ជីវិតកម្មករអូសរទេះ ចំណាយកម្លាំងច្រើន តែទទួលកម្រៃបានតិចតួច
កម្មករប្រើកម្លាំងអូសរទេះ មកធ្វើការនៅរាជធានីភ្នំពេញ កំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហា ដែលទាក់ទងនឹងចំណូល មិនសមប្រកប នៅចំពោះការបញ្ចេញកម្លាំងច្រើន ពន់ប្រមាណ។ ជាមួយនឹងការត្អូញត្អែរ បានព្រឹកខ្វះល្ងាច ហូបមិនគ្រប់គ្រាន់ជាប្រចាំ និងគ្មានកន្លែងស្នាក់នៅសមរម្យនោះ ពួកគាត់ទាំងនោះ បានរៀបរាប់ថា ពេលខ្លះរកចំណូល បានត្រឹមតែ ៥០០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
កម្មករអូសរទេះម្នាក់ នៅផ្សារដើមគ រាជធានីភ្នំពេញ លោក គូវ ភា ក្នុងវ័យ៥៥ឆ្នាំ មកពីខេត្តស្វាយរៀង បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី៦ខែមិនាឆ្នាំ២០១៥ថា លោក ត្រូវបានកូនចៅ ទុកឲ្យនៅតែម្នាក់ឯង និងគ្មានអ្នកទីពឹង ដែលជំរុញឲ្យលោក ត្រូវសម្រេចចិត្តចាកចេញពីស្រុក មកធ្វើអ្នកអូសរទេះនៅភ្នំពេញ។ សព្វថ្ងៃ បុរសចំណាស់មិនមានលទ្ធភាព ជួលផ្ទះគេរស់នៅ ក្នុងរាជធានីភ្នំពេញទេ ប៉ុន្តែទីស្នាក់អាស្រ័យ នៅពេលយប់របស់លោក គឺនៅលើរទេះដែលលោក [...]