រឿងអាស្រូវសហជីព ស៊ីខាវដូ ឈានដល់ប្ដឹង អាត់ ធន់ ទៅតុលាការ
ក្នុងពាក្យបណ្តឹង ចុះកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានបញ្ជាក់ថា ថ្នាក់ដឹកនាំសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានកិបកេងប្រាក់រំលឹករបស់កម្មករ បន្ទាប់ពីមានការចរចារវាងសហជីពនិងនិយោជក ក្រុមហ៊ុនបានយល់ព្រមទទួលកម្មករ៦១នាក់អោយចូលធ្វើការវិញ និងបើកប្រាក់រំលឹកពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។ ពាក្យបណ្ដឹងដែលបានដាក់ជូនលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៤ តែទើបតែធ្លាយមកដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមីនានេះ បានសរសេរទៀតថា បន្ទាប់ពីទូទាត់លើប្រាក់ខែ ដែលទទួលបានពីថ្នាក់ដឹកនាំ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានប្រគល់ជាក់ស្តែង គឺមានចំនួនតិចជាងបើធៀបទៅនឹងនឹងប្រាក់ ដែលក្រុមហ៊ុនបានប្រគល់ឲ្យសហជីព។
នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៤នេះ លោក អាត់ ធន់ និងអ្នករងបណ្តឹងពីរនាក់ទៀត [...]