Posts tagged as "EU"

រដ្ឋទូតអ៊ឺរ៉ុប៖ «សិទ្ធិ​ទទួល​បាន​ព័ត៌មាន»​នៅ​កម្ពុជា ជំរុញ​ឲ្យ​មន្ត្រី​មាន​ការ​ទទួល​ខុស​ត្រូវ

រដ្ឋទូតអ៊ឺរ៉ុប៖ «សិទ្ធិ​ទទួល​បាន​ព័ត៌មាន»​នៅ​កម្ពុជា ជំរុញ​ឲ្យ​មន្ត្រី​មាន​ការ​ទទួល​ខុស​ត្រូវ

លោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា បាន​បង្ហាញពីភាពមិនច្បាស់លាស់នៃ «មន្រ្តីរាជការស៊ីវិល» ដែលទទួលបានប្រាក់បៀរវត្សពីរាជការ ពីពលរដ្ឋ​ តែបែរ​ជា​មិនយល់ច្បាស់ ពីការទទួល​ខុសត្រូវក្នុងការងាររបស់ខ្លួនទៅវិញ។ លោកបានថ្លែងឡើងថា សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សិទ្ធិទទួលបានព័ត៌មាននេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដើម្បីជម្រុញឲ្យមន្ត្រីទាំងនោះ មាន​ការទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន។


លោក ហ្សង់ ហ្វ្រង់ស៊័រ កង់តាំង ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ថ្លែងក្នុងសិក្ខាសាលានៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៣ ក្នុងសណ្ឋាគារអ៊ីនធើខន។ (រូបថត MONOROOM.info/ O. Vary)

សេរីភាពផ្នែកព័ត៌មាន [...]

សហរដ្ឋ​អាមេរិក និង​សហគមន៍​អ៊ឺរ៉ុប ប្រតិកម្ម​​ចំពោះ​​សភា​«ឯក​បក្ស»​កម្ពុជា

សហរដ្ឋ​អាមេរិក និង​សហគមន៍​អ៊ឺរ៉ុប ប្រតិកម្ម​​ចំពោះ​​សភា​«ឯក​បក្ស»​កម្ពុជា

បើទោះជាគណបក្សប្រជាជនកម្ពុជា បានសម្រេចបើកប្រជុំសភាលើកដំបូងជាឯកបក្ស ដោយមានព្រះរាជវត្តមាន​ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី យាងគង់ជាព្រះរាជធិបតីភាពក៏ដោយ ក៏សភានេះនៅតែបន្តមានការសង្ស័យ អំពី​ភាពស្របច្បាប់របស់វា ខណៈសហរដ្ឋអាមេរិច សហគមន៍អ៊ឺរ៉ុប បន្តមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលប្រកាស​ឲ្យ​ដឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងទាមទារឲ្យមានការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុង​អំឡុងពេលបោះឆ្នោត។


ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)

សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ តាមរយៈស្ថានទូត និងតំណាងរបស់ខ្លួនបានចេញ​សេចក្តីថ្លែងការណ៍ បង្ហាញគោលចំហរបដិសេធ [...]

សហភាព​អឺរ៉ុប រួម​ចំណែក​«លើក​ស្ទួយ»​វិស័យ​អប់រំ​កុមារ នៅ​កម្ពុជា

សហភាព​អឺរ៉ុប រួម​ចំណែក​«លើក​ស្ទួយ»​វិស័យ​អប់រំ​កុមារ នៅ​កម្ពុជា

ទូកចំនួន១៤គ្រឿង នឹងត្រូវធ្វើការផ្តល់ជូន មន្រ្តីការិយាល័យអប់រំក្នុងខេត្តចំនួន៥ តាមដងទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣ ក្នុងខេត្តកំពង់ឆ្នាំង សំរាប់ប្រើប្រាស់ ក្នុងការលើកកំពស់គុណភាពវិស័យអប់រំ តាមសាលា​ក្នុងតំបន់ជនបទដាច់ស្រយាល។


សាលារៀនមួយ នៅខេត្តបាត់ដំបង។

សេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប កាលពីថ្ងៃទី២៦ខែមិនា បានឲ្យដឹងថាទូកទាំងនេះ នឹងផ្តល់លទ្ធភាព ឲ្យក្រុម​បណ្តុះបណ្តាល និងពិនិត្យតាមដាន ថ្នាក់ស្រុករបស់រដ្ឋាភិបាល អាចចុះទៅតាមសាលាបឋមសិក្សា ដាច់ស្រយាលក្នុង​ស្រុក ដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង កំពង់ឆ្នាំងពោធិសាត់ បាត់ដំបង និងខេត្តកំពង់ធំ។

ក្រុមការងារទាំងនោះនឹងផ្តល់នូវព័ត៌មានត្រឡប់ មកដល់លោកគ្រូអ្នកគ្រូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...