Posts tagged as "Sok Touch"

បក្ស​ប្រឆាំង​ត្រៀម​ចរចា​ជា​មួយ​បក្ស​កាន់​អំណាច ដើម្បី​សម្រេច​ចូល​សភា​ឬ​អត់

បក្ស​ប្រឆាំង​ត្រៀម​ចរចា​ជា​មួយ​បក្ស​កាន់​អំណាច ដើម្បី​សម្រេច​ចូល​សភា​ឬ​អត់

បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានដាក់នូវយន្តការចំនួន ៣ ចំណុចស្នើទៅគណបក្សប្រជាជកម្ពុជា ក្នុងការជួបចរចាគ្នា​ដើម្បីចូលរួមក្នុងសភារួចមក។ គណបក្សសង្គ្រោះជាតិ បានបង្ហាញពីជំហរចង់ចរចាជាមួយនឹងគណបក្សកាន់អំណាច នៅ​ពេលឆាប់ៗខាងមុខនេះ ដែលគណបក្សនេះអះអាងថា ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ នេះបើតាមការឲ្យដឹងពីមន្រ្តី​ជាន់​ខ្ពស់គណបក្សសង្គ្រោះជាតិ។ជំហរទន់ភ្លន់របស់បក្សប្រឆាំងបែបនេះ ត្រូវបានអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន​សាទរផងដែរ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ក្នុងចំណោមយន្តការទាំង ៣ [...]

វិភាគសុខ ទូច ៖ កុំ​​យក​​ប្រជាជន​ខ្មែរ​ ទៅ​ត​ថ្លៃ​នយោបាយ​ឲ្យ​សោះ

វិភាគសុខ ទូច ៖ កុំ​​យក​​ប្រជាជន​ខ្មែរ​ ទៅ​ត​ថ្លៃ​នយោបាយ​ឲ្យ​សោះ

«អ្នកនយោបាយខ្មែរបច្ចុប្បន្ន កំពុងតែយកប្រជាជនមកតថ្លៃនយោបាយ ឬតថ្លៃអំណាចរបស់ខ្លួន» នេះជាការលើកឡើង របស់លោក សុខ ទូច អ្នកវិភាគដ៏ល្បីឈ្មោះមួយរូប ដែលចង់សំដៅទៅក្រុមអ្នកនយោបាយ នៃគណបក្សធំៗទាំងពីរ ជា​ពិសេសទៅលើការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិ និងជម្រើសយកការបង្ក្រាបបាតុកម្មណាមួយ ពីសំណាក់​អាជ្ញាធរ ដែលកាន់កាប់អំណាច«ចាស់វស្សា»ដោយគណបក្សប្រជាជនកម្ពុជា។


ជនរងគ្រោះ ម៉ៅ សុខចន្ទ នៅយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២៩១៣។ (រូបថត SEBASTIAN STRANGIO)

រាជធានីភ្នំពេញ - «កុំយកប្រជាជនខ្មែរទៅតថ្លៃនយោបាយឲ្យសោះ»។ នេះជាសម្តីរបស់អ្នកវិភាគនយោបាយ លោក​បណ្ឌិត សុខ ទូច  ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ កាលពីចុងសប្ដាហ៍កន្លងទៅនេះ [...]

អ្នក​វិភាគ៖ នយោបាយ​កម្ពុជា​នឹង​បន្ត​ជាប់​គាំង

អ្នក​វិភាគ៖ នយោបាយ​កម្ពុជា​នឹង​បន្ត​ជាប់​គាំង

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានវាយតម្លៃថាស្ថានការណ៍នយោបាយ របស់ប្រទេសកម្ពុជាអាចនឹងបន្តជាប់​គាំង​បន្តទៀត ប្រសិនបើគណៈបក្សនយោបាយធំៗទាំងពីរ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា នៅតែប្រកាន់គោលជំហរ​ផ្ទុយគ្នា តាំងពីក្រោយការបោះឆ្នោតមកម្លេះ ហើយនៅតែប្រកាន់ឥរិយាបថរឹងត្អឹងដាក់គ្នាទៅវិញទៅមក ដែលអាចបង្កឲ្យ​មានផលប៉ពាល់ខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

រាជធានីភ្នំពេញ - អ្នកស្រាវជ្រាវសង្គមនយោបាយឯករាជ្យ នៅក្នុងប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៣ បានបញ្ជាក់ថា៖ [...]

