អ្នក​ញៀន​ថ្នាំ​ផ្តាំ​ដល់​យុវជន ឲ្យ​ជៀស​ថ្នាំ​ញៀន (vdo)

«ព្រោះគ្រឿងញៀនបើមិនអាចបញ្ឈប់ទាន់ពេលវេលាទេ អាចធ្វើឲ្យក្លាយជាមនុស្សឆ្កួត និងអាចបាត់បង់​អាយុ​ជីវិត​បាន​គ្រប់​ពេលវេលា។ សូមយុវជនទាំងអស់ ជៀសឆ្ងាយពីគ្រឿងញៀន។» នេះ ជាសាររបស់​យុវជន ធល់ វិជ្ជា ដែល​បាន​ផ្តាច់​គ្រឿង​ញៀន​ជា​ស្ថាពរ នៅក្នុងមជ្ឈមណ្ឌលស្តារ នីតិសម្បទា បន្សាបគ្រឿង​ញៀន (DTA)។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 06, 2014
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងកិច្ចសម្ភាស ជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក ធល់ វិជ្ជា អាយុ ៣០ឆ្នាំ អតីត​អ្នក​ញៀន​​គ្រឿង​ញៀន​ម្នាក់ ដែល​កំពុង​ស្ថិត​ក្នុង មជ្ឈមណ្ឌល​ស្តារ នីតិសម្បទា បន្សាប​គ្រឿង​ញៀន (DTA) បាន​រៀប​រាប់​ថា គ្រឿង​ញៀន​ស្ទើរ​តែ​ធ្វើ​ឲ្យ​រូប​លោក ធ្លាក់​ក្នុង​ភក់​ជ្រំ នៃ​ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត។

យុវជន​ម្នាក់​នេះ​បាន​បន្ត​ថា ដើម​ឡើយ​លោក​ស្នាក់​នៅ ក្នុង​បូរី​ពិភព​ថ្មី បឹង​ឈូក ជា​មួយ​ឪពុក​ម្តាយ និង​ប្រពន្ធ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី។ ហើយ​សព្វ​ថ្ងៃ​ប្រពន្ធ​របស់​លោក បាន​ចាក​ចេញ​ពី​លោក​ទៅ​រស់​នៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​រូប​លោក​ញៀន និង​ឈ្លក់​វង្វេង​ជា​មួយ​តែ​នឹង​ថ្នាំ​ញៀន​ទាំង​នោះ។

យ៉ាងនេះក្តី លោកបានរៀបរាប់ដោយមោទនៈភាពថា លោកមិននឹកស្មានថា ត្រឹមតែជិតប្រាំបីខែប៉ុណ្ណោះ នៅក្នុងមជ្ឃមណ្ឌលនេះ រូបលោកផ្ទាល់ អាចបំបាត់គ្រឿងញៀន ដែលរូបលោកបានប្រើប្រាស់អស់​រយៈ​ពេល​ជាង១២ឆ្នាំមកនោះ។

លោកបានបង្ហាញនូវដើមហេតុ ដែលនាំរូបលោកចូលរួម ក្នុងល្បែងគ្រឿងញៀនយ៉ាងដូច្នេះថា៖ «ដំបូង​ឡើយ​ បន្ទាប់ពីជាប់បាក់ឌុបថ្មីៗ ខ្ញុំទៅច្រៀងខារាអូខេជាមួយមិត្តភ័ក្រ។ ពួកគេនាំគ្នាជក់គ្រឿងញៀន ឯខ្ញុំ​មិន​ជក់​ទេ​ គ្រាន់តែច្រៀងប៉ុណ្ណោះ។ លុះយូរបន្តិចមក ខ្ញុំក៏មានគំនិតចង់សាកល្បងមើល ក៏សុំផ្សែងក្នុងកន្តង​ ដែល​សល់​ពីមិនភ័ក្រសាកមើល។ (...) ក្នុងពេលនោះ ពេញមួយយប់ខ្ញុំមិនបានគេងទេ ហើយក៏បន្ត​ជក់​ជាប់​រហូតមក។

លោកបានរាប់ពីអាការៈមួយចំនួន បន្ទាប់ពីបានជក់ថ្មីៗថា ហាក់ដូចជាមានរម្មណ៍ប្លែកខុសពេលមុន។ ដូច​ជាធ្វើអ្វីឆាប់ខឹង ឆាប់ឆេវឆាវ គិតអ្វីមិនចេញជាដើម។ លោកបន្តថា «ការគិតត្រូវបានបាត់បង់» ព្រោះ​តែ​ចង់​ជក់ថ្នាំ ឬធ្វើអ្វីមួយ ទៅតាមចំណង់នោះ លោកបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបានលុយ ដូចជាចេះ​បញ្ចាំទូរស័ព្ទ ម៉ូតូ ឬពេលខ្លះរកលុយមិនបាន មិនថាយប់ ឬថ្ងៃសុខចិត្តដើរតាំងពីភ្នំពេញថ្មី រហូតដល់ម្តុំពេទ្យ​លោកសង្ឃ​ជាដើម ព្រោះតែចង់បាន«ថ្នាំ»ជក់តែប៉ុណ្ណោះ។

លោកជាយុវជនម្នាក់ ធ្លាក់ទៅក្នុងការអូសទាញ និងការពង្វក់ស្មារតីដោយម៉ាទឹកកក។ តែឥឡូវលោក​មាន​ស្មារតីស្វាងដូចមនុស្សធម្មតាហើយ។ លោកបន្តថា ពេលនោះលោកហាក់ដូចជាអ្នកជាប់គុក ឬត្រូវឃុំឃាំង និងការបោះបង់ចោលដោយឪពុកម្តាយរបស់លោក។ តែមួយរយៈក្រោយមក ទើបលោកយល់ថាទាំងនេះ ជាការបង្ហាញនូវក្តីបារម្ភ និងការយកចិត្តទុកដាក់របស់ឪពុកម្តាយ ចំពោះកូនដែល«ញៀន»ថ្មាំ។ ទោះ​យ៉ាង​ណាលោកបាន ថ្លែងអំណរគុណចំពោះអ្នកមានគុណទាំងពីររបស់លោក រកអ្វីប្រៀបស្មើបាន ហើយបើ​គ្មាន​ពួកគាត់ទាំងពីរទេ ម្លេះស្មើនេះមិនដឹងថា រូបលោក នឹងក្លាយទៅជាយ៉ាងណាទេ។

លោកបន្តថា មកទល់ពេលនេះលោកចេះ និងមានការគិតគូច្រើន និងដូចមនុស្សធម្មតាដទៃៗទៀតដែរ។ ហើយលោកនឹងប្តេជ្ញាថា ក្រោយពេលឧពុកម្តាយមកទទួលយកទៅវិញនោះ លោកនិងបន្តជីវិតក្នុងនាម​ជា​ពលរដ្ឋល្អមួយរូប និងជាសឆ្ងាយពីមិនភ័ក្រ្តសេពគ្រឿងញៀន និងថ្នាំញៀន។ ក្រោយពីចេញពី​មជ្ឈមណ្ឌល​នេះ លោកអាចបន្ត​ការងារក្នុងស្ថាប័នរដ្ឋ ដូចឪពុកលោក ឬលោកអាចនឹងសម្រេចចិត្ត​ទៅធ្វើចំការនៅឯដី​ក្នុង​ខេត្ត​សៀមរាបជាមួយប្រពន្ធវិញ។

កិច្ចសម្ភាសន៍របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ជាមួយលោក ធល់ វិជ្ជា ជាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...