ខែ​មុន (ជា​ការប្រកួតសាកល្បងកម្លាំង មុនចូលមកអ៊ឺរ៉ូ២៩១៦) ត្រឡប់មកវិញ​នៅក្នុងថ្ងៃនេះឡើយ។

គ្រាន់តែចាប់ផ្ដើមប្រកួតភ្លាម ក្រុមអាល្លឺម៉ង់បានវាយលុក និងរកគ្រាប់បាល់បាន តាំងពីនាទីទី៨ ដោយថ្វីជើងរបស់​កីឡាករ​ខ្សែ​ការពារ ឈ្មោះ [...]

អ៊ឺរ៉ូ២០១៦៖ ប្រទេស​បារាំង​ទាំង​មូល ចង់​ចាប់គ្រីស្មាន់​«ថើប»

អ៊ឺរ៉ូ២០១៦៖ ប្រទេស​បារាំង​ទាំង​មូល ចង់​ចាប់គ្រីស្មាន់​«ថើប»

៥នាទីធ្វើឲ្យប្រជាជាតិមួយយំ និងមួយទៀតសើច។ នេះហើយ ដែលគេហៅថា បាល់ទាត់!!!

នៅក្នុងរយៈពេល ត្រឹមតែ៥នាទីប៉ុណ្ណោះ កីឡាករ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) បានរក​គ្រាប់​បាល់​ឲ្យ ក្រុមជម្រើស​ជាតិរបស់ខ្លួន បានដល់ទៅពីរគ្រាប់។ គ្រាប់ទីមួយ ដោយប្រើក្បាលបុកបញ្ចូលទី (នាទី​ទី​៥៧) បន្ទាប់ពីទទួលបាល់បាន ពីស្លាបបម្រើខាងស្ដាំ និងគ្រាប់ទីពីរ ដោយទាន់បញ្ឆិតជើង (នាទីទី៦១) បន្ទាប់​ពី​ទទួល​បាល់​បាន ពីខ្សែប្រយុទ្ធដូចគ្នា។

ការប្រកួតរ​វាងប្រទេសបារាំង និងប្រទេសអៀរឡង់ បានប្រព្រឹត្តិទៅ កាលពីរសៀលថ្ងៃអាទិត្យនេះ នៅក្នុង​កីឡាដ្ឋាន​ដ៏ធំ នៃទីក្រុងលីយ៉ុង ប្រទេសបារាំង។ នៅពាក់កណ្ដាលម៉ោងដំបូង ប្រទេសបារាំងទាំងមូល​ភ័យ បុក​ពោះ​មិនស្ទើរឡើយ ដោយសារក្រុមអៀរឡង់ បាននាំមុខមួយគ្រាប់មុន តាំងពីនាទីទី២ ដោយ​សារ​កីឡាករ​ខ្សែ​បម្រើ​បារាំង «Paul Pogba» បានប្រព្រឹត្តិកំហុស នៅមុខទីខ្លួនឯង។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...