ប្រាសាទ​ព្រះវិហារ៖ មតិ​ថា​តាម​ផ្លូវ​ច្បាប់ ប្រវត្តិសាស្រ្ត និង​ភូមិ​សាស្រ្ត ខ្មែរ​នឹង​ឈ្នះ​សៀម

ប្រាសាទ​ព្រះវិហារ៖ មតិ​ថា​តាម​ផ្លូវ​ច្បាប់ ប្រវត្តិសាស្រ្ត និង​ភូមិ​សាស្រ្ត ខ្មែរ​នឹង​ឈ្នះ​សៀម

ខណៈតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ គ្រោងនឹងប្រកាសសាលដីកា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីជាការ​ឆ្លើយតប នឹងបណ្តឹងរបស់ភាគីកម្ពុជា ស្មើឲ្យតុលាការអន្តរជាតិមួយនេះ បកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ ទាក់ទង​នឹងកម្មសិទ្ធិលើដីទំហំ៤,៦គីឡូម៉ែតក្រឡា ដែលភាគីថៃបានទាមទារនោះ បានជម្រុញឲ្យអ្នកវិភាគឯករាជ្យ មានជំនឿ​ថា​ប្រទេសកម្ពុជា អាចនឹងឈ្នះ លើរឿងក្តីនេះ ប្រសិនបើគេយោងទៅលើ ទិដ្ឋភាពច្បាប់ កត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត។


ប្រាសាទព្រះវិហាររបស់ខ្ញែរ។ (រូបថតឯកសារ MONOROOM.info)

រាជធានីភ្នំពេញ - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច បានសរសេនៅលើទំព័រហ្វេសបុក​របស់​លោកថា៖ «យើងមានជំនឿមុតមាំថា ប្រាសាទព្រះវិហារជារបស់ខ្មែរជានិច្ច [...]

សុខ ទូច៖ ប្រទេស​មួយ​ចំនួន​អបអរសាទរ​រដ្ឋាភិបាល ជា​លក្ខណៈ​ការ​ទូត​ប៉ុណ្ណោះ

សុខ ទូច៖ ប្រទេស​មួយ​ចំនួន​អបអរសាទរ​រដ្ឋាភិបាល ជា​លក្ខណៈ​ការ​ទូត​ប៉ុណ្ណោះ

បើគិតចាប់តាំងពីការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី នៅក្រោយការបោះឆ្នោតមក មានបណ្តាប្រទេសជាច្រើន មកពីជុំវិញ​ពិភពលោក បានសម្តែងការអបអសាទរ និងបានទទួលស្គាល់ពីភាពស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះជា​បន្ត​បន្ទាប់ ក្នុងនោះមានប្រទេសបារាំងមួយដែរ។ សម្រាប់អ្នកវិភាគឯករាជ្យ លោក សុខ ទូច យល់ថា ករណីអបអរសាទរ​ឬការ​ទទួលស្គាល់ណាមួយ ពីសំណាក់អន្តរជាតិនោះ អាចគ្រាន់ជាកាយវិការការទូតមួយប៉ុណ្ណោះ ដែលប្រទេសទាំងនោះ​ធ្វើជា​មួយកម្ពុជា។


រដ្ឋសភានៃអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ជាមួយព្រះមហាក្សត្រ ថ្ងៃទី២៣ខែកញ្ញា នៅពីមុខអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - រហូតមកដល់ថ្ងៃនេះ សហរដ្ឋអាមេរិក និង សហគមអ៊ឺរ៉ុបដែលតំណាងឲ្យប្រទេសទាំង២៧ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...