ឲ្យកូនស្រីវ័យ ១១ឆ្នាំ លក់ខ្លួនរាល់ថ្ងៃ ដើម្បីខ្លួនដូរយកថ្នាំញៀន
នៅពេលដែលការញៀនស្រវឹង បានលប់បាត់ ពីលើទឹកចិត្តជាម្ដាយ ...
នេះជាករណីដ៏ខ្លោចផ្សារមួយ ដែលបានកើតទៅលើកុមារី អាយុទើបនឹងបាន ១១ឆ្នាំ ព្រោះវាសនារបស់នាង ត្រូវបានម្ដាយ អាយុ៣០ឆ្នាំរបស់នាង យកទៅប្រគល់ ឲ្យមេបណ្ដាញចែកចាយគ្រឿងញៀនម្នាក់ ដើម្បីទទួលបានម្សៅ គ្រឿងញៀន ហេរ៉ូអីន ពីបុរសនោះមកវិញ ជារៀងរាល់ថ្ងៃ។ ហេតុការណ៍ បានកើតឡើង នៅក្នុងរយៈពេលដ៏យូរ រាប់ចាប់តាំងពីថ្ងៃទី ១៥ ខែកុម្ភៈ មកទល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ ដែលជាថ្ងៃចុងក្រោយ នៃការរកឃើញករណីនេះ ពីសំណាក់អាជ្ញាធរ។
សឹងជារៀងរាល់ថ្ងៃ អ្នកស្រី អេប្រីល ខរឃរ៉េន (April Corcoran) បានយកកូនស្រីរបស់ខ្លួន ទៅទម្លាក់នៅផ្ទះរបស់លោក សេនដែល វៀលលីងហ្គាម (Sandell Willingham) ដែលស្ថិតក្នុងក្រុង Pleasant Hill នៃរដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក ដើម្បីផ្ដល់ឱកាសឲ្យបុរសអាយុ ៤១ឆ្នាំម្នាក់នេះ បានសេពសន្ធវៈជាមួយកុមារី។ នៅក្នុងរយៈពេលនោះ មានពេលខ្លះ [...]