Posts tagged as "iPad"

អៀបផលនឹងចេញលក់ អាយផេដ មីនី និងអាយហ្វូន៥

អៀបផលនឹងចេញលក់ អាយផេដ មីនី និងអាយហ្វូន៥

តាមប្រភពពត៌មានជាច្រើននៅក្នុងគេហទំព័រមួយរបស់អាមេរិក បានអោយដឹងថាក្រុមហ៊ុន អ៊ៀបផ័ល (Apple) ត្រៀមខ្លួននឹងបង្ហាញនូវទូរសព្ទដៃអាយហ្វូន (iPhone) ស៊េរីថ្មីនៅក្នុងខែកញ្ញានេះ និង បន្តមកទៀតគឺ អាយផេដ មីនី (iPad mini) នៅក្នុងអំឡុងខែតុលា។


អាយហ្វូនសេរ៊ី ៥ ថ្មី។

ពត៌មានសំខាន់ដែលគេកំពុងទន្ទឹងរង់ចាំមកជាយូ៖ តាមរយៈការអះអាងរបស់គេហទំព័រ អ័ល ស៊ីញ ឌីហ្សីធ័ល (All Things Digital) បានអោយដឹងថា ពីថ្ងៃនេះរហូតដល់ចុងខែតុលា ក្រុមហ៊ុនអ៊ៀបផ័ល នឹងបង្ហាញដល់សាធារណៈជន នូវទូរស័ព្ទដៃថ្មី ដែលមានមុខងារច្រើនអាយហ្វូន ស៊េរី៥ (iPhone 5) និង អាយផេដ ស៊េរីថ្មី (iPad mini) ដែលមានរូបរាងតូចជាងមុន។ គេហទំព័រដដែលមួយនេះ បានសរសេរដោយយោង តាមប្រភពពត៌មានផ្សេងៗទៀតជាច្រើនថា ទូរស័ព្ធទំនើប [...]

រវាងអ័បផល និងស៊ាមស៊ុង៖ សង្គ្រាមយុត្តិធម៌ ដ៏ធំមួយនៃបច្ចេកវិទ្យា

រវាងអ័បផល និងស៊ាមស៊ុង៖ សង្គ្រាមយុត្តិធម៌ ដ៏ធំមួយនៃបច្ចេកវិទ្យា

នេះជា​ សវនាការដ៏ធំមួយ មិនដែលធ្លាប់រៀបចំពីមុន នៅសហរដ្ឋអាមេរិក នៅក្នុងសំនុំរឿងបច្ចេកវិទ្យា និងកម្មសិទ្ធបញ្ញា ដែលជាការប្រឈមមុខដាក់គ្នារវាង ក្រុមហ៊ុនយក្សពីរ ក្នុងពិភពលោក គឺអ័បផល (Apple) និងស៊ាមស៊ុង (Samsung)។ មនោរម្យព័ងអាំងហ្វូ នឹងលើកយកសំនួរចំនួនប្រាំ មកចោទ ដើម្បីស្វែងរកចំលើយ។ សូមតាមដានដូចតទៅ៖


អាយហ្វូន (iPhone) របស់អ័បផល និងស៊ាមស៊ុង ហ្គាឡាស៊ី (Samsung Galaxy) របស់ស៊ាមស៊ុង។

ហេតុអ្វី ក៏ក្រុមហ៊ុនទាំងពីរ ប្រឈមមុខគ្នា នៅចំពោះតុលាការសហព័ន្ធ នៃទីក្រុង សាន ជូហ្សេ (San José) ចាប់តាំងពីថ្ងៃច័ន្ទទី៣០កក្កដានេះទៅ?

ម្ខាងៗចោទម្ខាងទៀត ថាបានរំលោភលើ សិទ្ធបញ្ញា សលាកប័ត្របច្ចេកវិទ្យា ដែលទាក់ទងនឹង ផលិតផលដ៏ល្បីៗ [...]

អាយហ្វូន ៥ (Iphnone 5) មានអេក្រង់ធំជាងមុន

អាយហ្វូន ៥ (Iphnone 5) មានអេក្រង់ធំជាងមុន

ខណៈពេលដែលការពេញនិយម របស់ផលិតផល អាយប៉ាដ (Ipad) កំពុងតែធ្លាក់ចុះ ស្រាប់តែមានដំណឹង ដែលថានឹងមកដល់ នូវ ផលិតផលថ្មីមួយទៀត គឺ អាយហ្វូន ៥ (Iphnone 5) របស់ក្រុមហ៊ុនយក្ស អៀផល (Apple) បានធ្វើអោយលឺសុះសាយ ឡើង។ គេនៅមិនដឹងថា ផលិតផល អាយហ្វូន ៥ Iphnone 5 ថ្មីនេះនឹងមកដល់ ក្នុងពេលណានោះទេ តែអ្វីដែលបានធ្វើអោយ​ រំជួលដល់ពិភព អាំងទើណែត គឺដំណឹងដែលថា  អាយហ្វូន ៥ (Iphnone 5)​ មានអេក្រង់ធំជាង សមាជិកមុនៗរបស់គ្រួសារ អាយហ្វូន ។

តាមកាសែតសេដ្ឋកិច្ចមួយ របស់កូរេខាងត្បូង ឈ្មោះ Maeil Business Newspaper​ បានផ្សាយអោយដឹងថា អាយហ្វូន ៥ (Iphnone 5)​ នឹងបោះបង់ចោល [...]

iPad 3 នឹងចេញមកក្នុងទីផ្សារ នៅសប្ដាហ៍ទីមួយខែមិនា

iPad 3 នឹងចេញមកក្នុងទីផ្សារ នៅសប្ដាហ៍ទីមួយខែមិនា

តាម allthingsd.com​ ដែលជាទស្សនាវដ្ដីអនឡាញ របស់ Wall Street Journal បានចេញផ្សាយដំណឹងមួយ ដែលគួរ អោយជឿបាន ស្ដីអំពីការមកដល់ នៃ iPad 3 ទៅក្នុងទីផ្សារ នៅសប្ដាហ៍ទីមួយខែមិនាខាងមុខ។ ការបង្ហាញដំបូងអំពី ផលិតផល iPad 3​ ប្រហែលជានឹងត្រូវបានរៀបចំ ដូចតាមទំលាប់ ក្នុងឱកាសដ៏វិសេសវីសាលមួយ នៅមជ្ឈមណ្ឌល Yerba Buena Center នៃ ទីក្រុង San Francisco។

លក្ខណះពិសេសថ្មីៗរបស់  ផលិតផល iPad 3​ មិនត្រូវបាន ទស្សនាវដ្ដីនេះយក មកលំអិតលាតត្រដាងទេ តែគេគ្រាន់តែ ដឹងថា iPad 3​ នឹងមាន processeur លឿនជាងមុន និង ទំហំកញ្ចក់ឡើងធំ ជាមួយនឹង​សមត្ថភាព បញ្ចេញរូប រហូតដល់ 2 048 x 1 536 pixels ។ ផលិតផល iPad 3​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...