តើមានអ្វី បង្កការ«ស្រៀវស្រើប» ជាងការរួមរ័ក្ស?
ញ៉ាំនំ សូកូឡា ដ៏ផ្អែមត្រជាក់ ទិញវត្ថុមានតម្លៃ មាសពេជ្រ កែវកង ឬក៏ការរួមរ័ក្សភិសម័យ មិនបានបង្កការរំភើប ឬភាពស្រៀវស្រើប ដោយមនុស្សឡើយ។ តែការស្ទង់មតិមួយ ដោយទស្សនាវដ្ដី «Travelzoo» នៅចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានរកឃើញថា សម្រាប់មនុស្សមួយចំនួន ការកក់កន្លែង ដើម្បីចេញទៅវិស្សមកាល នារដូវក្ដៅ បានផ្ដល់នូវអារម្មណ៍ ស្រៀវស្រើបខ្លាំងជាងអ្វីទាំងអស់។
ការស្ទង់មតិនោះ បង្ហាញថា បុរស១ភាគ១០ និងស្ត្រី១៦ភាគរយ បានសុខចិត្តចំណាយប្រាក់ ដើម្បីចេញទៅវិស្សមកាល ជាងជាងសម្ងំ គេង«ស្ទក់»នៅក្នុងភួយ ឬធ្វើ«អីៗ»ជាមួយគូរស្នេហ៍ នៅផ្ទះ។
នៅពេលដែលទៅដល់ទីកន្លែង ដែលខ្លួនត្រូវលំហែ សម្រាប់វិស្សមកាលនោះ មនុស្សមួយចំនួនបានឆ្លើយទៀតថា ពួកគេមានអារម្មណ៍រំភើបខ្លាំង នៅពេលដែលពួកគេ បានចុះពីយន្ដហោះភ្លាមៗ ហើយទទួលយក នូវខ្យល់អាកាសដ៏បរិសុទ្ធមួយ ពីធម្មជាតិនៅទីនោះ។
ចាងហ្វាងការផ្សាយ របស់ទស្សនាវដ្ដី «» បានថ្លែងថា [...]